ជាតិ
សង្គមជាតិ
ចាប់បានហើយ បុរសដែលទះកំផ្លៀងនារីមួយទំហឹងឲ្យដួលទៅក្រោយ
11, Apr 2019 , 2:43 pm        
រូបភាព
បុរសដែលទះកំផ្លៀងនារីម្នាក់ រហូតអុកគូទ ត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់បានហើយ នៅថ្ងៃទី១១ មេសា ឆ្នាំ២០១៩នេះ។ កម្លាំងកងរាជអាវុធហុត្ថ កំពុងសាកសួរបុរសនោះ។



សាធារណជន បានឃើញសកម្មភាពហិង្សានេះ តាមរយៈវីដេអូឃ្លីប ដែលថតដោយកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានបង្ហោះលើបណ្តាញសង្គម។ ហេតុការណ៍នេះ បានកើតឡើងនៅផ្សារកណ្តាល ខណ្ឌដូនពេញ កាលពីថ្ងៃទី៩ ខែមេសា។

បរុសនោះ បានទះកំផ្លៀងនារីនោះ នៅតាមដងផ្លូវ ដែលមើលទៅទំនងជាទាស់គ្នាពីរឿងបើកបរ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com