អត្ថបទពាណិជ្ជកម្ម
ជ្រើសរើស​សំណព្វចិត្ត​ដែល​អាចធ្វើ​ការ​បាន​ច្រើនយ៉ាង នឹង​នៅ​ជាមួយ​អ្នក​គ្រប់ពេលវេលា​
10, Apr 2019 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ម្នាក់ៗ​តែងតែមាន​សំណព្វចិត្ត​រៀងៗ​ខ្លួន នៅពេលដែល​យើង គ្រប់គ្នា​ទទួលបាន​សំណួរ​មួយ​ថា តើន​ណា​ជា​សំណព្វចិត្ត​របស់​អ្នក​គ្រប់ពេលវេលា​នោះ គ្រប់គ្នា​ប្រាកដជា​គិត​ទៅដល់​បុគ្គល​ក្នុងនាម​ជាម​នុស្ស​យើង​ស្រលាញ់​បំផុត ឬ​អាចជា​សត្វ​ចិញ្ចឹម​ដែល​យើង​គ្រប់គ្នា​ស្រលាញ់ និង​រស់នៅ​ជាមួយ​យើង​រាល់ថ្ងៃ​ជាក់​ជាមិនខាន​។ ប៉ុន្តែ​គិត​បន្តិច​ទៅ​មើល ថា​អ្វីដែល​នៅ​ជាមួយ​យើង​គ្រប់ពេលវេលា មិន​ថា​នៅក្រៅ​ផ្ទះ ក្នុងផ្ទះ ពេលខ្លះ​សូម្បី​នៅក្នុង​បន្ទប់ទឹក​ក៏​នៅ​ជាមួយ​ដែរ​។  តើ​សំណព្វចិត្ត​នេះ​ជា​អ្វី​? គឺ​វា​គឺជា​ទូរ​សព្ទ​វៃឆ្លាត (Smart Phone) ពីព្រោះ​វា​គឺជា​មិត្ត​យល់ចិត្ត​ម្នាក់​របស់​អ្នក​គ្រប់ៗ​គ្នា ឬ​អាច​និយាយបានថា ជា​មិត្ត​ដ៏​ស្មោះត្រង់​ម្នាក់ ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​តែងតែ​ចង់បាន និង​យកទៅ​តាម​ខ្លួន​ជានិច្ច សម្រាប់​មនុស្ស​គ្រប់​វ័យ​។​
 
Smart Phone គឺ​វា​អាច​ឲ្យ​អ្នក​សន្ទនា​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក មិត្តភក្តិ ក្រុមគ្រួសារ រឿង​ការងារ និង​ការកម្សាន្ត និង​អាច​លេង​ហ្គេម​អន​ឡាញ​បាន​ផងដែរ​។ កាន់តែ​ពិសេស​ទៀត​នោះ គឺ​វា​អាច​ជំនួយ​ដល់​ការសិក្សារ​ស្រាវជ្រាវ រក​គំនិត​ច្នៃប្រឌិត  ទាញយក​ចំណេះដឹង​ទូទៅ​ល្អៗ ដើម្បី​ជា​គន្លឹះ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​យើង​ម្នាក់ៗ​ផងដែរ ។ បន្ថែម​ពីនេះ Smart Phone វា​ដើរតួនាទី ដើម្បី​ផ្តិត​យក​រូបភាព​បែប​គ្រួសារ និង រូបភាព​ផ្ទាល់ខ្លួន ព្រមទាំង​រូបភាព​ទេសភាព​ដ៏​ស្រស់ស្អាត​នានា និង ទាក់ទាញ​បំផុត រហូតដល់​បុគ្គល​ខ្លះ បានទទួល​ជោគជ័យ​ក្នុង​វិស័យ​ថតរូប តាមរយៈ​សំណព្វចិត្ត​មួយ​នេះហើយ ។ សំណព្វចិត្ត​របស់​អ្នកនេះ ក៏​ដើរតួនាទី ក្នុងការ​ធ្វើជា​អ្នក​ទុកដាក់​ឯកសារ ត​ម្ដ​ល់​រូបភាព​អនុស្សាវរីយ៍​ជាច្រើន បង្កើន​ការចងចាំ​រវាង​គ្នា​ទៅវិញទៅមក ហើយ​ក្នុងនោះ ក៏មាន​គូស្នេហ៍​ខ្លះ បានជ្រើសរើស​ប្រើប្រាស់​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ដូចគ្នា ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​ដល់​គ្នា​ទៅវិញទៅមក​ជា​សារ​ធារ​ណៈ​ថែម​ទៀតផង​។​
 
​ដូច្នេះ​ជ្រើសរើស​សំណព្វចិត្ត ដែល​អាចធ្វើ​ការ​បាន​ច្រើនយ៉ាង គឺជា​រឿង​សំខាន់ ឬ​ជូន​កាដូ​ចូលឆ្នាំថ្មី ទៅដល់​មនុស្ស​ដែល​អ្នក​ស្រលាញ់ ចាប់ពីពេលនេះ​តទៅ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​លោកអ្នក​ទាំង​តម្លៃ ទាំង​គុណភាព​។ ដូច្នេះ យើងខ្ញុំ​សូម​ណែនាំ​ទូរ​សព្ទ F11 Pro ដែល​វា​កំពុងតែ​ស្ថិតក្នុង​ដៃ អ្នកជំនាញ​ថតរូប​ជាច្រើន បាន​នឹង​កំពុង​ប្រើប្រាស់​ម៉ូ​ឌែ​ល​មួយ​នេះ​។ អីចឹង​នៅចាំ​អី​ទៀត តោះ​ទៅ​ស្វែងរក​សំណព្វចិត្ត​របស់​យើងទាំងអស់គ្នា ឥឡូវនេះ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com