អត្ថបទពាណិជ្ជកម្ម
OPPO Reno បង្ហាញខ្លួន​ជា​ផ្លូវការ​ហើយ​! រូបរាង​កាន់តែ​ប្លែក ឯ​គុណភាព​កាន់តែ​ខ្ពស់​
11, Apr 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
ដំណឹង​ល្អ​សម្រាប់​អ្នក​និយម​ដេញ​ស៊េរី​ទូរស័ព្ទ​វៃឆ្លាត ពេលនេះ OPPO Reno បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ នៅក្នុង​កម្មវិធី​សម្ពោធ (Launch Event) នៅ​ទីក្រុង​សៀង​ហៃ​។ ពិតជា​មិន​ខកបំណង​ទេ សម្រាប់​អ្នក​ដែល​ទន្ទឹង​រងចាំ ទូរស័ព្ទ​វៃឆ្លាត​នេះ ព្រោះតែ​រូបរាង OPPO Reno កាន់តែ​ប្លែក និង​គុណភាព​កាន់តែ​កប់​ស៊េរី​តែម្តង ជាង​ម៉ូ​ឌែ​ល​មុនៗ​ទៅទៀត​។​
 
​យោងតាម​ព័ត៌មាន​បរទេស​ជាច្រើន ទូរស័ព្ទ​វៃឆ្លាត OPPO Reno ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ​ដ៏​ស្រស់ស្អាត​ផងដែរ​។ ម៉ូ​ឌែ​ល​របស់ OPPO ចុងក្រោយ​នេះ បាន​ប្តូរ Style Logo ផ្នែក​ខាង​គឺ​ប្រភេទ Reno ធម្មតា មាន​ចំនួន​៤​ពណ៌ និង Reno 10X Hybrid Zoom មាន​ពីរ​ពណ៌ ។ ក្រោយ​មកជា​ផ្តេក​ស្របគ្នា ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទាំងអស់ និង​មាន Font មូល​ស្អាត​ជាង​មុន ដែល​មើលទៅ​ប្លែក​ម្យ៉ាងដែរ​។ 


 
​បើ​យើង​ក្រលេកមើល​ម៉ូ​ឌែ​ល Reno​ធម្មតា ទាំង​៤​ពណ៌​វិញ ពិតជា​ទាក់ទាញ​របស់គេ​មែន សឹងតែ​អាច​និយាយបានថា មនុស្ស​គ្រប់​វ័យ​អាច​ប្រើ​វា​បាន​ទាំងអស់គ្នា មិនចាំបាច់​គិត​ច្រើន​នោះឡើយ​។  ចំណែក Reno 10X Hybrid Zoom វិញ ដឹង​តែ​មិនបាច់​ថ្លែង​ទេ ធានាថា​ពេញចិត្ត​ស្តូក​សម្រាប់​ក្រុម​អ្នកជំនាញ​ថតរូប ឬ Professional Photographers  គឺថា​កប់​ខ្លាំងណាស់ Zoom យ៉ាងម៉េច​ក៏​នៅតែ​មិន​បែក​គុណភាព​រូប​ដែរ ថត​បាន​កាន់តែ​ស្អាត និង​ថត​កាន់​ច្បាស់​តែម្តង​។ អ្វីដែល​សំខាន់​នោះ គឹ​ការ​រចនា​រូបរាង​របស់ OPPO Reno ត្រូវបាន​គេ​ធ្វើឡើង​យ៉ាង​យកចិត្តទុកដាក់​បំផុត ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ មិន​ធ្លាប់មាន​ពីមុនមក ព្រមទាំង​សោភ័ណភាព​ដ៏​ទាក់ទាញ​ខ្លាំងណាស់ សម្រាប់​ស្រទាប់​យុវវ័យ និង​មជ្ឈិមវ័យ​។ 


 
OPPO Reno នៅតែ​ប្រើ​ក្រ​យ៉ៅ​ដៃ ស្កេ​ន​នៅលើ​អេក្រង់​លាត​ពេញ​ដដែល រចនា​ពណ៌​បែប Gradient ។ ប៉ុន្តែ​អ្វីដែល​ប្លែក​ខ្លាំង​នោះ គឺ​បច្ចេកវិទ្យា​កាមេរ៉ា​របស់ Reno 10X Hybrid Zoom និង​កាមេរ៉ា​បង្កប់ខ្លួន បែប​ត្របក​ផ្លិត មើលទៅ Cool និង​ប្លែក​តែម្តង គ្រាន់តែ​ឃើញ​រូបភាព​របស់​វា​ភ្លាម ចង់​ប្រើ​តែម្តង​។ ដូច្នេះ​យើងខ្ញុំ​សុំ​បញ្ឈប់​ស្រមើស្រមៃ​ត្រឹមនេះ ហើយ​សាក​ចូលរួម​ទាយ​ទាំងអស់គ្នា​ថា OPPO Reno នឹង​មកដល់​ប្រទេស​កម្ពុជា​យើង​ឬ​អត់​? ហើយ​ប្រសិន​មក​មែន មកដល់​នៅពេលណា​? ហើយ​តើ​វា​នឹង​មក​ទាំងពីរ​ប្រភេទ​ហ្នឹង ឬ​យ៉ាងណា​? មាន​អ្នកណា​ដឹង​អត់​ជួយ​ប្រាប់​គ្នា​ផង​?៕   

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com