ជាតិ
ខ្វះមួយ! ខ្វះមួយ!
12, Apr 2019 , 1:38 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃ​សុក្រ​ ទី១២ ខែមេសា ឆ្នាំ​១០១៩ នេះ ពលរដ្ឋ​ខ្មែរមួយ​ចំនួន​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ទៅ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណីជាតិនៅស្រុកកំណើត​របស់ខ្លួន។ សម្រាប់ពល​រដ្ឋ​ដែលនៅ​ក្បែររាជធានីភ្នំពេញ អ្នក​ខ្លះ​ជិះរថយន្ត និងម៉ូតូ​ផ្ទាល់ខ្លួន រីឯអ្នក​ខ្លះទៀត​ជិះ​រថយន្ត​តាក់ស៊ី ដែល​ចាប់ម៉ូយ​តាមផ្លូវ។



ការ​ធ្វើ​ដំណើរ​តាម​តាក់ស៊ី នៅ​តែពេញនិយម ដោយ​តាក់ស៊ីខ្លះ អាច​ជូន​ដំណើរ​អ្នកជិះ​រហូត​ដល់ផ្ទះ រីឯតម្លៃ​ទាប​ជាង​រថយន្ត​ក្រុង​។ បើទោះបីជា​រដ្ឋមាន​សេវារថយន្តសាធារណៈ​ក៏​ដោយ ប៉ុន្តែពល​រដ្ឋមួយចំនួននៅ​តែនិយមជិះតាក់ស៊ី ពីព្រោះពួក​គេ​អាច​ដាក់​ឥវ៉ាន់សំពីងសំពោង​តាម​ខ្លួន ចំណែក​អ្នក​ខ្លះ​ដាក់ម៉ូតូទៅ​តាម​ផង​ដែរ។




ពលរដ្ឋ​ដែលនៅជិតភ្នំពេញ ជិះម៉ូតូ​ទៅស្រុកកំណើតចាប់ពីថ្ងៃនេះទៅ ព្រោះមិនទាន់មាន​ការកកស្ទះចរាចរណ៍ខ្លាំង




អ្នក​ខ្លះ​ដឹកម៉ូតូ​តាម​រថយន្តតាក់ស៊ី ដើម្បីងាយ​ស្រួល​ធ្វើដំណើរពេលទៅដល់ស្រុកកំណើត




អ្នក​រត់​តាក់ស៊ីរត់ចាប់ម៉ូយ ដោយភាគ​ច្រើន​និយាយថា នៅតែមួយទៀត​ប៉ុណ្ណោះ ចេញដំណើរហើយ



Tag:
 ចួលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com