អត្ថបទពាណិជ្ជកម្ម
រីករាយ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ជាមួយ​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-Free™
10, Apr 2019 , 3:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ​ថ្ងៃទី​១០ ខែមេសា ២០១៩៖ ខែ​ចែ​ត្រ​ចូលឆ្នាំ តាម​ចំណាំ​អាកាសធាតុ​ក្តៅ​មែន​ទេ​? បើ​អាកាសធាតុ​ក្តៅ​អ៊ីចឹង ពិតជា​ធុញទ្រាន់​ក្នុងការ​ចេញទៅ​ក្រៅ​មែន​អត់​? សូមកុំ​បារម្ភ​អី​! ជាមួយនឹង​មា​ស៊ីន​ត្រជាក់ សាម​សុង Wind-Free™ លោកអ្នក​លែងមាន​អា​ម្មណ៍​ថា​ក្តៅ​ស្អុះស្អាប់​ទៀតហើយ​។ លោកអ្នក នឹង​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ ជាមួយនឹង​ខ្យល់​ដែល​បាញ់​ចេញពី​រន្ធ​តូចៗ ចំនួន 21, 000 ដែល​អាច​ផ្តល់​ភាព​ត្រជាក់​ដូច​ធម្មជាតិ មាន​ផាសុកភាព និង​គ្មាន​ខ្យល់​រំខាន​។​
 
​ដូច្នេះហើយ បើទោះបីជា​លោកអ្នក​ទើបតែ​មកពី​ដើរលេង​នៅ​ខាងក្រៅ ឬ​តាម​កន្លែង​កម្សាន្ត​នានា​ក្នុង​រដូវចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នេះ ក៏​នៅតែ​ទទួលបាន​អារម្មណ៍​ត្រជាក់ ស្រស់ស្រាយ​ជានិច្ច ពី​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-Free™ ។  កាន់តែ​អស្ចារ្យ​ជាងនេះទៀត​នោះ ម៉ាស៊ីនត្រជាក់ Wind-Free™ មាន​សំឡេង​ស្ងាត់​ល្អ និង​ផ្តល់នូវ​ភាពស្រស់ថ្លា គ្រប់​ខ្យល់​ដង្ហើម​ចេញចូល ១០០​ភាគរយ ជូន​លោកអ្នក​។​
 
​ឆ្លៀត​ក្នុងឱកាស​នេះដែរ​ក្រុមហ៊ុន សាម​សុង ក៏​សូម​ជូនពរ​ដល់​អតិថិ​ជន​ទាំងអស់ ក៏ដូចជា​ប្រជាជន​កម្ពុជា ឱ្យ​ជួបតែ​សំណាងល្អ មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​ផងដែរ​។ 
 
​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ បើ​លោក​អ្នកទិញ​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ទៀត​នោះ (​រហូតដល់​ថ្ងៃទី​១៣​មេសា​តែប៉ុណ្ណោះ​) នឹង​ទទួលបាន​ការដំឡើង​ពី​ជាង​ដែលមាន​ជំនាញ​ច្បាស់​លា​ល់ និង​ជើងចាប់​ជញ្ជាំង​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​
 
​ប្រញាប់​ឡើង​! សូម​ជ្រើស​រើសយក​ម៉ាស៊ីនត្រជាក់ Wind-Free™ ដើម្បី​ផាសុកភាព​របស់​អ្នក​។ ប្រសិនបើ​លោកអ្នក ចង់​ជ្រាប​ឱ្យ​កាន់តែច្បាស់ សូម​អញ្ជើញ​មក​ទស្សនា​ដោយផ្ទាល់ នៅ​គ្រប់​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ទូទាំងប្រទេស​
​កម្ពុជា​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 1800 203 232 ៕
 
(​អត្ថ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com