អត្ថបទពាណិជ្ជកម្ម
SmartScale ដែលជា​កម្មវិធី​ជួយ​ព​ន្លឿ​ន និង​ជំរុញ​អាជីវកម្ម​បង្កើត​ថ្មី​នៅ​កម្ពុជា នឹងដាក់​សម្ពោធ​នាពេល​ឆាប់ៗ​
08, Apr 2019 , 5:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ Mekong Strategic Partners (MSP) សហការ​ជាមួយ Seedstars World (Seedstars) ក្រុមហ៊ុន Smart Axiata និង​Development Innovation របស់ USAID បានប្រកាស​ពី​ការដាក់​ដំណើរការ​កម្មវិធី SmartScale ដែលជា​កម្មវិធី​ជួយ​ព​ន្លឿ​ន និង​ជំរុញ​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​។
 
SmartScale នឹង​ចាប់ផ្តើម​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៩ សម្រាប់​រយៈពេល​បី​ខែ​។ ក្រុមហ៊ុន​អាជីវកម្ម​ទើប​ចាប់ផ្ដើម​ថ្មី ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា​ចំនួន ១៥ នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​យ៉ាង​ហ្មត់ចត់ ដោយ​ផ្អែកលើ​កម្មវិធី​ដែល​រៀបចំឡើង​ដោយ Seedstars ។ កម្មវិធី​នេះ​មាន​គោលដៅ​លើកកម្ពស់​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង ពី​ផលិតផល​ទៅ​ទីផ្សារ និង​ពង្រីក​ទំនាក់ទំនង​អតិថិជន ដោយ​បង្កើន​ការផ្ទេរ​ចំណេះដឹង និង​ទទួល​ការណែនាំ​ពី​អ្នកជំនាញ​។ អ្នកជំនាញ​សហគ្រិន​ពេញ​ម៉ោង​២​នាក់ ដែល​ស្ថិតនៅក្នុង​លំនៅដ្ឋាន អ្នកជំនាញ​វិនិយោគ​អន្តរជាតិ និង គ្រូបង្ហាត់​ថ្នាក់ជាតិ​និង​អន្តរជាតិ​ជាង​២០​នាក់ នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​បាន​រចនា​នេះ​។​
 
​លោក Bora Kem ជា​ដៃគូ​នៅ MSP បាន​មានប្រសាសន៍ថា ការផ្តល់​ការណែនាំ និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ការទទួលបាន​ជោគជ័យ​យូរអង្វែង​របស់​អាជីវ​កម្ម​ទើប​បង្កើត​ថ្មី​។ លោក Bora Kem បញ្ជាក់​បន្ថែមថា​៖«​ជាមួយ SmartScale យើង​នឹង​ផ្តល់ជូន​នូវ​ការចាប់ផ្តើម​អាជីវកម្ម ជាមួយ​អ្នក​ណែនាំ​ដែលមាន​បទពិសោធន៍​ក្នុងពេល​សហការ​ជាមួយ Seedstars ដើម្បី​ធ្វើ​កម្មវិធី​បណ្ដុះបណ្ដាល​ក្នុង​ថ្នាក់​ដែល​ល្អ​បំផុត​បែប​សកល​។ យើង​សង្ឃឹមថានឹង​ជួយ​សម្រួល​ដល់​ចំណាប់អារម្មណ៍​ក្នុង​តំបន់ លើ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា និង​នាំ​ពួកគេ​ទៅកាន់​ឆាក​អន្តរជាតិ​»​។​


 
​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ដែល​បានជ្រើសរើស នឹងមាន​ឱកាស​រីករាយ​ជាមួយ​កន្លែងធ្វើការ​ដោយ​ឥតគិតថ្លៃ នៅក្នុង​បរិយាកាស​ដែលមាន​ការជំរុញ​ការចូលរួម​ដោយ​សេរី ការគាំទ្រ​ពី​ក្រុមហ៊ុន​ក្នុងស្រុក ការជួប​ជាមួយ​សហគ្រិន​នៅក្នុង​លំនៅដ្ឋាន​ផ្ទាល់​រៀងរាល់​សប្តាហ៍ ជាមួយនឹង​មាតិកា​ប្រចាំ​សប្តាហ៍ ដែល​ផ្តល់​ដោយ​អ្នកឯកទេស​ជាក់ស្តែង​។ ពួកគេ​ក៏​នឹងមាន​លទ្ធភាព​ទទួលបាន​ការវិនិយោគ​រហូតដល់​ទៅ ១០​ម៉ឺន​ដុល្លារ ពី Smart Axiata Digital Innovation Fund (SADIF) និង​បណ្តាញ​អ្នកវិនិយោគ Seedstars ព្រមទាំង​ទទួលបាន​អត្ថប្រយោជន៍​បច្ចេកវិទ្យា​ដែលមាន​តម្លៃ​រាប់ពាន់​ដុល្លារ​ដូចជា Xero, HubSopt និង Amazon Web Services​។​
 
​លោកស្រី Kate Heuisler ប្រធាន​នៃ Development Innovations បាន​មាន​ថ្លែងថា USAID ចង់​គាំទ្រ​សហគ្រិន លើ​មា​គា​ឆ្ពោះទៅរក​ការពឹងផ្អែក​ដោយ​ខ្លួនឯង ជាពិសេស​អ្នក​ដែល​ត្រូវការ​ការណែនាំ​ជាច្រើន​ពី​អ្នកជំនាញការ នៅក្នុង​វិស័យ​វិនិយោគ ដើម្បី​ទទួលបាន​អតិថិជន​កាន់តែច្រើន ហើយ​បង្កើន​ប្រាក់ចំណូល និង​ចុងក្រោយ​ទទួលបាន​ហិរញ្ញប្បទាន ឬ​ការវិនិយោគ​»​។ 
 
​លោក Thomas Hundt នាយក​ប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា សហគមន៍​នៃ​អាជីវកម្ម​ទើប​បង្កើត​ថ្មី ប្រាថ្នា​ចង់បាន​កម្មវិធី​បែបនេះ ដែល​វា​នឹង​ដើរតួ​ជា​ស្ពាន​សម្រាប់​អាជីវកម្ម​ទើប​ចាប់ផ្ដើម​ថ្មី​ក្នុងស្រុក ឈានទៅរក​ដំណាក់​ការលូតលាស់​។ លោក Thomas Hundt បន្តថា​៖«​ក្រុមហ៊ុន Smart មាន​សេចក្តីសោមនស្ស​រីករាយ ដែល MSP ជាមួយ​ការគាំទ្រ​ពី​ក្រុមការងារ Seedstars និង​Development Innovations កំពុង​សាកល្បង​កម្មវិធី​ថ្មី​នេះ ដែលជា​ចំណែក​ដ៏​សំខាន់​មួយ នៃ​ការធ្វើដំណើរ​តាម​ប្រព័ន្ធ​អេកូ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​សង្ឃឹមថា នឹង​អាច​រកឃើញ និង​ពង្រីក​គំនិត​ច្ចេក​វិទ្យា​ដ៏​ល្អ​បំផុត​នៅ​កម្ពុជា​»​។​
 
​កម្មវិធី​នេះ នឹង​បើក​នៅ​ថ្ងៃទី ១០ ខែមេសា​។ សម្រាប់​ព័ត៌មាន​បន្ថែម​និ ង​ការធ្វើ​បច្ចុប្បន្នភាព​លើ SmartScale សូម​ចូលទៅ​កាន់ smartscalekh.com
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com