អត្ថបទពាណិជ្ជកម្ម
សិស្សានុសិស្ស អាណាព្យាបាល និង​បុគ្គលិក​ជាង​១​ពាន់​នាក់ បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌ អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​សាលា​ACE
08, Apr 2019 , 3:04 pm        
រូបភាព
​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ៧០ អង្គ ក្នុង​កម្មវិធី​សប្បុរសធម៌​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​សាលា​អេ​ស៊ី​អ៊ី​
​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ៧០ អង្គ ក្នុង​កម្មវិធី​សប្បុរសធម៌​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​សាលា​អេ​ស៊ី​អ៊ី​
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​៧ ខែមេសា​កន្លងទៅ មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល​(​សាលា អេ​ស៊ី​អ៊ី​) បាន​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ លើក​ទី​៥​របស់ខ្លួន នៅ​សាលា​អេ​ស៊ី​អ៊ី ទីតាំង​ទួល​ទំពូង ដោយមាន​ការបង្ហាញ​នូវ​ភាព​សម្បូរបែប​នៃ​វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ​ជាច្រើន​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​ការដឹកនាំ ពី​អគ្គរាជទូត​សុ​ឆ្ទៈ​សិស្ស និង​គណៈកម្មាការ​កិច្ចការ​សង្គម​របស់ IDP និង ACE ។​
 
​គួរ​កត់សម្គាល់ថា កម្មវិធី​បាន​ប្រព្រឹត្តិ​ទៅដោយ​មានការ​សម្តែងធម៌​ទេសនា ផ្ដល់​ឱវាទ​ពី ព្រះ​ភិក្ខុ សត្យ​មុនី​បុ​ត្តោ ជា សុ​មាលា ( មាលា​វិទ្យុ​អគ្គនាយក​ព្រះ​) ពិធី​ប្រគេន​ទេយ្យទាន និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៧០​អង្គ​ផងដែរ​។ អ្នកចូលរួម​ទាំងអស់ បានទទួល​ទាន​អាហារ​ថ្ងៃត្រង់ និង​ភ្លក់​រសជាតិ​ម្ហូបអាហារ​បែប​ខ្មែរ​(​នំ​បញ្ចុក​)​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជុំគ្នា    ទស្សនា​នូវ​ម៉ូត​សម្លៀកបំពាក់​របស់​ខ្មែរ ទៅតាម​សម័យកាល​នីមួយៗ (​ចាប់ពី​សម័យមុន​អង្គរ រហូតដល់​សម័យ​ឧត្ដុង្គ​) ទស្សនា​ឧបករណ៍​តន្ត្រីបុរាណ​ផងដែរ​។ 
 
​លើសពីនេះទៅទៀត អ្នកចូលរួម​ទទួលបាន​នូវ​អារម្មណ៍​រំភើប​រីករាយ ដោយមាន​ឱកាស​បាន​រាំលេង​កម្សាន្ត​ទៅតាម​ចង្វាក់​ប្រពៃណី លេងល្បែង​ប្រពៃណី​ជាច្រើន ហាត់​យូ​ហ្គា​ជាមួយ​គ្រូ​មាន​ជំនាញ និង​ទស្សនាការ​តាំងពិព័រណ៍​ស្តង់​ជាច្រើន រួមមាន​ស្តង់​មកពី​ស្ថាប័ន​ដែល​បាន​ឧបត្ថម្ភ​កម្មវិធី ស្តង់​លក់​ម្ហូបអាហារ​បែប​ខ្មែរ ភេសជ្ជៈ និង​វត្ថុ​អនុស្សា​រី​យ៍​ដើម្បី​ជួយ​គាំទ្រ​ដល់​សកម្មភាព​សប្បុរស​ធម៌​នេះ​ផងដែរ​។ 
 


​ការលេង​ល្បែង​ប្រជាប្រិយ​របស់​សិស្សានុសិស្ស ក្នុង​កម្មវិធី​សប្បុរសធម៌​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​សាលា​អេ​ស៊ី​អ៊ី​


 ការតាំង​បង្ហាញ​ឧបករណ៍​តន្ដ្រីបុរាណ​ខ្មែរ ក្នុង​កម្មវិធី​សប្បុរសធម៌​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​សាលា​អេ​ស៊ី​អ៊ី​

​ការតាំង​បង្ហាញ​សិល្បៈ​គំនូរ ក្នុង​កម្មវិធី​សប្បុរសធម៌​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​សាលា​អេ​ស៊ី​អ៊ី​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​៤ ខែមេសា កន្លងទៅ ស្ថាប័ន IDP /ACE បានឈ្នះ​ពានរង្វាន់​ចំនួន​២ នៅក្នុង​កិច្ចប្រជុំ​កំពូល CSR ប្រចាំឆ្នាំ​លើក​ទី​១១ និង​ពានរង្វាន់​ឆ្នាំ​២០១៩ ដែលជា​ពានរង្វាន់​មួយ ក្នុងចំណោម​ពានរង្វាន់ CSR ដ៏​មាន​កិត្យានុភាព​បំផុត​របស់​អាស៊ី ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​គូ​ជី​ង ប្រទេស​ម៉ាឡេស៊ី​។​
 

​គណៈកម្មការ​កិច្ចការ​សង្គម​របស់ IDP និង ACE ក្នុង​ពិធី​ទទួល​ពានរង្វាន់​នៅក្នុង​កិច្ចប្រជុំ​កំពូល CSR ប្រចាំឆ្នាំ​លើក​ទី ១១
 
​គួរ​រំលឹក​ផងដែរ​ថា រាល់​ថវិកា​ដែល​ប្រមូលបាន​ពី​កម្មវិធី​នេះ នឹង​យកទៅ​សង់​បង្គន់​អនាម័យ​និង​អណ្ដូងទឹក នៅ​សាលារៀន​នៅតាម​បណ្ដា​ខេត្ត​នានា​។ លោកស្រី ជា ចិន្តា​មុន្នី តំណាង​ឲ្យ​គណៈកម្មាការ​កិច្ចការ​សង្គម របស់ IDP និង ACE បាន​មានប្រសាសន៍ថា​៖«​យើង​មានការ​រីករាយ​ខ្លាំងណាស់ ក្នុងការ​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​ទ្បើង ដែល​មិន​ត្រឹមតែ​ជាការ​លើកស្ទួយ​វប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ព្រឹត្តិការណ៍​ប្រកបដោយ​ភាព​រីករាយ និង​អាចជួយ​ដល់​សហគមន៍ ដើម្បី​ពង្រឹងស្មារតី​ទទួលខុសត្រូវ​សង្គម​ឲ្យ​កាន់តែ​រឹងមាំ​ផងដែរ​»​។​
 
​អគ្គរាជទូត​សុ​ឆ្ទៈ​សិស្ស​របស់​សាលា​អេ​ស៊ី​អ៊ី​ម្នាក់ ក៏បាន​លើកទ្បើង​ដែរ​ថា​៖«​វា​ពិតជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ ដែល​បាន​ជួយ​រៃអង្គាស​ថវិកា​សម្រាប់​មូលនិធិ​សប្បុរសធម៌ និង​គាំទ្រ​ប្រជាជន​នៅ​តំបន់​ជនបទ នៃ​ប្រទេស​កម្ពុជា​»​។​
 
​យើង​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ ដល់​ក្រុមហ៊ុន សាកលវិទ្យាល័យ និង​ស្ថាន​ប័ន​មួយចំនួន​ដូចជា​៖ IDP Education (Cambodia), Monash University, Deakin College, United Knowledge, Seng Hok Heng, Baby Care, Family Printing, Kim Decoration, Kam House, Click Printing, Kundalini Yoga Cambodia, Pakka and Khmerload ដែល​បាន​ជួយ​គាំទ្រ​កម្មវិធី​សប្បុរសធម៌​នេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com