កូនប្រុស​ប្រធាន​ក្លិប​បឹងកេត ត្រូវបាន Barcelona ហៅ​ទៅធ្វើ​តេស្ត​
កីឡាជាតិ
ជាតិ
កូនប្រុស​ប្រធាន​ក្លិប​បឹងកេត ត្រូវបាន Barcelona ហៅ​ទៅធ្វើ​តេស្ត​
06, Apr 2019 , 1:59 pm        
រូបភាព
កុមារា Dome និងឳពុកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនចេញទៅអេស្ប៉ាញ, រូបថតពីក្លិបបឹងកេត
កុមារា Dome និងឳពុកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនចេញទៅអេស្ប៉ាញ, រូបថតពីក្លិបបឹងកេត
​កូនប្រុស​ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត កុមារា Kasidej Vasunan ហៅ Dome ត្រូវបាន​ក្លិប​សាលា​បាល់ទាត់ Barcelona ហៅ​ទៅធ្វើ​តេស្ត​សមត្ថភាព​ក្នុង​កម្មវិធី​ជ្រើសរើស​យុវជន​ថ្នាល​។ នេះ​បើ​ការបញ្ជាក់​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Boeung Ket Academy​។

 
​កុមារា Dome ដែល​ធ្លាប់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ពីរលើក​កន្លងមក ត្រូវបាន​សាលា​បាល់ទាត់​របស់​ក្លិប Barcelona កោះហៅ​ទៅធ្វើ​សមត្ថភាព ដើម្បី​ជ្រើសរើស​ធ្វើជា​យុវជន​ថ្នាល​។ បើតាម​ហ្វេ​ស​ប៊ុ​ក​Boeung Ket Academy ការកោះហៅ​នេះ បន្ទាប់ពី Dome ទទួលបាន​ចាប់អារម្មណ៍​ពី​គ្រូបង្វឹក​របស់​សាលា​បាល់ទាត់​នេះ​ក្នុងអំឡុងពេល​ហ្វឹកហាត់​កន្លងមក​។ 


 
​កូនប្រុស​របស់​អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត​រូបនេះ​បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​ធ្វើតេស្ត​សមត្ថភាព​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែមេសា ឆ្នាំ​២០១៩ សប្តាហ៍​នេះ​។ បើ​ជាប់​ក្នុងការ​ធ្វើតេស្ត​លើក​នេះ យុវជន​សាលា​បាល់ទាត់​បឹងកេត​រូបនេះ នឹង​ចូល​ហ្វឹកហាត់​ជាមួយ​ក្មេងៗ​ដទៃ​ក្នុង​សាលា​បាល់ទាត់ Barcelona នៅ​អំឡុង​ខែមិថុនា ខាងមុខនេះ​៕ 
 

Tag:
 ពុធ ធីតា​
  Dome
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com