អត្ថបទពាណិជ្ជកម្ម
ម៉ូតូ Honda BeAT ស៊េរី​ថ្មី SPORTY ADVANCED ដាក់លក់​ជា​ផ្លូវការ​ពីថ្ងៃ​នេះ​តទៅ​
06, Apr 2019 , 4:09 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖  ក្រុមហ៊ុន អិន ស៊ី អិ​ច  ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិ​ផលិត និង​ដំឡើង​ម៉ូតូ​ម៉ាក ហុងដា និង​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ ម៉ូតូ​ម៉ាក Honda BeAT ស៊េរី​ថ្មី នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ កម្មវិធី​សម្ពោធ​ដ៏​រំភើប​នេះ មានការ​អញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រុមហ៊ុន អិន ស៊ី អិ​ច ដៃគូ​អាជីវកម្ម ភ្ញៀវ​កិ​តិ្ត​យស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​។​
 
​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​របស់ខ្លួន ជាពិសេស​សម្រាប់​យុវវ័យ ម៉ូតូ Honda BeAt ស៊េរី​ថ្មី​នេះ ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប និង​រូបរាង​តូច​ច្រឡឹង ផ្ដល់​ភាពរហ័សរហួន រួមជាមួយ​ពណ៌​ដ៏​ទាន់សម័យ និង​ពេញនិយម​ចំនួន ៣​ពណ៌ សម្រាប់​ជ្រើសរើស​។ ពណ៌​ទាំង​៣​នោះ គឺ​ពណ៌​ខៀវ ពណ៌​ក្រហម និង​ពណ៌​ផ្កាឈូក ដែល​វា​ក៏​នឹង​នាំ​លោកអ្នក ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព ឈ្នះ​រាល់​ឧបសគ្គ​ប្រចាំថ្ងៃ និង​ធ្វើ​ឲ្យ​ជីវិត ពោរពេញ​ដោយ​ភាព​រីករាយ​។​


 
​ម៉ូតូ Honda BeAt ស៊េរី​ថ្មី មាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា​៖
 
-​ ​New Sporty Advanced Sticker: តែម​ថ្មី​! បែប SPORTY ADVANCED ដ៏​មុត​ស្រួច និង​ឈានមុខ​គេ​។​
-​ ​Headlight: ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ល្អ​លើ​គ្រប់​ដង​វិថី ព្រមជាមួយ​ការ​រចនា​ដ៏​រស់​រវើក​។​
-​ ​Parking Brake Lock: មាន​ទំនុកចិត្ត​រាល់ពេល​ដែល​ចត​ម៉ូតូ​ដោយ​ហ្វ្រាំងដៃ ការពារ​ម៉ូតូ​មិន​ឲ្យ​រអិល​ដោយ​យថាហេតុ​។​
-​ ​Tail Light: ភ្លើង​ក្រោយ​បញ្ចេញ​ពន្លឺ​បាន​ច្បាស់​ល្អ ប្រកបដោយ​សុវត្ថិភាព​។​
-​ ​Big U-Box: ឃ្លុប​ដាក់​សម្ភារ​ក្រោម​កែប ទំហំ​10.8​លីត្រ រឹតតែ​ពេញចិត្ត​។​
-​ ​Side-Stand Switch: នៅពេលដែល​ដាក់​ជ​ន្ទ​ល់ ម៉ាស៊ីន​ម៉ូតូ​បញ្ឈប់​ដោយ​ស្វ័យប្រវត្តិ បង្កើន​ភាពកក់ក្តៅ និង​សុវត្ថិភាព​ទ្វេដង​។​
-​ ​Combined Digital Meter + Eco Indicator: កុង​ទ័​រ​បែប​ឌីជីថល​ទាន់សម័យ និង​មាន Eco Indicator ជា​មុខងារ​ផ្តល់ដំណឹង ប្រសិនបើ​អ្នកបើកបរ​ប្រើ​ល្បឿន​ថេរ ដើម្បី​ប្រសិទ្ធភាព​សន្សំសំចៃ​ប្រេង​បានល្អ​។​
-​ ​Secure Key Shutter: សោរ​បំពាក់​ដោយ​សន្ទះ​ការពារ ដែលមាន​សុវត្ថិភាព​ខ្ពស់​។​
-​ ​Tubeless Tire and Wheel Design: ប្រភេទ​កង់​មិន​ប្រើ​ពោះវៀន ធន​ក្នុងការ​ប្រើប្រាស់ និង​សុវត្ថិភាព​ខ្ពស់​ក្នុងពេល​បើកបរ​។​
-​ ​ACG Starter: ជា​បច្ចេកវិទ្យា​ទំនើប បញ្ឆេះ​ម៉ាស៊ីន​ដោយ​គ្មាន​សំឡេង និង​រំ​ញ័រ​។​
-​ ​Combi Brake System: ជា​ប្រព័ន្ធ​ហ្វ្រាំង​ផ្គួប ដែលមាន​សុវត្ថិភាព​ខ្ពស់ ដំណើរការ​អម​គ្នា​ទាំង​កង់​មុខ និង​កង់​ក្រោយ ជួយ​បញ្ឈប់​ម៉ូតូ​បាន​យ៉ាង​ស្រួល ប្រកបដោយ​សុ​វត្តិភាព​។​
-​ ​Idling Stop System: ជា​បច្ចេកវិទ្យា​ដែល​ផ្អាក​ដំណើរការ​ម៉ាស៊ីន​បណ្តោះ​អាស​ន្ត នៅពេល​ទោចក្រយានយន្ត​ឈប់​ចំនួន​៣​វិនាទី និង​គ្រាន់តែ​មួល​ហ្គែ ម៉ាស៊ីន​នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ជួយ​សន្សំសំចៃ​ប្រេងសាំង និង​ថវិកា​។​
-​ ​Top Fuel Consumption: សន្សំសំចៃ​ប្រេងឥន្ធនៈ​ខ្ពស់ ដល់​ទៅ 63.5​គីឡូម៉ែត្រ​/​លីត្រ ជាមួយ​បច្ចេកវិទ្យា [eSP] ដែល​ផ្អែកលើ​ការអនុម័ត និង​ការសាកល្បង​របស់​ស្តង់ដារ​ហុងដា​សកលលោក​។ ប្រសិនបើ បើក​បច្ចេកវិទ្យា​ផ្អាក​ដំណើរការ​ម៉ាស៊ីន​បណ្តោះ​អាស​ន្ត [Idling Stop System] និង​ការបើកបរ​តាម​ស្តង់ដារ ដែល​ធ្វើ​ឲ្យ​ភ្លើង​បៃតង [Eco Indicator] ភ្លឺ​ច្បាស់​១០០% សម្រាប់​ប្រសិទ្ធភាព​ប្រេង​ល្អ​បំផុត​។​



-​ ​Smart Technology: កម្លាំង​ខ្លាំង​ដោយ​បណ្តុំ​បច្ចេកវិទ្យា​ទំនើប ជម្នះ​រាល់​ឧបសគ្គ​គ្រប់​ទីកន្លែង ជាមួយ​ម៉ាស៊ីន​ប្រកបដោយ​ប្រសិទ្ធភាព​។​
-​ ​Combi Brake: ប្រព័ន្ធ​ហ្វ្រាំង​ផ្គួ​ន​គួរ​ជាទី​ទុកចិត្ត ទំនើប និង​ផ្តល់​សុវត្ថិភាព​ខ្ពស់​។​
-​ ​Idling Stop System: សន្សំសំចៃ​ប្រេងសាំង និង​ថវិកា ដោយ​បច្ចេកវិទ្យា​បញ្ឈប់ និង​ចាប់ផ្តើម​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​។​
-​ ​PGM-FI: បច្ចេកវិទ្យា​ដ៏​ទាន់សម័យ​ពី​ប្រទេស​ជប៉ុន PGM-FI (Programmed Fuel Injection) ដែល  ផ្តល់​អត្ថប្រយោជន៍​ដូចជា​៖
•​ HIGHER PERFORMANCE: ធ្វើអោយ​ម៉ាស៊ីន​មាន​ចំហេះ​សព្វ និង​ប្រសិទ្ធភាព​ខ្ពស់​។​
•​ EFFICIENT FUEL CONSUMPTION: បច្ចេកវិទ្យា​សន្សំសំចៃ​ប្រេងសាំង​បាន​ខ្ពស់​។​
•​ ​LOWER EMISSION&ENVIRONMENT FRIENDLY: កម្រិត​បញ្ចេញ​ជាតិពុល​ទាប ដែល​គិតគូរ​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន​។​
 
​គួរ​បញ្ជាក់ដែរថា​៖ អតិថិជន​ទាំងអស់ អា​ចរក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ ២០១៩ នេះ​តទៅ​។ លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922 ឬ ចូលទៅ​កាន់​គេហទំព័រ www.ncxhonda.com.kh










 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com