ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលព្រមានចាត់វិធានការក្រុមហ៊ុនទូរគមនាគមន៍ ដែលមិនព្រមសងបំណុលជូនរដ្ឋ
× ភ្នំពេញ៖ រដ្ឋាភិបាល ដាក់កំហិតត្រឹមថ្ងៃទី៣១ខែឧសាឆ្នាំនេះ ឲ្យក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ចាត់ចែងទូទាត់ចំណែកនៃផលចំណូល (Revenue Share) និងបំណុលទាំងអស់ដែលជំពាក់រដ្ឋជូនក្រសួងប្រៃសណីយ៍។
យោងតាមសេចក្ដីជូនដំណឹងរួមគ្នារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី១១ខែមេសា បើប្រតិបត្តិករមិនធ្វើតាមសេចក្ដីជូនដំណឹងនេះទេ នោះនឹងត្រូវប្រឈមវិធានការតឹងរ៉ឹងជាពុំខាន។ ទី១ ក្រសួងនឹងផ្សព្វផ្សាយឲ្យស្គាល់ជាសាធារណចំពោះក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុន និងទឹកប្រាក់ដែលជំពាក់។ ទី២ ក្រសួងនឹងចាត់វិធានតាមផ្លូវច្បាប់ដូចជា បង្កកសំណើសុំអនុញ្ញាតនានា បង្កកគណនី បិទហ្វ្រេកង់ស៍ ហាមឃាត់នាំចេញចូល ព្យួរ ឬដកហូតអាជ្ញាបណ្ណ និងចុងក្រោយបង្កសំណុំរឿងទៅតុលាការ៕
© រក្សាសិទ្ធិដោយ thmeythmey.com