អត្ថបទពាណិជ្ជកម្ម
Domino’s Pizza រកឃើញ​កំពូល​អ្នកធ្វើ​ភី​ហ្សា​លឿន​ជាងគេ ដើម្បី​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​ជាមួយ​បេក្ខជន​ផ្សេង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​
06, Apr 2019 , 3:33 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ នៅ​ថ្ងៃទី​៥ ខែមេសា ម្សិលមិញ ចាប់ពី​ម៉ោង ចាប់ពី​ម៉ោង ៨​កន្លះ​ព្រឹក ដល់​ម៉ោង​១ រសៀល ដូ​មី​ណូ​ភី​ហ្សា និង​រៀបចំ​ការប្រកួត​ដ៏​ធំ និង​រំភើប​អស្ចារ្យ លំដាប់ថ្នាក់​ពិភពលោក ប្រចាំឆ្នាំ​២០១៩ វគ្គ​ផ្ដាច់​ព្រាត់ ដើម្បី​ស្វែ​ករ​កជើង​ខ្លាំង កំពូល​អ្នកធ្វើ​ភី​ហ្សា​លឿន​ជាងគេ​នៅ​កម្ពុជា «Fastest Pizza Maker Competition»​។ ក្នុងការ​ប្រកួត​នេះ​មា ន​ការចូលរួម​ពី​បេក្ខជន​បេ​ក្ខ​នារី ចំនួន ២២​រូប​។
 
​សម្រាប់​ម្ចាស់​ជ័យ​លេខ​ភី​លេខ​មួយ នៅ​ឆ្នាំ​២០១៩  មានឈ្មោះ ផន សំបូរ ដែល​ទទួលបាន​ពាន​កំពូល​អ្នកធ្វើ​ភី​ហ្សា​លឿន​ជាងគេ និង​រង្វាន់​ទឹកប្រាក់​ចំនួន​មួយខែ រួមទាំង​រង្វាន់​ដំណើរ​កម្សាន្ត​ក្នុងស្រុក​ផងដែរ​។ ជ័យលាភី​រូបនេះ នឹង​តំណាង​ឲ្យ​កម្ពុជា ទៅ​ប្រកួត​ជាមួយ​បេក្ខជន​ពី​មកពី​ជាង​១០០​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​។ ម្ចាស់​ជ័យលាភី​លេខ​ពីរ បាន​ទៅលើ​បេក្ខជន​ឈ្មោះ ជា ឃុំ ទទួលបាន​ប្រាក់រង្វាន់​កន្លះ​ខែ និង​រង្វាន់​ដំណើរ​កម្សាន្ត​ក្នុងស្រុក​។ 




 
​មិនតែប៉ុណ្ណោះ អ្វីដែល​កាន់តែ​ប្លែក​សម្រាប់​ការប្រកួត​ឆ្នាំនេះ គឺមាន​ការអញ្ជើញ​ចូលរួម​ប្រកួត​ពី​អតិថិជន​ប្រចាំ ហាង​ដូ​មី​ណូ​ភី​ហ្សា ចំនួន​៤​រូប​ផងដែរ ក្នុង​នៅមាន​បេក្ខជន​ពីររូប​ទទួលបាន​ជ័យជម្នះ ដែល​លេខ​មួយ ទទួលបាន​ការទទួល​ទាន​ភី​ហ្សា​ដោយ​ឥតគិតថ្លៃ​ពេញ​មួយឆ្នាំ និង​លេខ​ពី​ទទួលបាន​រង្វាន់​ការទទួល​ទាន​ភី​ហ្សា​ដោយ​ឥតគិតថ្លៃ រយៈពេល​៦​ខែ​។ 




 
​គួរបញ្ជាក់​ផងដែរ​ថា ក្នុងការ​ប្រកួត​នេះ​បេក្ខជន​បេ​ក្ខ​នារី​ទាំងអស់ ត្រូវបាន​ដាក់ពិន្ទុ​យ៉ាង​សុក្រឹត ពី​គណៈកម្មការ​ចំនួន​៣ រូប ហើយ​បេក្ខជន​ចូល​រូ​ម​ប្រកួត ត្រូវធ្វើ​ភី​ហ្សា​ចំនួន​បី ដែលមាន​រសជាតិ​ផ្សេងគ្នា​។ ការដាក់​ពិន្ទុ ផ្ដោត​សំខាន់​ទៅលើ ៣ ចំណុច គឺ​ការធ្វើ​ភី​ហ្សា​បាន​លឿង​ជាងគេ​,​ភាព​ស្អា​តនៃ​ការរៀបចំ​ភី​ហ្សា​,​បរិមាណ​នៃ​គ្រឿងផ្សំ​។ ការប្រកួត​នេះ ធ្វើឡើង​ដើម្បី​សម្រាំង​យក​បេក្ខជន ឬ​បេ​ក្ខ​នារី​មួយរូប ដែលមាន​សមត្ថភាព​ទៅកាន់​ការប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែឧសភា​ខាងមុខនេះ​។​




 
​ទំនាក់ទំនង​ដឹកជញ្ជូន​ឥតគិតថ្លៃ​: 18002020 
​កម្មង់​តាម​អន​ឡាញ​: www.dominos.com.kh
​កម្មង់​តាម Mobile app : Dominos អាស៊ី​ប៉ាស៊ីហ្វិក​
​ហ្វេ​ស​ប៊ុ​ក : Domino's Pizza (KH) ៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com