ជាតិ
តៃកុងឡាន៖ ទោះហត់ និងមិនបានទៅស្រុក តែសប្បាយចិត្ត ដែលជូនពលរដ្ឋទៅចូលឆ្នាំ ដោយសុវត្ថិភាព
× នៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីតាមបណ្តាខេត្ត ត្រឡប់មកភ្នំពេញវិញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា។ តៃកុងឡានក្រុង ដែលត្រូវដឹកពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តារាជធានី-ខេត្ត នឹងមិនបានធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំនៅស្រុកកំណើតឡើយ។ ទោះជាយ៉ាងនេះក្តី ពួកគាត់ថ្លែងថា ពួកគាត់សប្បាយចិត្តនៅពេលបានជូនដំណើរពលរដ្ឋ ជាច្រើននាក់ទៅកាន់ស្រុកកំណើតពួកគាត់ដោយសុវត្ថិភាព។ ទោះត្អូញថាហត់ដែរ ប៉ុន្តែស្នាមញញឹមប្រជាពលរដ្ឋដែលជិះឡាន ក៏ធ្វើឲ្យតៃកុងបាត់នឿយដែរ។
សូមទស្សនាកិច្ចសម្ភាស រវាងកញ្ញា ញឹក ស្រីល័ក្ខ នៅថ្ងៃទី១៣ មេសានេះសារព័ត៌មានថ្មីៗ បានជួបសម្ភាសតៃកុងឡានក្រុងដែលដឹកពលរដ្ឋទៅតាមបណ្តាខេត្តឥតគិតថ្លៃ នៅចំណុចមុខក្រុមហ៊ុនស្តារ អូតូ ខេមបូឌា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com