ជាតិ
សង្គមជាតិ
បីខែក្រោយ រម៉កកង់បី ត្រូវមានបណ្ណបើកបរ បើពុំដូច្នេះទេ នឹងត្រូវពិន័យ
09, Apr 2019 , 10:44 am        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ទុកពេលបីខែឲ្យអ្នកបើកបររម៉កកង់បីទាំងអស់ ទៅរៀនបើកបរ ដើម្បីប្រឡងយកបណ្ណបើកបរ។ លោក ព្រមានដូច្នេះថា «ក្រោយបីខែ [បើគ្មានបណ្ណបើកបរទេ] ត្រូវចាប់ផាកពិន័យ»។



ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវកគោក នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តី លើកឡើងថា ក្រសួងសាធារការ បានបង្កើតកម្មវិធីពិសេសមួយ ដើម្បីបណ្តុះបណ្តាលអ្នកបើកបររម៉កកង់បី។ បើតាមរដ្ឋមន្រ្តីរូបនេះ ការបណ្តុះបណ្តាល នឹងធ្វើឡើងពីរថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។

លោក អះអាងថា មានអ្នកបើកបររម៉កកង់បីដល់ទៅពីរម៉ឺនគ្រឿងឯណោះ (៩៨ភាគរយ) ដែលគ្មានបណ្ណបើកបរ ខណៈច្បាប់ កំណត់ឲ្យមាន។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះថា «រម៉កកង់បី មាន៩៨ភាគរយនៅស្រុកខ្មែរ អត់ស្គាល់ច្បាប់ចរាចរណ៍ អត់មានបណ្ណបើកបរទេ»៕

Tag:
 ស៊ុន ចាន់ថុល​
  រម៉កកង់បី​
© រក្សាសិទ្ធិដោយ thmeythmey.com