អត្ថបទពាណិជ្ជកម្ម
កាន់តែ​អស្ចារ្យ​! កាន់តែខ្លាំង​! Galaxy S10| S10+ មាន​សមត្ថភាព និង​ចំណុច​ពិសេស​មិនធម្មតា​ឡើយ
08, Apr 2019 , 5:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​៨ មេសា ២០១៩៖ ដូច​យើង​ដឹង​ហើយ​ថា សែស្រឡាយ​ត្រកូល S ជំនា​ន់ទី ១០ របស់ សាម​សុង កំពុងតែ​ធ្វើឱ្យ​អ្នកប្រើប្រាស់​ស្ទើរតែ​ទាំងអស់ លង់​ចិត្ត​ស្រឡាញ់​ដកចិត្ត​មិនបាន​ឡើយ​។ នោះ​ក៏​ព្រោះតែ សាម​សុង​ត្រកូល S ជំនា​ន់ទី ១០ មាន​ចំណុច​ពិសេសៗ និង​លក្ខណៈសម្បត្តិ​ផ្សេងៗ​ទៀត ដែល​ស្មា​ត​ហ្វូ​ន​ដទៃ​មិនមាន និង​មិនអាច​ធ្វើបាន​។
 
​មកទល់ពេលនេះ ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​ទីផ្សារ​ក្នុង​ពិភពលោក​ភ្ញាក់ផ្អើល និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​ដោយសារ សាម​សុង បានផ្តល់​ជូន​ចំណុច​ជាច្រើន​ត្រូវចិត្ត​អ្នកប្រើប្រាស់​ទាំងអស់​បាន​យ៉ាង​ល្អឥតខ្ចោះ​។ អ្វីដែល​ពិ​សេ​សម្រាប់​ម៉ូ​ឌែ​ល Galaxy S10|S10+ គឺ​វា​មាន​រាង​ដ៏​គួរឱ្យ​ទាក់ទាញ ស្តើង ស្រាល ងាយស្រួល​ចាប់​កាន់​ពេញដៃ និង​ល្អ​ក្នុងការ​ប្រើប្រាស់​។ ជាមួយ​អេក្រង់ 6.1 អ៊ី​ញ និង​6.4 អ៊ី​ញ ប្រភេទ Infinity-O Dynamic AMOLED Display ក្នុង​កម្រិត​បង្ហាញ​រូបភាព QHD+ មាន Aspect Ratio 19:9 ជាពិសេស​ត្រូវបាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា HDR 10+ ទៀតផង​! ពិតជា​អស្ចារ្យ​! ពិតជា​ឡូយ​!
 
​តើ​មាន​អ្នកណាខ្លះ ដែល​មិន​លង់​ចិត្ត​ជាមួយ​អេក្រង់​ដ៏​ល្អឥតខ្ចោះ ប្រភេទ​នេះនោះ​? យើង​អាចនិយាយបាន​យ៉ាងច្បាស់​ថា Galaxy S10 ជា​កំពូល​ស្មា​ត​ហ្វូ​ន ដែលមាន​អេក្រង់​កប់​កំពូល​មួយ​ដែល​អាច​ផ្តល់​ពណ៌ និង​ពន្លឺ​បាន​យ៉ាង​ល្អ ព្រមទាំង​មាន​សមត្ថភាព​រក្សា​គុណភាព​បានល្អ នៅ​គ្រប់​កាលៈទេសៈ​។ បើ​យើង​និយាយ​ពីរ​ន្ធ​បំពង​សំឡេង អាចធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ មិនអាច​ដក​ដៃ​ចេញពី​វា​បានឡើយ មិន​ថា​ការ​ទស្សនា​វីដេអូ ស្តាប់​តន្ត្រី ឬ​លេង​ហ្គេម​នោះទេ​។ បើ​និយាយ​ពី​កាមេរ៉ា​មុខ អាចឱ្យ​អ្នក​ថត​វីដេអូ​បាន​រហូតដល់​កម្រិត 4K  ជាពិសេស​អ្នក​អាច Selfie បាន​ច្បាស់​ល្អ​ជាមួយនឹង​មុខងារ​ជំនួយ​មួយចំនួន ដូចជា Live Focus, Beauty, filter, និង AR emoji សម្រាប់​ថតរូប​ថ្លុក​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ​ជាង​មុន​ច្រើន​។ ចំណែក​កាមេរ៉ា​ខាងក្រោយ​វិញ គឺមាន​ចំនួន ៣ គ្រាប់ ដែល​អាច​និយាយបានថា វា​ពិបាក​នឹង​រក​គូ​ប្រៀប​ជាមួយ​ខ្លាំងណាស់​។ ដូច្នេះហើយ​ចំណុច​ដ៏​ពិសេសៗ​ទាំងអស់នេះ គឺ​វា​ពិតជា​ស័ក្តិសម និង​ល្អ​គ្រប់គ្រាន់ ក្នុងការ​ធ្វើឱ្យ Samsung Galaxy S10 អាច​ស្ថិតក្នុង​តំណែង​ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ប្រចាំឆ្នាំ ២០១៩ បាន​។ 


 
​បើ​ចង់ដឹង​ច្បាស់​ថា​តើ Galaxy S10|S10+ មាន​ចំណុច​ពិសេសៗ​អ្វី​បន្ថែមទៀត​នោះ សូម​មក​មើល​ទាំងអស់គ្នា​៖
 
* Samsung Galaxy S10
- មាន​រាងស្តើង​ជាង​មុន ស្រាល​ជាង​មុន និង​ធន់​ជាង​មុន ជាមួយនឹង​អេក្រង់​ប្រភេទ Gorilla Glass ជំនា​ន់ទី ៦ ដំបូង​គេ​។ 
- ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ដោយ Android Pie និង​ស្រោប​ដោយ One UI 
- បំពាក់​អេក្រង់ Infinity-O Display: ទំហំ​អេក្រង់ 6.1 ជាមួយនឹង Dynamic AMOLED និង​មើលឃើញ​ច្បាស់​ល្អ បើទោះជា​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​បែបណាក៏ដោយ​។​
- Blue Light Protection: អាច​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ មិនឱ្យ​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក បាន​រហូតដល់ 42 % ។ ដូច្នេះ​ទោះ​ប្រើ​ពេលយប់ ឬ​យូរ​យ៉ាងណា ក៏​នៅតែមាន​សុវត្ថិភាព​ដល់​កែវភ្នែក​របស់លោក​អ្នក​ជានិច្ច​។​
- បំពាក់​អាវ​ក្រោះ​ការពារ​ទឹក និង​ធូលី IP68
- មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំឡេង AKG បែប Surround Sound ឮ​ច្បាស់​ល្អ​!
- បំពាក់​ឈី​ប Exynos 9800 ជំនាន់​ចុងក្រោយ​!
-  អង្គ​ចងចាំ 8 GB, និង​អង្គ​ផ្ទុក 128 GB ឡើងទៅ​
- កាមេរ៉ា​មុខ 10 MP 
- កាមេរ៉ា​ក្រោយ​(​លំដាប់​អាជីព​) ចំនួន 3 គ្រាប់​៖ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​)  + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​) អាច​ថត​បាន​គ្រប់​ប្លង់ ដែល​ចង់បាន​យ៉ាង​ល្អឥតខ្ចោះ ទាំង​ប្លង់​លាត ប្លង់​ធម្មតា និង​ប្លង់​ព្រាល​ខាងក្រោយ​ក៏បាន​។​
- ថាមពល​ថ្ម 3400 mAh, USB Charge ឬ Wireless Charge 
- Wireless PowerShare 2.0: ជា​បច្ចេកវិទ្យា​ដំបូង​គេ​បង្អស់ ដែល​អាច​បញ្ចូល​ថ្ម​ទៅឱ្យ​ស្មា​ត​ហ្វូ​ន​ដែលមាន​ប្រព័ន្ធ​សាក​ថ្ម​គ្មាន​ខ្សែ​ដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បាន​ដោយ​គ្រាន់តែ​ដាក់​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច​!
- Ultrasonic Fingerprint: សម្រាប់​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង ដោយ​ប្រើ​ប្រព័ន្ធ Vault-like security លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​លើស​ស្មា​ត​ហ្វូ​ន​ដទៃទៀត ដោយ​បែងចែក​យ៉ាងច្បាស់ រវាង​ក្រ​យ៉ៅ​ដៃ 3D និង 2D ក្លែងក្លាយ​។ មានន័យថា បើទោះបីជា​នរណាម្នាក់​មាន​ស្នាម​ក្រ​យ៉ៅ​ដៃ​របស់​ម្ចាស់ ក៏​មិនអាច​ដោះ​សោរ​ទូរស័ព្ទ​បានឡើយ​!
- Super Steady Video: អាច​ថត វីដេអូ បាន​នឹង​ល្អ​គ្រប់​ស្ថានភាព​បាន​យ៉ាងច្បាស់​!
- Photo Suggestion: ជា​មុខងារ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ អាច​ថត​ផ្តិត​យក​រូបភាព និង​គ្រប់​ប្លង់​ដែល​អ្នកត្រូវការ បាន​យ៉ាង​ល្អឥតខ្ចោះ ដូច​ជាង​ថត​ជំនាញ លំដាប់​អាជីព​ដែ​។ 


 
** Samsung Galaxy S10+
- រាងស្តើង​ជាង​មុន ស្រាល​ជាង​មុន និង​ធន់​ជាង​មុន​ជាមួយនឹង​អេក្រង់​ប្រភេទ Gorilla Glass ជំនា​ន់ទី ៦ ។​
- ប្រើ Android Pie និង​ស្រោប​ដោយ One UI 
- បំពាក់​អេក្រង់ Infinity-O Display:  ទំហំ​អេក្រង់​លាត​ធំ កាន់តែ​ភ្លឺ​ច្បាស់ ត្រជាក់​ភ្នែក​ល្អ និង​ស័ក្តិសម​បំផុត សម្រាប់​ទស្សនា វីដេអូ និង​លេង​ហ្គេម ជាមួយនឹង Dynamic AMOLED 6.4 អ៊ី​ញ កោង​ស្អាត និង​មើលឃើញ​ច្បាស់​ល្អ បើទោះជា​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​បែបណាក៏ដោយ និង​អាច​បង្ហាញ វីដេអូ​ក្នុង​កម្រិត QHD+ និង​កម្រិត Aspect Ratio 19:9 ។​
- Blue Light Protection: អាច​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ ដែល​អាច​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​បាន​រហូតដល់ 42 % ។ ដូច្នេះ​ទោះ​ប្រើ​ពេលយប់ ឬ​យូរ​យ៉ាងណា ក៏​នៅតែមាន​សុវត្ថិភាព​ដល់​កែវភ្នែក​របស់លោក​អ្នក​។​
- បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68
- មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំលេង AKG បែប Surround Sound ឮ​ច្បាស់​ល្អ​អាចធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មាន​អារម្មណ៍​ដូចនឹង​ស្ថានភាព​ពិតៗ​ជាពិសេស​ពេល​ទស្សនា​វីដេអូ និង​លេង​ហ្គេម​ជាដើម​។​
- បំពាក់ Exynos 9800 ជំនាន់​ចុងក្រោយ​បំផុត​!
- អង្គ​ចងចាំ 8GB និង​អង្គ​ផ្ទុក 128 GB| 512GB អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512GB
- កាមេរ៉ា​មុខ 2 គ្រាប់​ភ្លោះ​៖ ទំហំ​10MP និង​មួយ​គ្រាប់​ទៀត 8MP ប្រភេទ សេន​ស័​រ RGB Depth Len
- កាមេរ៉ា​ក្រោយ ៣ គ្រាប់ (​លំដាប់​អាជីព​)៖ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​)  + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​) អាច​ថត​បាន​គ្រប់​ប្លង់​ដែល​ចង់បាន​យ៉ាង​ល្អឥតខ្ចោះ ទាំង​ប្លង់​លាត ប្លង់​ធម្មតា និង​ប្លង់​ព្រាល​ខាងក្រោយ​។​
- ថាមពល​ថ្ម 4100mAh, USB Charge ឬ Wireless Charge:  លឿន​ជាង​មុន និង​ខ្លាំង​ជាង​មុន​
- Wireless PowerShare 2.0: ជា​បច្ចេកវិទ្យា​ដំបូង​គេ ដែល​អាច​បញ្ចូល​ថ្ម​ទៅឱ្យ​ស្មា​ត​ហ្វូ​ន ដែលមាន​ប្រព័ន្ធ​សាក​ថ្ម​គ្មាន​ខ្សែ​ដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បាន​ដោយ​មិនបាច់​សាក​ថ្ម​តាម​ខ្សែ គ្រាន់តែ​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច​!
- Ultrasonic Fingerprint: សម្រាប់​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង ដោយ​ប្រើ​ប្រព័ន្ធ Vault-like security លឿន និង​មាន​សុវត្ថិភាព​ខ្ពស់ លើស​ស្មា​ត​ហ្វូ​ន​ដទៃទៀត ដោយ​បែងចែក​យ៉ាងច្បាស់ រវាង​ក្រ​យ៉ៅ​ដៃ 3D និង 2D ក្លែងក្លាយ​។ មានន័យថា បើទោះបីជា​នរណាម្នាក់​មាន​ស្នាម​ក្រ​យ៉ៅ​ដៃ​របស់​ម្ចាស់ ក៏​មិនអាច​ដោះ​សោរ ឬ​ចូលទៅ​កាន់​ទូរស័ព្ទ​បានឡើយ​។ 
- Super Steady Video: អាច​ថត វីដេអូ បាន​នឹង​គ្រប់​ស្ថានភាព​បាន​យ៉ាងច្បាស់ និង​មិនមាន​ញ័រ​ឡើយ​!
- Photo Suggestion: ជា​មុខងារ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ អាច​ថត​ផ្តិត​យក​រូបភាព និង​គ្រប់​ប្លង់​បាន​យ៉ាង​ល្អឥតខ្ចោះ ដូច​ជាង​ថត​ជំនាញ ជាមួយនឹង​ការបំពាក់​ប្រភេទ​កាមេរ៉ា​លំដាប់​អាជីព​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com