ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ប្រមូល​ពន្ធដារ​បាន​ជាង​៨០០​លាន​ដុល្លារ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩
07, Apr 2019 , 1:59 pm        
រូបភាព
លោក គង់ វិបុល ប្រធានអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបប្រមូលចំណូលពន្ធប្រចាំត្រីមាសទីមួយ ឆ្នាំ២០១៩​
លោក គង់ វិបុល ប្រធានអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបប្រមូលចំណូលពន្ធប្រចាំត្រីមាសទីមួយ ឆ្នាំ២០១៩​
​ភ្នំពេញ​៖ កម្ពុជា​ប្រមូល​ចំណូល​ពី​ពន្ធដារ​បាន​ចំនួន ៣៣៩,៧​ពាន់​លាន​រៀល (​ប្រមាណ​ជា​៨៣៤,៧៧ លាន​ដុល្លារ​អាមេរិក​)​។ ចំណូល​នេះ​កើនឡើង​ជាង​១២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ និង​ស្មើនឹង​ជាង​៣៦​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។  នេះ​បើ​យើង​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃទី​៤​មេសា​។

 
​ក្នុង​សេចក្តីប្រកាស​នេះ​បាន​បញ្ជាក់ថា​ចំណូល​ពន្ធដារ​ដោយឡែក ដែល​ប្រមូលបាន​ក្នុង​ខែមីនា ឆ្នាំ​២០១៩ មាន​ជាង​១,៩០៤ ពាន់​លាន​រៀល (​ប្រមាណ​ជាង​៤៧៦ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ២០.៨០​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ​។ ចំណូល​ពន្ធ​ក្នុង​ខែមីនា កើនឡើង​ជាង​៦​ភាគរយ បើ​ប្រៀបធៀប នឹង​ចំណូល​ប្រចាំខែ​មីនាឆ្នាំ​២០១៨៕
 

ប្រភព រូបភាព៖ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ


Tag:
 ពន្ធ​
  ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com