ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កំពុងតែ​លើស​អាស៊ីត​មែន​ទេ​!!! កុំ​បារម្ភ​អី អាហារ​ទាំងនេះ​អាចជួយ​បាន​
22, Aug 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វត្តមាន​ដ៏​ច្រើន​នៃ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម អាចធ្វើ​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន​។ ដើម្បី​បង្ការ​ជំងឺ​នេះ យក​ល្អ​គួរតែ​សង្កេតមើល​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​របស់​អ្នកផង​។ របប​អាហារ​ផ្តល់​សុខភាព និង​ការ​លេបថ្នាំ​ត្រឹមត្រូវ​អាចជួយ​រក្សា​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ឲ្យ​ស្ថិតនៅក្នុង​កម្រិត​ធម្មតា​បាន​។


 
​ខាងក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ​អំពី​អាហារ​មួយចំនួន​ដែល​អាចជួយ​រក្សា​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ឲ្យ​នៅ​ធម្មតា​បានយូរ​៖
 
​ផ្លែ​ប៉ោម​
 
​ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ​សារធាតុ Malic Acid ដែល​អាចជួយ​បន្សាប​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ចរន្តឈាម​បាន​។ រឿងនេះ​ក៏​ជួយ​បំបាត់​ការឈឺចាប់​ដោយសារតែ​លើស​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ដែរ​។ 
 
​ផ្លែ​ចេក​
 
​ផ្លែ​ចេក​ត្រូវបាន​គេ​រកឃើញថា មាន​ប្រយោជន៍​ខ្លាំង​ក្នុងការ​បញ្ចុះ​អាស៊ីត​អ៊ុយ​រិ​ក​ដែល​កំពុង​តែមាន​ច្រើន​លើសលុប​ក្នុង​ឈាម​។ 
 
​ផ្លែឈើ​រី​
 
​ផ្លែឈើ​រី​ល្អ​បំផុត​ក្នុងការ​បញ្ចុះ​អាស៊ីត​អ៊ុយ​រិ​ក និង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។ អ្នក​គ្រាន់តែ​ញ៉ាំ​ផ្លែឈើ​រី​ប្រហែល ១០​គ្រាប់​ជា​រៀងរាល់ថ្ងៃ គឺ​អាចជួយ​បញ្ចុះ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​បាន​ហើយ​។ 
 
​ក្រូចឆ្មារ​
 
​ទឹកក្រូច​ឆ្មារ​មាន​សារធាតុ​អាស៊ី​ស៊ី​ទ្រិ​ច ដែល​អាចជួយ​បន្សាប​អាស៊ីត​អ៊ុយ​រិ​កបាន​។ ចូរ​បន្ថែម​វា​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​មាន​ប្រយោជន៍​ក្នុងការ​បង្ការ​កុំ​ឲ្យ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​នេះ​ឡើង​ខ្ពស់​ក្នុង​ឈាម​បាន​។ ក្រៅពីនេះ អ្នក​ក៏​អាច​ញ៉ាំ​ទឹកក្រូច​ឆ្មារ​កន្លះ​ផ្លែ​លាយ​ជាមួយនឹង​ទឹក​មួយ​កែវជា​រៀងរាល់ថ្ងៃ ក៏មាន​ប្រយោជន៍​ដូចគ្នា​ដែរ​។ 
 
​ផ្លែ​ស្ត្រ​បឺ​រី​
 
​ស្ត្រ​បឺ​រី​សម្បូរ​ទៅដោយ​វីតាមីន C ហើយ​វា​ល្អ​បំផុត​ក្នុងការ​រំលាយ​សារធាតុ Purines ក្នុង​ឈាម ដែល​តម្រងនោម​មិនអាច​រំលាយ​បាន​។ ជាមួយគ្នានេះដែរ អ្នក​អាច​ញ៉ាំ​ផ្លែ​ស្ត្រ​បឺ​រី​ជាមួយនឹង​អាហារ​ពេលព្រឹក​រាល់ថ្ងៃ ឬ​ញ៉ាំ​ទឹក​របស់​វា​ក៏បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com