ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ទទួលទាន “​តែ​ខ្ទឹមស​” ហើយ​អ្នកនឹង​ទទួល​អត្ថប្រយោជន៍​អស្ចារ្យ ទាំងនេះ​
12, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការទទួល​ទាន​តែ​ខ្ទឹមស​ជាប្រចាំ​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​អត្ថប្រយោជន៍​ដ៏​ប្រសើរ​ជាច្រើន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ប៉ុន្តែ​ថា​តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​ទទួល​បានតែ​នេះ​មែន​ទេ​?



កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង  នឹង​បង្ហាញ​ពី​របៀប​ងាយៗ​ក្នុងការ​ឆុងតែ​ខ្ទឹមស រួមជាមួយ​ផល​វិជ្ជមាន​នៃ​ការ​ទទួលទាន​តែ​នេះ​ចំពោះ​សុខភាព ៖
 
•​ ​របៀប​ឆុងតែ​ខ្ទឹមស​
 
– ដាក់​ទឹក​ធម្មតា ៣ ពែង​ក្នុង​ឆ្នាំង​
– បកសំបក​ខ្ទឹមស​ចំនួន​ពី ៣ ទៅ ៤ កំពឹស​
– កាត់​ខ្ទឹមស​ដែល​បក​ហើយ​ជា​ពីរ​
– ចាក់​ខ្ទឹមស​ទៅក្នុង​ទឹក រួច​ដាក់​ដាំ​ឲ្យ​ពុះ​
– លើក​ចេញពី​ចង្ក្រាន​នៅពេល​ពុះ​
– ស្រង់​ខ្ទឹមស​ចេញ រួច​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន កន្លះ​ពែង និង​ទឹកឃ្មុំ កន្លះ​ពែង ចូល​
– កូរ​ឲ្យ​សព្វ សឹម​ទទួលទាន​ឲ្យ​ទាន់​ក្ដៅ​ឧណ្ហៗ​។ តែ​ដែល​នៅសល់​អាច​រក្សាទុក​ក្នុង​ទូរ​ទឹកកក ដើម្បី​ទទួលទាន​នៅពេល​ក្រោយ​ដោយ​ដាក់​កម្ដៅ​។​
 
•​ ​អត្ថប្រយោជន៍​នៃ​ការទទួល​ទាន​តែ​ខ្ទឹមស​ជាប្រចាំ​
 
១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ការទទួល​ទាន​តែ​ខ្ទឹមស​មួយ​ពែង​ទៀងទាត់​ត្រូវបាន​ណែនាំ​ជាពិសេស​សម្រាប់​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ដែល​អាច​នឹងធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​ជាមួយ​បញ្ហា​សុខភាព​ជាច្រើន​។ ការទទួល​ទាន​តែ​ខ្ទឹមស​នៅពេល​ព្រឹក​អាចជួយ​អ្នក​ទប់​ទល់នឹង​ស្ថានភាព​ទាំងនេះ​បាន​! ខ្ទឹមស ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​លក្ខណៈ​ប្រសើរឡើង​ជាង​មុន ហើយ​រាងកាយ​អាច​ប្រយុទ្ធប្រឆាំង​ជាមួយ​វីរុស និង​បាក់តេរី​ប្រកបដោយ​ប្រសិទ្ធិភាព​។​

២. បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម​
 
​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​ហានិភ័យ​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​បេះដូង​។ ទោះជា​យ៉ាងណា អ្នក​អាច​ទប់ស្កាត់​បញ្ហា​នេះ​តាមរយៈ​ការទទួល​ទាន​តែ​ខ្ទឹមស​។ នោះ​ក៏​ព្រោះតែ​ខ្ទឹមស​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Allicin ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​។​
 
៣. ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​
 
​ខ្ទឹម​សមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ឈាម​ស្ដើង​ទប់ស្កាត់​មិន​ឲ្យ​ខាប់​កកស្ទះ​ក្នុង​សរសៃឈាម​ជៀស​ផុតពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហា​កកស្ទះ​សរសៃឈាម​។ ខ្ទឹមស ក៏​ជួយ​រក្សា​សុខភាព​សរសៃ​ឈាម​បេះដូង​ល្អប្រសើរ ដោយ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ការ​រលាក​ដែល​ជួយ​កាត់បន្ថយ​បញ្ហា​រលាក​ផ្សេងៗ​ក្នុង​សរសៃឈាម ព្រមទាំង​ទប់ស្កាត់​ការបំផ្លាញ​ដល់​ជ​ញ្ចាំ​ង​ខាង​ក្នុងនៃ​សរសៃឈាម​ផងដែរ​។​
 
៤. ជួយ​ឲ្យ​ស្រក​ទម្ងន់​
 
​សាកល្បង​ទទួលទាន​តែ​ខ្ទឹមស​ឲ្យ​បាន​ទៀងទាត់ ហើយ​អ្នកនឹង​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ត្រឹមតែ ១ ពែង​នៃ​តែ​នេះ​ជួយ​បង្កើន​ថាមពល ហើយ​ធ្វើអោយ​ស្រក​ទម្ងន់​ដោយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​។ ខ្ទឹមស​ក៏​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​ផងដែរ​។​
 
៥. កម្ចាត់​ជាតិពុល​
 
​ការប្រើប្រាស់​ខ្ទឹមស​ដើម្បី​កាត់បន្ថយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ គឺជា​រូបមន្ត​ដ៏​ចំណាស់​មួយ​ដែល​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​។ ខ្ទឹម​សមាន​ផ្ទុក​វីតាមីន C ជួយ​ធ្វើ​ឲ្យ​មុខងារ​ថ្លើម​កាន់តែ​ប្រសើរឡើង​។ វា​ក៏​ជួយ​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ដោយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​ឈាម​ផងដែរ​។ ការ​ទទួលទាន​ខ្ទឹមស​ឆៅ​ពេល​ពោះ​ទទេ​អាច​ជះឥទ្ធិពល​ដល់​ការបញ្ចេញ​ទឹកប្រមាត់ និង​ជម្រុញ​ដល់​មុខងារ​បន្សាប​ជាតិពុល​នៃ​ថ្លើម​ឲ្យ​កាន់តែ​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com