ជាតិ
សង្ក្រាន្តលើប្រឡាយបឹងត្របែកត្រូវរើចេញវិញ ដោយសារមិនបានសុំច្បាប់
06, Apr 2019 , 6:46 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរបានហាមឃាត់ និងរុះរើទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី លើប្រឡាយទឹកស្អុយបឹងត្របែកក្រោមហេតុផលមិនបានសុំការរៀបចំពិធី។ ទាក់ទងនឹងការរុះរើនេះ លោក សាន ដារាវីត ដែលជាអ្នកផ្តួចផ្តើមរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅលើប្រឡាយទឹកស្អុយបឹងត្របែក មិនបានអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែក៏ព្រមរុះរើតាមការទាមទាររបស់អាជ្ញាធរ។






យ៉ាងណាអ្នកចូលរួម បានសម្តែងការខកចិត្ត និងសោកស្តាយចំពោះការខកខានរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ។ សូមបញ្ជាក់ថា តាមគម្រោងសង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំនៅលើប្រឡាយលូបឹងត្របែកនេះ ត្រូវចាប់ផ្តើមពីម៉ោង៣ រសៀល ដល់ម៉ោង៩យប់៕
 










Tag:
 សង្ក្រាន្ត
 ប្រឡាយបឹងត្របែក
© រក្សាសិទ្ធិដោយ thmeythmey.com