ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុសំខាន់ៗ ដែលអ្នកគួរញុាំទឹកនៅពេលព្រឹកព្រលឹម
×
អត្ថប្រយោជន៍នៃការទទួលទឹកពេលព្រឹក ចំពោះសុខភាពមានដូចជា ៖
• ជួយឲ្យការស្រូបយកសារធាតុចិញ្ចឹមបានកាន់តែល្អ ៖ ការផឹកទឹកនៅលើពោះទទេ អាចជួយជម្រះពោះវៀនធំ ដែលធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់រាងកាយរបស់អ្នក ក្នុងការស្រូបយកសារធាតុចិញ្ចឹម។
• ទឹកជួយផលិតកោសិកាថ្មីៗ ៖ ឈាមរបស់យើងផ្សំឡើងដោយទឹកប្រហែល ៨៣ ភាគរយ។ ការញុាំទឹកពេលព្រឹកព្រលឹម អាចជួយបង្កើនការផលិតកោសិកាឈាម និងកោសិកាសាច់ដុំថ្មីៗ ជារៀងរាល់ថ្ងៃ។
• ទឹកជួយសម្រកទម្ងន់ ៖ ញុំាទឹកយ៉ាងហោចណាស់មួយកែវធំពេលព្រឹក អាចបង្កើនការរំលាយអាហារប្រចាំថ្ងៃរបស់អ្នក រហូតដល់ទៅ ២៤ ភាគរយ។
• ទឹកជួយឲ្យស្បែកមានសំណើម និងភ្លឺរលោង ៖ ទឹកជួយសម្អាតជាតិពុលពីក្នុងឈាម ហើយជួយរក្សាស្បែករបស់អ្នកមានសំណើម និងភ្លឺរលោង។
• ទឹកជួយធ្វើឲ្យប្រព័ន្ធទឹករងៃមានតុល្យភាព ៖ កូនកណ្តុរដែលជាផ្នែកមួយនៃប្រព័ន្ធទឹករងៃនៅក្នុងខ្លួនរបស់អ្នក មានតួនាទីជាតម្រងសម្រាប់ត្រងភាគល្អិតៗដែលមិនល្អ និងមានសារៈសំខាន់នៅក្នុងប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com