ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Hello VOA៖ ការផ្លាស់ប្ដូរ​ផ្នត់គំនិត​មិន​ពុករលួយ​ទាមទារ​ឆន្ទៈ​បុគ្គល​ដែល​កាន់ខ្ជាប់​គោលការណ៍​ផ្ទាល់ខ្លួន​
12, Apr 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​អ្នកដឹកនាំ​យុវជន​ក្នុងប្រទេស​កម្ពុជា លើកឡើងថា ការផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​យុវជន​ពី​ការងាយ​ប្រព្រឹត្ត​អំពើពុករលួយ ទៅជា​ការមិន​ពុករលួយ ត្រូវការ​ឆន្ទៈ​បុគ្គល​ដែលមាន​មនសិការ​ខ្លាំង និង​ឱ្យ​តម្លៃ​ទៅលើ​គោលការណ៍​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​របស់​ពួកគេ​។ កញ្ញា លី ស្រី​ស្រស់ ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង មានប្រសាសន៍​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមេសា ឆ្នាំ ២០១៩ ថា​៖ «​‍​យើង​ត្រូវការ​យុវជន​បែប​ហ្នឹង ដើម្បី​ផ្លាស់ប្ដូរ​បរិបទ​ផ្នត់គំនិត​នៅក្នុង​សង្គម​មួយ​នេះ​។ ការផ្លាស់ប្ដូរ​ផ្នត់គំនិត វា​ទាមទារ​បុគ្គល​ដែលមាន​ឆន្ទៈ​ខ្ពស់​ដែល​មិន​សម្រប​តាម​អាស្ថាន​ភាព​ដែល​មិនល្អ​។ ឧទាហរណ៍​ថា បើទោះបីជា​យើង​ចូល​ស្ទឹង​តាម​បទ តែបើ​ស្ទឹង​បទ​ហ្នឹង​វា​ជា​រឿង​ដែល​ខុស យើង​កុំទៅ​ទៅ អាហ្នឹង​ជា​រឿង​មួយ​ដែល​យើង​អាច​គ្រប់គ្រង​បាន​»​។​

 

© រក្សាសិទ្ធិដោយ thmeythmey.com