អត្ថបទពាណិជ្ជកម្ម
«​បង្វេចខោអាវ​» វីដេអូ​អប់រំ​ដែល​ដាស់តឿន​យុវជន ឲ្យ​នឹក​គិតដល់​អ្នកមានគុណ នា​រដូវចូលឆ្នាំ​
10, Apr 2019 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
​កូន​គ្រប់រូប​តែងតែ​ត្រូវការ ការមើល​ថែទាំ និង​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ​។ ប៉ុន្តែ​ពេលខ្លះ ពួកគេ​គិតថា ឪពុកម្តាយ ក៏​ត្រូវការ​ការយកចិត្ត​ទុកដាក់ និង​ភាពកក់ក្តៅ​ពី​កូនៗ​វិញ​ដែរ​។ ចូរ​សួរ​ខ្លួនឯង​ថា អ្នកណា​ជា​អ្នកមើល​ថែទាំ រូបគេ នៅពេលដែល​ខ្លួន​នៅ​តូច​? អ្នកណា​មើលថែ បង្រៀន​ឲ្យ​ចេះ​ដើរ និង​ផ្តល់នូវ​ភាពកក់ក្តៅ​គ្រប់ពេលវេលា​?  បន្ទាប់មក​សួរ​ខ្លួនឯង​ម្តង​ទៀតថា​បានធ្វើ​អ្វីខ្លះ​សម្រាប់​ពួកគាត់​?

​សូមកុំ​ពេលវេលា ក្នុងការ​តបស្នង សងគុណ ទី​កាន់​លោក​ទាំងពីរ កន្លង​ហួស​ទៅ​ឲ្យ​សោះ​។ ម្តាយ​ទទួល​ការលំបាក និង​ឈឺចាប់​ខ្លាំងណាស់ ទម្រាំ​តែ​បង្កើត​បានកូន​ម្នាក់ៗ និង​ទម្រាំ​ចិញ្ចឹម​ដល់​ធំ​ពេញរូបពេញរាង​។ ការពិបាក ការឈឺចាប់​យ៉ាងណា​ក៏​គាត់​ព្យាយាម​អត់ធ្មត់ ហើយ​ចិញ្ចឹម​បីបាច់​រហូតដល់​កូន​ធំ ទទួលបាន​ការងារ​ធ្វើ​។ ដូច​ច្នេះ ចូរ​គោរព​ស្រលាញ់​ឪពុកម្តាយ​របស់​អ្នក​ឲ្យ​បាន​ច្រើន​។ ធ្វើបុណ្យ​ទាន់​ខែភ្លឺ  ការដឹងគុណ​ចំពោះ​អ្នកមានគុណ និង​ជួយ​ឲ្យ​ជីវិត​អ្នកទទួលបាន​ពរជ័យ ។ 
 
​វីដេអូ​ព​បង្វេចខោអាវ ដែលមាន​រយៈពេល​ជាង​៣​នាទី ផលិត​ដោយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អិ​ម​ខេ នឹង​ផ្លា​ល់​ប្តូរ​គំនិត​របស់​អ្នក ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ​៕ 
 
​ចង់ដឹង​កាន់តែច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com