ពីនេះ ពីនោះ
ការធ្វើ​ពិធី​ត្រុដិ គឺ​ចង់​បញ្ជាក់​ន័យ​ថា «​ឆ្នាំ​ចាស់​បាន​កន្លងផុតទៅ ហើយ​ឆ្នាំ​ថ្មី​បាន​ឈាន​មកដល់​»
17, Apr 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​«​ត្រុដិ​» មានន័យថា ដំណើរ​កាត់ ឬ​ការផ្ដាច់​។ ប៉ុន្តែ ពាក្យ​នេះ ក៏​អាច​សំដៅលើ​ឈ្មោះ​ភ្លេង និង ចម្រៀង​មួយ​ប្រភេទ សម្រាប់​បណ្ដាជន​ក្នុង​ខេត្តសៀមរាប លេង​តែ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប៉ុណ្ណោះ ដែល​យើង​ហៅ​ជាទូទៅ​ថា ភ្លេង​ត្រុដិ ឬ​លេង​ត្រុដិ​។​


 
​ពាក្យ​«​ត្រុដិ​» ជា​ភាសាសំស្ក្រឹត​។ គេ ឃើញ​មាន​ពាក្យ​មួយទៀត គឺ​ពាក្យ​ត្រស្តិ ដែល​ក្លាយ​មកពី​ពាក្យ​ត្រុដិ​។ ត្រស្តិ គឺ​សំដៅលើ​ឈ្មោះ​ព្រះ​រាជពិធី​មួយ​ប្រភេទ ដែល​ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅថា ពិធី​បញ្ជាន់ត្រស្ដិ​។ ពិធី​បញ្ជាន់ត្រស្ដិ​នេះ គឺជា​ពិធី​ផ្ដាច់​ឆ្នាំ​។ 
 
​ក្នុង​ព្រះ​រាជពិធី​នេះ សំដៅយក​សេចក្ដី​ថា «​ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី​»​។ កាលពី​សម័យបុរាណ គេ​ហៅ​ព្រះរាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វថ្ងៃនេះ បណ្ដាជន​ក្នុង​ខេត្តសៀមរាប នៅ​ហៅ​ភ្លេង និង​ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ ឬ ច្រៀង​ត្រុដិ​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 
 
 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com