អត្ថបទពាណិជ្ជកម្ម
Zilingo ចាត់ទុក​កម្ពុជា​ជា​យុទ្ធសាស្ត្រ​ពង្រីក​អាជីវកម្ម​ដ៏​សំខាន់ ក្រោយ​ប្រមូល​ទុន​បាន​២២៦​លាន​ដុល្លារ ក្នុង​មូលនិធិ​ស៊េ​រ៊ី D
09, Apr 2019 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
Zilingo ដែលជា​ទីផ្សារ​លក់ទំនិញ ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​ប្រចាំ​ទ្វីបអាស៊ី បាន​ប្រមូល​ដើមទុន បាន​ទឹកប្រាក់​២២៦​លាន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​ហិរញ្ញវត្ថុ​ស៊េរី D របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​។ គម្រោង​ហិរញ្ញវត្ថុ​នេះ បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ​មូលនិធិ​ដែល​ប្រមូលបាន​ដោយ​ក្រុមហ៊ុន​នេះ កើន​ដល់​៣០៨​លាន​ដុល្លារ​។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ ចាត់ទុក​កម្ពុជា ក៏ដូចជា​ទីផ្សារ​អាស៊ី​សំ​ខាន់ៗ​ផ្សេងទៀត ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​នៃ​ការរីកលូតលាស់​របស់​ខ្លួន ដើម្បី​ពង្រីក​អាជីវកម្ម​ប្រភេទ B2B  (​អាជីវកម្ម​ទៅ​អាជីវកម្ម​) របស់​ពួកគេ​។ 
 
​វិនិយោគិន​សំខាន់ៗ ក្នុងការ​ប្រមូល​មូល​ទុន​ថ្មី​ចុងក្រោយ​បំផុត​នេះ រួមមាន ក្រុមហ៊ុន Sequoia Capital, Temasek Holdings, Burda Principal Investments, Sofina, មូលនិធិ      បណ្តាក់ទុន​សិង្ហ​បុរី EDBI រួម​ជាមួយនឹង​វិនិយោគិន​ដែលមាន​ស្រាប់​។ 
 
​លោក Shailendra Singh នាយក​ចាត់ការ​ទូទៅរ​បស់​ក្រុមហ៊ុន Sequoia Capital (India) Singapore បាន​ឲ្យ​ដឹងថា ការបណ្តាក់ទុន​របស់ Sequoia ទៅលើ Zilingo ចាប់ផ្តើម​តាំងពី​ក្រុមហ៊ុន​នេះ មិនទាន់​ក្លាយជា​ក្រុមហ៊ុន​សាជីវកម្ម​មកម្ល៉េះ ហើយ​ឈ្មោះ​របស់​ក្រុមហ៊ុន​ក៏​មិនទាន់មាន​ជា​ផ្លូវការ​ផងដែរ​។ អ្នកស្រី Ankiti និង​ក្រុមការងារ បាន​អភិវឌ្ឍ​គំនិត​ដែលមាន​តាំងពីដើម​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស ពី Zilingo ឲ្យ​ទៅជា​ក្រុមហ៊ុន​ផ្លាត​ហ្វ​ម​មួយ ដែល​បម្រើ​ដល់​អតិថិជន ចូលចិត្ត​ម៉ូត​ខោអាវ​ទាន់សម័យ ពាណិជ្ជករ អ្នក​លក់រាយ ក្រុមហ៊ុន​មាន​យីហោ​ល្បីៗ​នានា និង​សហគ្រាស​ផលិត ដើម្បី​តំណាង​ឲ្យ​ទីផ្សារ​ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក Shailendra Singh បន្ថែមថា​៖«​យើង​ពិតជា​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​របស់​ក្រុម​នេះ ក្នុងការ​រិះរក និង​ប្រតិបត្តិ​ផែនទី​នាំ​ផ្លូវ ប្រកបដោយ     មហិច្ឆតា​មួយ​នេះ ហើយ​ខ្ញុំ​ពិត​រំភើប ចំពោះ​ការបន្ត​ការគាំទ្រ​ពួកគេ​លើ​ដំណើរ​មួយ​នេះ​»​។ 


 
​ក្រុមហ៊ុន Zilingo បានចាប់ផ្តើម​ក្នុងនាម​ជាទី​ផ្សារ​ស្តីពី​របៀបរបប​រស់នៅ និង​ទីផ្សារ​លក់ សម្លៀកបំពាក់​ទាន់សម័យ និង​ផលិតផល​រក្សា​សម្ផស្ស ក្នុង​ឆ្នាំ​២០១៥ ក្រោម​ការផ្តួចផ្តើម​រប​ស់​អ្នកស្រី Ankiti Bose និង​លោក Dhruv Kapoor​។ បើទោះបី​បាន​ចុះ​កិច្ចព្រមព្រៀង​អាជីវកម្ម ជាមួយ​អាជីវករ​ខ្នាតតូច​ជាច្រើន នៅលើ​ផ្លាត​ហ្វ​ម​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​ស្ថាបនិក​ទាំង​២ បាន​ជួប​បញ្ហា​ក្នុង​អាជីវកម្ម ក្នុងដំណាក់កាល​ដំបូង​របស់ខ្លួន​។ អាជីវកម្ម​ទាំងនេះ មិនអាច​ធ្វើ​ឲ្យ​ល្អប្រសើរ លើ​ចំនួន​នៃ​ការលក់​ចេញ ឬក៏​រីកលូតលាស់​បន្ថែមទៀត​ឡើយ ដោយសារតែ​មិនមាន​ភាពងាយស្រួល​លើ​ផ្នែក​បច្ចេកវិទ្យា និង​ខ្វះ​ដើមទុន ស្រប​ពេលដែល​ក្រុមហ៊ុន​យីហោ​អន្តរជាតិ​ធំៗ បាន​រក្សា​ការរីកលូតលាស់​ឥតឈប់ឈ​រ​។ ពាណិជ្ជករ​ខ្នាតតូច មិនអាច​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ខ្នាត​ធំៗ​បានឡើយ ស្របពេល​ដែល​ដែល​ក្រុម​ក្រុមហ៊ុន​ខ្នាតតូច​ទាំងនោះ ក៏​មិនមាន​ឥទ្ធិពល​ខ្លាំង​គ្រប់គ្រាន់ ក្នុងការ​ទទួលបាន​អត្រា​ដ៏​ល្អ​បំផុត ពី​អ្នកផ្គត់ផ្គង់​សេវា ឬ​ឃ្លាំង​លក់ទំនិញ​នានា​ផងដែរ​។  
 
​បញ្ហា​នេះ បាន​បង្ខំ​ឲ្យ Zilingo ត្រូវធ្វើ​ការពង្រីក​អាជីវកម្ម​ស្នូល​របស់ខ្លួន ដើម្បី​ដើរតួនាទី​មិន​ត្រឹមតែ​ជាទី​ផ្សារ​មួយ​ឡើយ ក្រុមហ៊ុន​នេះ បាន​អភិវឌ្ឍ​ភ្លាមៗ ទៅលើ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​ពាណិជ្ជករ​លើ​ម៉ូត​សម្លៀកបំពាក់​ទាន់សម័យ និង​ផលិតផល​ថែរក្សា​សម្ផស្ស អាច​ដំណើរការ​ទៅកាន់​សហគ្រាស​ផលិត ទូទាំង​អាស៊ី​បាន​យ៉ាង​ងាយស្រួល​។ វិធីសាស្ត្រ​នេះ បាន​បង្កើត​ឲ្យ​អត្រា​នៃ​ការផ្គត់ផ្គង់​ដ៏​ល្អ​បំផុត ធ្វើ​ឲ្យ​សេវាកម្ម​ដឹកជញ្ជូន​មាន​ប្រសិទ្ធភាព ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ ផ្តល់​ការធានារ៉ាប់រង ផ្តល់​កម្ចី និង​ការវិភាគ​សម្រាប់​ពាណិជ្ជករ​ខ្នាតតូច​ទាំងនោះ​។ 
 
​បើទោះបី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ភាគច្រើន នៅតែ​ផ្តោតលើ​ពាណិជ្ជកម្ម B2C (​អាជីវកម្ម​ទៅ​អតិ​ជន​) និង C2C (​ពាណិជ្ជកម្ម​ទៅ​អតិថិជន​) ក៏ដោយ ប៉ុន្តែ​មធ្យោបាយ​របស់​ក្រុមហ៊ុន Zilingo មាន​លក្ខ​ខណៈ​ពិសេស និង​ផ្តោតទៅលើ​ការបង្កើត​អត្ថប្រយោជន៍​ដល់​ពាណិជ្ជករ និង​សហគ្រាស​ផលិត​សម្លៀកបំពាក់​ទាន់សម័យ និង​ផលិតផល​ថែរក្សា​សម្ផស្ស​។ នៅថ្ងៃនេះ អាជីវកម្ម B2B របស់​ក្រុមហ៊ុន Zilingo ផ្តោតលើ​ការដោះស្រាយ​បញ្ហា​ដ៏​ចម្បង​ចំនួន​២ ក្នុង​ឧស្សាហកម្ម​សម្លៀក​ទាន់សម័យ និង​ផលិត​ថែរក្សា​សម្ផស្ស​។ ទី​១ គឺ​ការ​មិនមាន​ព័ត៌មាន​ច្បាស់លាស់ ស្តីពី​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​របស់​អន្តរជាតិ ដែល​កំពុងមាន​ផែនការ​ផលិត​នៅ​ទ្វីបអាស៊ី និង​ទី​២ ការ​មាន​តម្រូវការ​ប្រចាំឆ្នាំ​មិន​ទៀងទាត់ សម្រាប់​សហគ្រាស​ផលិត​សម្លៀកបំពាក់​នៅ​អាស៊ី ដែល​ត្រូវតែ​រក្សា​ធ្វើ​ឲ្យ​រោងចក្រ​របស់ខ្លួន​មានដំណើរ​ការ​។ 
 
​កាលពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន​នេះ បាន​កើនឡើង​នូវ​ប្រាក់ចំណេញ​ឥតឈប់ឈរ ក្រោយពី​ការបណ្តាក់ទុន ទៅលើ​ការពង្រីក​អាជីវកម្ម B2B របស់​ពួកគេ និង​សមត្ថភាព​នៃ​ចង្វាក់​ផ្គត់ផ្គង់ និង​ចែកចាយ តាមរយៈ​ផ្លាត​ហ្វ​ម Zilingo Asia Mall និង Z-Seller​។ 
 
​អ្នកស្រី Ankiti Bose សហ​ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Zilingo ដែល​បច្ចុប្បន្ន​សហការ​ជាមួយ​ក្រុម​ស្ថាបនិក​ជា​ស្ត្រី​ជាច្រើន​នាក់ ដែល​កំពុង​គ្រប់គ្រង​លើ​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី បាន​ឲ្យ​ដឹងថា តួនាទី​របស់​បច្ចេកវិទ្យា គួរតែ​ការបង្កើត​ឲ្យ​មាន​រីកលូតលាស់​រួមគ្នា​។ សម្រាប់​អ្នកស្រី Ankiti Bose ក្នុង​ឧ​សហកម្ម​សម្លៀកបំពាក់​ទាន់សម័យ ការ​គ្មាន​ប្រសិទ្ធភាព​ទៅលើ​ចង្វាក់​នៃ​ការផ្គត់ផ្គង់​ស្នូល នឹង​រារាំង​ពាណិជ្ជករ​ខ្នាតតូច និង​មធ្យម មិន​ឲ្យ​ឈានដល់​សក្តានុពល​ទាំងមូល​របស់ខ្លួន បើ​ធៀប​ទៅនឹង​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ធំៗ​មាន​យីហោ​ល្បីៗ​។ អ្នកស្រី Ankiti Bose បញ្ជាក់​ដូច្នេះ​ថា​៖« យើង​កំពុងតែ​បង្កើត​ទីលាន​ប្រកួតប្រជែង មាន​កម្រិត​ស្មើគ្នា​មួយ តាមរយៈ​ការផ្តល់​សេវាកម្ម និង​ផលិតផល មាន​លំដាប់ថ្នាក់​ល្អ​ជាងគេ​បំផុត ទៅកាន់​ពាណិជ្ជករ​នីមួយៗ មិន​ថា​ក្នុង​ខ្នាត​ធំ ឬ​តូច​ក៏ដោយ​។ យើង​គិតថា វិធីសាស្ត្រ​នេះ អាចបង្កើត​ឲ្យ​មានការ​រីកចម្រើន​ដ៏​អស្ចារ្យ សម្រាប់​សហគ្រាស​ផលិត ស្របពេល​ដែល​យើង​នឹង​ពង្រឹង​ប្រព័ន្ធ​នៃ​ចង្វាក់​ផ្គត់ផ្គង់ ទាំង​ទំនិញ និង​សេវាកម្ម ដែល​ត្រូវបាន​ជួយ​គាំទ្រ​ដោយ​ប្រព័ន្ធ​ឌីជីថល​របស់​ក្រុមហ៊ុន Zilingo ដែលមាន​បំណង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​របស់ខ្លួន កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​»​។ 

​អាស៊ី​៖ ទីផ្សារ​ផ្គត់ផ្គង់​សម្លៀកបំពាក់​ទាន់សម័យ​ដ៏​ធំ និង​មាន​ថាមពល​បំផុត 
 
​ក្នុងចំណោម​ផលិតផល​សម្លៀកបំពាក់​សកល ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​៣០០០​ពាន់​លាន​ដុល្លារ​អាមេរិក ការផ្គត់ផ្គង់​លើ​ទីផ្សារ​អាស៊ី​តែឯង មាន​ទឹកប្រាក់​ដល់​ទៅ​១,៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ 
 
​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត សម្រាប់​សហគ្រាស​ផលិត គឺ​តម្រូវការ​ទៅតាមរ​រដូវ​កាល ពោលគឺ​រដូវ​កាល​លើ​ការកើនឡើង​ខ្ពស់ និង​ចុះ​ទាប​នៃ​ការបញ្ជាទិញ​។ ក្រុមហ៊ុន Zilingo ជួយ​ឲ្យ​រោងចក្រ​ជាច្រើន លុបចោល​នូវ​ភាពមិនច្បាស់លាស់​នេះ តាមរយៈ​ការបំពេញ​តម្រូវការ​រ​យៈ​ពេល​១​ឆ្នាំ​ពេញ​។ វិធីសាស្ត្រ​នេះ អនុញ្ញាត​ឲ្យ​រោងចក្រ​ជាច្រើន រក្សា​ការផ្គត់ផ្គង់​ជា​បន្តបន្ទាប់ និង​រក្សា​ចំនួន​បុគ្គលិក​ជំនាញ​របស់ខ្លួន ដោយ​មិនចាំបាច់​ត្រូវការ​បង្កើត​ក្រុម​ផ្នែក​លក់ ដោយ​ខ្លួនឯង​បន្ថែមទៀត​។ 
 
Zilingo ដើរតួនាទី​ជា​ដៃគូ​ដ៏​គួរ​ឲ្យ​ជឿជាក់​មួយ ក្នុងការ​បំពេញ​គម្លាត​រវាង​ការ​ផ្ត​ត់​ផ្គង់ និង​តម្រូវការ ស្រប​ពេលដែល​ក្រុមហ៊ុន​ក៏​យកចិត្តទុកដាក់​លើ​បច្ចេកវិទ្យា ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​សេដ្ឋ​កិ​ច្ត​ផងដែរ​។ អតិថិជន​ដែល​ចាប់​ដៃគូ​ជាមួយ Zilingo នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ពី​បណ្តាញ​អាជីវកម្ម​របស់ Zilingo និង​អាច​ទិញ​ក្រណាត់ និង​វត្ថុធាតុដើម​ក្នុងតម្លៃ​ដ៏​ពិសេស តាមរយៈ Zilingo​។ សហគ្រាស​ផលិត អាច​ដំណើរការ​លើ​ការទូទាត់​ប្រាក់ និង​ការគាំទ្រ​ផ្នែក​ច្នៃ​ម៉ូត​បាន​យ៉ាង​ងាយស្រួល តាមរយៈ Zilingo​។ ទាំង​សហគ្រាស​ផលិត និង​ក្រុមហ៊ុន​សម្លៀកបំពាក់​យីហោ​ល្បីៗ ត្រូវបាន​គាំទ្រ​ដោយ​ក្រុមការងារ​របស់ Zilingo ដែល​អាច​ផ្តល់ជំនួយ និង​ចំណេះដឹង​ជាច្រើន​។ 
 
​ក្រុម Zilingo បាន​រីកចម្រើន​ដ៏​មិន​នឹកស្មាន​ដល់ តាមរយៈ​ការធ្វើសមាហរណកម្ម រវាង​ផ្លាត​ហ្វ​ម B2B និង B2C (​អាជីវកម្ម​ទៅ​អតិថិជន​) និង​ផ្តោតលើ​ការបម្រើ​ជូន​ពាណិជ្ជករ ក៏ដូចជា​សហគ្រាស​ផលិត ឲ្យ​កាន់តែ​ល្អប្រសើរ​។ ក្រុម​ហ៊ុ​នេះ បាន​កើនឡើង​ប្រាក់ចំណេញ​គុណ​នឹង​៤​ដង ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយនេះ ស្រប​ពេលដែល​ពាណិជ្ជករ​កាន់តែច្រើន​កំពុង​តែមាន​ឆន្ទៈ ក្នុងការ​ចំណាយ​ប្រាក់​សម្រាប់​សេវាកម្ម ដែល​នឹង​បន្ថែម​អត្ថប្រយោជន៍​ទៅលើ​អាជីវកម្ម​របស់​ពួកគេ ទាំង​ក្នុង​រយៈពេល​ខ្លី និង​វែង​។ ក្រុមហ៊ុន​នេះ នឹង​ប្រើប្រាស់​មូលនិធិ​វិនិយោគ​លើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា ដើម្បី​ធ្វើ​សមាហរណកម្ម និង​បង្កើត​ប្រព័ន្ធ​ឌីជីថល​កាន់តែ​ទំនើប លើ​ចង្វាក់​ផ្គត់ផ្គង់​សម្លៀកបំពាក់​ទាន់សម័យ និង​ផលិតផល​ថែ​សម្ផស្ស​។ 
 
​ក្រុមហ៊ុន​នេះ មាន​គម្រោង​ក្នុងការ​វិនិយោគ​ដើមទុន ដើម្បី​ផ្តល់​អត្ថប្រយោជន៍​រយៈពេល​វែង​លើ​ចង្វាក់​នៃ​ការផ្គត់ផ្គង់ តាមរយៈ​ការបង្កើត​ទំនាក់ទំនង​ថ្មី និង​កាន់តែ​ស៊ីជម្រៅ ជាមួយនឹង​ដៃគូ​ជា​សហគ្រាស​ផលិត នៅ​កម្ពុជា វៀតណាម ស្រីលង្ការ ចិន និង​បន្ត​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​ថ្មីៗ​ជាច្រើន ដូចជា ហ្វីលីពីន ឥណ្ឌូណេស៊ី អូស្ត្រាលី និង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំនេះ​។ 
 
​ក្រុមហ៊ុន Zilingo មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ជំរុញ​បន្ថែម​លើ​ការរីកលូតលាស់​របស់​ខ្លួន​តាមរយៈ​ការធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ពាណិជ្ជករ​របស់ខ្លួន និង​ដៃគូ​ជា​សហគ្រាស​ផលិត ដើម្បី​វិនិយោគ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ខ្លួន និង​បើក​សក្តានុពល​ជា​សាកល ក៏ដូចជា​ផ្តល់ឱកាស​សម្រាប់​សហគ្រាស​ផលិត ពាណិជ្ជករ និង​អតិថិជន​លើ​ម៉ូត​សម្លៀកបំពាក់​ទាន់សម័យ និង​ផលិតផល​ថែរក្សា​សម្ផស្ស​។ 
 
​លោក Dhruv Kapoor សហ​ស្ថាបនិក និង​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា​៖«​ពាណិជ្ជករ​លក់​សម្លៀក​បំពាក់ និង​គ្រឿង​ថែរក្សា​សម្ផស្ស ពិតជា​ចង់​ទទួលបាន​ឧបករណ៍​ដែល​អាចជួយ​ឲ្យ​ពួកគេ​ពង្រីក​ខ្លួន​កាន់តែ​ធំ​។ ក្នុងពេល​ជាមួយគ្នានេះ ប្រព័ន្ធ​ឌីជីថល ត្រូវបាន​រំខាន​ដោយ​បច្ចេកវិទ្យា​មិនទាន់​សម័យ​។ វា​ពិតជា​សំខាន់​ណាស់ សម្រាប់​យើង​ក្នុងការ​បង្កើត​ផលិតផល​ផ្សេងៗ ដែល​អាច​សិក្សា​ពី​ទិន្នន័យ​វិទ្យាសាស្ត្រ យ៉ាង​មាន​ប្រសិទ្ធភាព សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម ស្របពេល​ដែល​វា​ក៏​ផ្តល់នូវ​ភាពងាយស្រួល​ប្រើប្រាស់ អាច​សម្រប​ខ្លួន​បាន​ដោយ​ងាយ និង​គិត​បញ្ជី​យ៉ាង​ឆាប់រហ័ស​។ យើង​កំពុងតែ​សរសេរ​ចង្វាក់​នៃ​ការផ្គត់ផ្គង់​ទាំងមូល​ឡើងវិញ ដែល​យើង​អាច​បន្ថែម​អត្ថប្រយោជន៍​ដ៏​ច្រើន​បំផុត​»៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com