បឹង​ពារាំង​សៀម​រាប នឹង​ក្លាយជា​តំបន់​ទាក់ទាញ​សម្រាប់​ជិះទូក​មើល​ថ្ងៃ​លិច​និង​សត្វ​ស្លាប​
ជាតិ
បឹង​ពារាំង​សៀម​រាប នឹង​ក្លាយជា​តំបន់​ទាក់ទាញ​សម្រាប់​ជិះទូក​មើល​ថ្ងៃ​លិច​និង​សត្វ​ស្លាប​
11, Apr 2019 , 5:09 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​សៀមរាប​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អះអាងថា តំបន់​បឹង​ធម្មជាតិ​ពារាំង ក្នុង​ក្រុង​សៀមរាប នឹង​ក្លាយជា​សហគម​ទេសចរ​ណ៍​ទាក់ទាញ​ភ្ញៀវ​ដែល​ចូលចិត្ត​ធម្មជាតិ ជិះទូក​កម្សាន្ត គយគន់​ថ្ងៃ​លិច និង​មើល​សត្វ​ស្លាប​។ នេះ​បើតាម​ការចុះផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។

 
​បន្ទាប់ពី​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប លោក ថោង ខុន បាន​ពន្យល់ថា ក្រសួង​មិន​ទាមទារ​ការចុះបញ្ជី ឬ​ការគ្រប់គ្រង​លើ​សហគមន៍​នេសាទ និង​តំបន់ការពារធម្មជាតិ​ទេ​។ ប៉ុន្តែ​ក្រសួងទេសចរណ៍​អាច​ទទួលស្គាល់​សហគម​ន៍​ណាមួយ ជា​សហគមន៍​ទេសចរណ៍​ក៏បាន លុះត្រាតែ​សហគមន៍​ទេសចរណ៍​នោះ អាច​បង្ហាញ​គោលការណ៍ ២​សំខាន់ ទី​១ សហគមន៍​ទាំងនោះ​មាន​សក្តានុពល​ទេសចរណ៍​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន និង​ទី​២ សហគមន៍​ទាំងនោះ​បានរៀបចំ​ត្រឹមត្រូវ​តាម​ស្តង់ដា​សហគមន៍​ទេសចរ​ជាតិ និង​អាស៊ាន​។​


រូបភាពពីក្រសួងទេសចរណ៍
 
​ប្រជាពលរដ្ឋ​សហគមន៍​នៅ​តំបន់​បឹង​ពារាំង​នេះ បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អភិរក្ស​នូវ​ធនធាន​ជលផល ជាពិសេស​ត្រី​ធម្មជាតិ ដែលជា​ប្រភព​ទាក់ទាញ​សត្វ​ស្លាប​រាប់សែន​ក្បាល​ឲ្យ​មក​ស្នាក់អាស្រ័យ ធ្វើ​សំបុក​ពង​កូន ដែល​ទាំងនេះ​បង្កើតបានជា​សក្តានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​ដែល​ស្រលាញ់​ចូលចិត្ត​ធម្មជាតិ មើល​សត្វ គយគន់​ថ្ងៃ​លិច ជិះទូក​កម្សាន្ត​នៅ​ជុំវិញ​បឹង​ជាដើម​។​


រូបភាពពីក្រសួងទេសចរណ៍
 
​គំរូ​នៃ​ការ​ប្រែក្លាយ​សហគមន៍​នេសាទ និង​សហគមន៍​តំបន់ការពារធម្មជាតិ ទៅជា​សហគមន៍​ទេសចរណ៍ ក៏​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នៅ​សហគមន៍​មួយចំនួន ដូចជា​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត សហគមន៍​ទេសចរណ៍ធម្មជាតិ​ចំបក់ និង​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង​ជាដើម​។​


រូបភាពពីក្រសួងទេសចរណ៍
 
​គួរ​កត់សម្គាល់ថា ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កម្ពុជា​គឺជា​ប្រទេស​នាំមុខ​ក្នុងការ​រៀបចំ​ស្តង់ដា​សហគមន៍​ទេសចរណ៍​អាស៊ាន និង​ស្តង់ដា​ផ្ទះ​ស្នាក់​អាស៊ាន ។​កាលពី​វេទិការ​ទេសចរណ៍​អាស៊ាន​កាលពី​ខែមករា ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម កម្ពុ​ជាមាន​សហគមន៍​ទេសចរណ៍​ចំនួន​៣ និង​ផ្ទះ​ស្នាក់​ចំនួន​៥ ដែល​បានទទួល​រង្វាន់​ពី​អាស៊ាន រួមមាន​៖ ទី​១៖ សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង​។ ទី​២៖ សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ក្នុង​ខេត្តសៀមរាប​។ ទី​៣៖ សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ក្នុង​ខេត្តបន្ទាយមានជ័យ​។​


រូបភាពពីក្រសួងទេសចរណ៍


រូបភាពពីក្រសួងទេសចរណ៍


រូបភាពពីក្រសួងទេសចរណ៍
 

Tag:
 តំបន់​ទេសចរណ៍​
  បឹង​ពារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម