ជាតិ
សង្គមជាតិ
ពលរដ្ឋអាចធ្វើដំណើរពីកម្ពុជាដល់សិង្ហបុរី តាមរថភ្លើង នៅចុងខែមេសា រូបភាពពីក្រសួងព័ត៌មាន១
× ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ កម្ពុជា-ថៃ នឹងបើកដំណើរការផ្លូវដែក ដែលអាចឲ្យអ្នកដំណើរឆ្លងកាត់ប្រទេសតំបន់អាស៊ាន នៅចុងខែមេសានេះ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាបានតភ្ជាប់ផ្លូវដែកជាមួយថៃហើយ តែមិនទាន់បើកដំណើរការ នៅឡើយទេ ដោយសារភាគីទាំងពីរ មិនទាន់ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែករួមគ្នា។ បើតាមលោក ស៊ុន ចាន់ថុល បញ្ហាកិច្ចព្រមព្រៀងនេះ ប្រមុខរាជរដ្ឋភិបាលនៃប្រទេសទាំងពីរ គ្រោងចុះរួមគ្នានៅថ្ងៃទី២២ មេសា ហើយភាគីថៃនឹងប្រគល់ទូរថភ្លើងចំនួន៤ទូដល់កម្ពុជាផងដែរ។
តាមការអះអាងរបស់លោក ស៊ុន ថាន់ថុល នៅថ្ងៃទី២២មេសានេះ ប្រមុខរាជរដ្ឋភិបាលនៃប្រទេសទាំងពីនឹងចុះកិច្ចព្រមព្រៀង។ ខណៈដែលបើកសម្ពោធចុះកិច្ចហត្ថលេខាព្រមព្រៀង ប្រទេសថៃនឹងមានការប្រគល់ទូរថភ្លើងចំនួន៤ទូដល់កម្ពុជាផងដែរ។ អ្នកធ្វើដំណើរទាំងអស់ អាចចរាចរណ៍ពីប្រទេសមួយទៅប្រទេសមួយបាន ដោយជិះរថភ្លើង។
ផ្លូវដែកប្រទេសកម្ពុជា-ថៃនេះ នឹងធ្វើឲ្យអ្នកធ្វើដំណើរពីភ្នំពេញឆ្លងទៅប៉ោយប៉ែត ហើយបន្តទៅបាងកក ដល់មាឡេស៊ី ឬសិង្ហបុរីទៀតផង។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កន្លងមកក្រុមហ៊ុន Royal Railway ដែលទទួលបានសិទ្ធិវិនិយោគផ្លូវដែកកម្ពុជា បានបញ្ជាទិញ រថភ្លើងពីប្រទេសម៉ិកស៊ិកចំនួន៣គ្រឿង ក្នុងមួយគ្រឿងតម្លៃ២លានដុល្លារ។ រថភ្លើងអាចផ្ទុកមនុស្សបាន៥៦នាក់ មានម៉ាស៊ីនត្រជាក់ ប្រព័ន្ធ WiFi ជណ្ដើរចុះដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងរំយោលមិនរលាក់ មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង និងមានបង្គន់អនាម័យ។ ចំពោះប្រព័ន្ធហ្វ្រាំងចាប់បានលឿន ល្បឿន៨០ទៅ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង៕
Tag:
ជាតិ
រថភ្លើង
កម្ពុជា-សិង្ហាបុរី
© រក្សាសិទ្ធិដោយ thmeythmey.com