អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ផ្សព្វផ្សាយ​កម្មវិធី​សាលា​សុវត្ថិភាព តាមរយៈ​កម្មវិធី Safe School នៅ​ខេត្តស្ទឹងត្រែង​
09, Apr 2019 , 5:01 pm        
រូបភាព
សិស្សានុសិស្ស នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ត្រៀមខ្លួន​កាន់តែ​ល្អប្រសើរ និង​យល់ដឹង​កាន់តែច្បាស់ ក្នុង​ការជៀស​ឲ្យ​ផុតពី​គ្រោះធម្មជាតិ   ក្រោយពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា   និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា (Plan International Cambodia) បន្ត​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ក្នុងការ​ការពារ​សិស្ស និង​គ្រូបង្រៀន​ក្នុងប្រទេស​កម្ពុជា ដើម្បី​ប្រឆាំងនឹង​ផលប៉ះពាល់​នៃ​គ្រោះធម្មជាតិ តាមរយៈ​កម្មវិធី​សាលា​សុវត្ថិភាព ឬ Safe School​។
 
​កាលពី​ថ្ងៃទី​២០ ខែមីនា កន្លងទៅ បុគ្គលិក​របស់​ក្រុមហ៊ុន​ព្រូន​ដិ​នស​ល​កម្ពុជា​មួយក្រុម និង​ក្រុមប្រឹក្សា​ហិរញ្ញវត្ថុ រួម​ជាមួយនឹង​មន្ត្រី​តំណាង​ឲ្យ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស្ម័គ្រចិត្ត Safe School មួយ ក្នុង​ខេត្តស្ទឹងត្រែង​។ ក្នុង​ព្រឹត្តិការ​នេះ សិស្សានុសិស្ស មកពី​សាលាបឋមសិក្សា​អន្លុង​ស្វា​យគរ និង​អូរ​ត្រែ​ល បានបង្ហាញ​ពី​ទេពកោសល្យ​ផ្នែក​សុវត្ថិភាព ដូចជា​វិធីសាស្ត្រ​ជៀស​ឲ្យ​ផុតពី​ខ្យល់ព្យុះ និង​បាន​រៀន​ពី​របៀប​កត់សម្គាល់​ពី​ភាព​ផ្សេងគ្នា នៃ​គ្រោះធម្មជាតិ​ផ្សេងៗ​។ គ្រូបង្រៀន​ថ្នាក់បឋមសិក្សា​ជាង​៧០​នាក់ និង​សមាជិក​ក្រុម​ត្រួតពិនិត្យ និង​បណ្តុះបណ្តាល​ក្នុងស្រុក​ចំនួន​២៥​នាក់ ក៏ត្រូវ​បាន​អប់រំ​ចំណេះដឹង ទៅលើ​របៀប​ក្នុង​ការជួយ​ដល់​សិស្សានុសិស្ស ក្នុងពេល​មាន​គ្រោះថ្នាក់​នៅ​សាលារៀន និង​ក្នុងពេល​ជម្លៀស​កូនសិស្ស​ផងដែរ​។ 


 
Safe Schools គឺជា​កម្មវិធី​អប់រំ ទាក់ទង​នឹង​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ក្នុង​តំបន់ ដែល​ត្រូវបាន​គាំទ្រ​ដោយ​មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​ប្រចាំ​តំបន់ របស់​សាជីវកម្ម​ព្រូ​ដិ​នស​ល​អាស៊ី  ចាប់​តាំ​ពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ មូលនិធិ​ព្រូ​ដិ​នស៍  និង​ក្រុមហ៊ុន​ព្រូន​ដិ​នស​ល​កម្ពុជា បានចាប់ផ្តើម​ភាពជា​ដៃគូ​របស់ខ្លួន រួម​ជាមួយនឹង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​។ 
 
Safe Schools គឺជា​កម្មវិធី​ដ៏​សំខាន់ ក្នុង​រចនាសម្ព័ន្ធ​ការងារ ដែល​ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិភពលោក​មួយ ដែល​ផ្តោតលើ​ចំណុច​ស្នូល​សំខាន់​៣​រួមមាន សុវត្ថិភាព​សម្ភារ​សិក្សា (Safe Learning Facilities) ការគ្រប់គ្រង​គ្រោះមហន្តរាយ​នៅតាម​សាលា (School Disaster Management) និង​ការអប់រំ​ស្តីពី​ការ​ជម្នះ​លើ​ស្ថានភាព​លំបាក និង​ការកាត់បន្ថយ​ហានិភ័យ (Risk Reduction and Resilience)​។ កម្មវិធី​នេះ​មាន​គោលបំណង​អប់រំ​ដល់​សិស្សានុសិស្ស គ្រូបង្រៀន និង​សហគមន៍​ក្នុង​តំបន់ តាមរយៈ​ការផ្តល់​ចំណេះដឹង និង​ជំនាញ​ដ៏​សំខាន់​ពី​របៀប​ក្នុងការ​សង្គ្រោះ​ជីវិត​ពី​គ្រោះធម្មជាតិ​។ 


 
​លោក David Nutman (​ដា​វីដ នុត​មែន​) អគ្គនាយក​ក្រុមហ៊ុន​ព្រូន​ដិ​នស​ល​កម្ពុជា បាន​បញ្ជាក់ថា កម្មវិធី​នេះ បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នៅតែ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​ការពារ និង​បង្កើត​ឲ្យ​មាន​សុវត្ថិភាព ក៏ដូចជា​ជួយ​ឲ្យ​មាន​សហគម​ជាច្រើន​កាន់តែ​រឹងមាំ​បន្ថែមទៀត​ទូទាំង​កម្ពុជា​។ លោក​បាន​កត់សម្គាល់ថា​៖ «​វា​ពិតជា​សំខាន់​ណាស់ ក្នុងការ​មានការ​ណែនាំ​ផ្នែក​សុវត្ថិភាព​សម្រាប់​គ្រូបង្រៀន និង​សិស្សានុសិស្ស​នៅតាម​សាលា​នានា​។ កម្មវិធី​នេះ ក៏​ជំរុញ​ឲ្យ​មាន​បរិស្ថាន​នៃ​ការសិក្សា ក៏ដូចជា​ទំនាក់​ល្អ​រវាង​គ្រូបង្វឹក និង​សិស្ស​ផងដែរ​»​។​
 
​លោក David Nutman បញ្ជាក់ថា មកទល់ពេលនេះ សិស្សានុសិស្ស​ចំនួន ២,៦៦៦​នាក់ (​ក្នុងនោះ​សិស្សស្រី​មាន​ចំនួន​១,៣០៦​នាក់​) និង​គ្រូបង្រៀន​២៧៥​នាក់ (​អ្នកគ្រូ​១២៥​នាក់​) នៅ​កម្ពុជា ត្រូវបាន​បណ្តុះបណ្តាល និង​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​។ 
 
​កញ្ញា សារ៉ុន ប៊ុន​ណា​លីន អ្នកស្ម័គ្រចិត្ត​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​និយាយថា កម្មវិធី  Safe School ពិតជា​សំខាន់​ណាស់ ខណៈដែល​វា​នឹង​ជួយ​លើកកម្ពស់​លើ​ចំណេះដឹង​ផ្នែក​គ្រោះធម្មជាតិ និង​បង្រៀន​សិស្ស ឲ្យ​ចេះ​ការពារ​ខ្លួន​ពី​គ្រោះធម្មជាតិ​។ កញ្ញា សារ៉ុន ប៊ុន​ណា​លី បាន​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​ជាច្រើន​ទៀត ឲ្យ​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី Safe Schoo​នេះ​ផងដែរ​។​


 
​លោក កា ឈន នាយក​សាលាបឋមសិក្សា​អន្លុង​ស្វា​យគរ មានប្រសាសន៍ថា​៖ «​សិស្ស​ចំនួន​១៨០​នាក់​ក្នុង​សាលា​របស់​យើង ត្រូវបាន​បង្រៀន​ពី​ការត្រៀមខ្លួន ក្នុង​ហេតុការណ៍​ដែលមាន​ខ្យល់ព្យុះ ចាប់តាំងពី​ឆ្នាំមុន​មកម្ល៉េះ​។ លោក ចង់​ថ្លែងអំណរគុណ​ដល់​សិស្ស ក្រុមប្រឹក្សា​សាលា និង​គ្រូបង្រៀន​ទាំងអស់ ចំពោះ​ការប្តេជ្ញាចិត្ត និង​ការលះបង់​ពេលវេលា​របស់​ពួកគេ​ក្នុង​កម្មវិធី​នេះ​»​។ 
 
​កម្មវិធី Safe Schools ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ក្នុងការ​គាំទ្រ​ការអប់រំ និង​សុវត្ថិភាព នៅ​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ បំពេញបន្ថែម​ទៅលើ​កម្មវិធី SAFE STEPS Natural Disaster (​ជំហាន​សុវត្ថិ​លើ​គ្រោះធម្មជាតិ​) របស់​អង្គការ Prudence Foundation ដែលមាន​បំណង​ក្នុងការ​ជួយសង្គ្រោះ​ជីវិត និង​ធានា​ឲ្យ​បាន​ថា សាលា និង​សហគមន៍​នានា កាន់​តែមាន​ភាពរឹងមាំ នៅពេលដែល​គ្រោះមហន្តរាយ​វាយប្រហារ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com