ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
​ចង់ឃើញ «​សៈយ​ក្ស​»? កុំ​ភ្លេច​ចូលរួម «​សង្ក្រាន្ត​មណ្ឌលគិរី​» នាឱកាស​ចូលឆ្នាំថ្មី​!
11, Apr 2019 , 2:50 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  «​សង្ក្រាន្ត​មណ្ឌលគិរី​» នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦​ខែមេសា ដោយមាន​ព្រឹត្តិការណ៍​វប្បធម៌​ធំៗ និង​ការតាំង​បង្ហាញ​ឧបករណ៍​របស់​ជនជាតិ​ដើម​ភាគតិច​។ បើតាម​លោក ឈឹម កាន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តមណ្ឌលគិរី «​សៈយ​ក្ស​» ដែលជា​ឧបករណ៍​ដាក់​សម្ភារ​ពីក្រោយ​ខ្នង​របស់​ជនជាតិ​ដើម​ភាគតិច នឹង​បង្ហាញ​វត្តមាន​ផងដែរ ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​ភូមិភាគ​ឦសាន​មួយ​នេះ​។​

 
​សៈ ឬ សាស់​យក្ស មាន​ប្រវែង​៦​ម៉ែត្រ និង​ទទឹង​កាត់មុខ​១​ម៉ែត្រ​កន្លះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អភិបាលរង​ខេត្ត ដោយ​បន្ថែមថា កម្មវិធី​សំខាន់ៗ​ជាច្រើន​ត្រៀម​បង្ក​ភាព​រីករាយ​ដ៏​អ្នកចូលរួម​រយៈពេល​៣​ថ្ងៃ​ពេញ​ក្នុង​សង្ក្រាន្ត​មណ្ឌលគិរី រួមទាំង ការ​ទស្សនា​ភូមិ​វប្បធម៌​របស់​ជនជាតិ​ភាគតិច និង​ការសម្តែង​សិល្បៈ​។​


រូបពី​មន្ទី​រព័ត៌មាន​ខេត្ត​មណ្ឌលគីរី
 
​បន្ថែម​ពីលើ​នេះ អ្នករៀបចំ​កម្មវិធី ផ្តួចផ្តើម​នូវ​ការលេង​ល្បែង​ទាញ​ព្រាត់​លើទឹក​សាប៊ូ ប្រដាល់សេរី​ធ្លាក់ទឹក ការ​ជិះ​កាត់​តំបន់​ឧបសគ្គ ការលែង​ល្បែង​ប្រជាប្រិយ ដូចជា​ឡើងលើ​សសរ​ខ្លាញ់ បោះអង្គញ់ ចោល​ឈូង  ចាប់​ទា​ក្នុង​ទ្រុង​ជាដើម​។ ជាមួយគ្នានេះ ក៏មាន​ការ​ភ្លក្ស​រសជាតិ​ម្ហូប​របស់​ជនជាតិភាគតិច​ពេញនិយម​ទាំង​២២​មុខ និង​មានការ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​ដែលមាន​ដាំ​នៅ​តំបន់​នោះ​។ 


រូបពី​មន្ទី​រព័ត៌មាន​ខេត្ត​មណ្ឌលគីរី
 
​លោក ឈឹម កាន សង្ឃឹមថា​រយៈពេល​៣​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ នឹង​អាចជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅលេង​មណ្ឌលគិរី​កាន់តែច្រើន ជាពិសេស​ឲ្យ​ពួកគេ​ន​យល់ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​វប្បធម៌​របស់​ជនជាតិ​ភាគតិច​៕


រូបពី​មន្ទី​រព័ត៌មាន​ខេត្ត​មណ្ឌលគីរី


រូបពី​មន្ទី​រព័ត៌មាន​ខេត្ត​មណ្ឌលគីរី

Tag:
 សង្ក្រាន្ត​
 ​សៈយ​ក្ស​
 ​មណ្ឌល​គី​រី​
 ​ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com