អន្តរជាតិ
មូលហេតុ​អ្វី​បានជា​សត្វល្អិត​មួយចំនួន​ចូលចិត្តរ​ត់រក​ភ្លើង​?
16, Apr 2019 , 2:59 pm        
រូបភាព
គ្រប់គ្នា​អាច​ដឹងថា សត្វល្អិត​មួយចំនួន​ដូចជា​ចង្រិត កណ្តូប ឬ រុយ ចូលចិត្ត​ហោះហើរ​ទៅ​កន្លែង​ណា​ដែលមាន​អំពូល​ភ្លើង​ភ្លឺ​។ ចុះ​ដោយសារតែ​មូលហេតុ​អ្វី​ទៅ​?

 
​ចម្លើយ​ដែល​បញ្ជាក់​ពី​គេហទំព័រ​វិទ្យាសាស្ត្រ livescience.com គឺ អ្នកស្រាវជ្រាវ​ខាង​សត្វល្អិត (Entomologist) ជាច្រើន​ក៏​មិនអាច​ដឹង​ច្បាស់​អំពី​មូលហេតុ​ច្បាស់លាស់​ដែរ​។ ប៉ុន្តែ​តាម​ការសិក្សា​កន្លងមក គេ​ក៏បាន​ទាញ​សេចក្តី​ស​ន្ឋិ​ដ្នា​ន និង​ការទស្សទាយ​មួយចំនួន​ទៅលើ​បាតុភូត​នេះ​បាន​ខ្លះ​។ 
 
​អ្នកជំនាញ​បាន​និយាយ​យ៉ាង​ដូចនេះ​ថា សត្វល្អិត​ទាំងនោះ​បាន​វិ​វត្ត​ក្នុងអំឡុងពេល​មួយ​ដែល​ពន្លឺ​សិប្ប​និ​មិ្ម​ត ដែលមាន​ដូចជា​អំពូល​អគ្គីសនី​មិនទាន់បាន​រកឃើញ​ដោយ​មនុស្ស​។​
 
 ដូចនេះ ក្នុងការ​ហោះហើរ​ក្នុង​ទីកន្លែង​រស់នៅ សត្វល្អិត​មួយចំនួន​អាស្រ័យ​លើ​ពន្លឺ​របស់​ព្រះ​ចន្ទ ឬ​ផ្កាយ​ភ្លឺៗ​សម្រាប់​នាំ​ផ្លូវ​។ នេះ​ក៏ដោយ​សារ វា​ជា​ផ្នែក​មួយ​នៃ​សរីរាង្គ​របស់​វា​។ ក្រោយមក នៅពេលដែល​មនុស្ស​ចាប់​ផ្តើម​ប្រើប្រាស់​ភ្លើង​អគ្គីសនី ឬ​ភ្លើង​សិប្បនិម្មិត សត្វល្អិត​ទាំងនោះ​មិនមាន​ពេល​គ្រប់គ្រាន់​សម្រាប់​សម្រប​តាម​នោះទេ​។ វា​ក៏​ធ្វើ​ឲ្យ​សត្វល្អិត​មាន​ការភាន់ច្រលំ​ជាមួយនឹង​ពន្លឺភ្លើង​ធម្មជាតិ​ដែលមាន​ដូចជា​ព្រះ​ចន្ទ ឬ​ផ្កាយ​។ 
 
​ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​មែន ការបកស្រាយ​មួយ​នេះ​ក៏​នៅតែ​អ្នកស្រាវជ្រាវ​មួយចំនួន​មិនអាច​យកជាការបាន​នៅឡើយ​ទេ​។ វា​នៅតែមាន​ហេតុផល​មួយចំនួន​ដែល​មិនទាន់មាន​លក្ខណៈ​
​គ្រប់គ្រាន់​។ អ្នកជំនាញ​ខាង​សត្វល្អិត​មួយចំនួន​បាន​និយាយថា វា​ជា​រឿង​អាថ៌កំបាំង​មួយ​ដែល​មនុស្ស​មើលឃើញ​ជាប្រចាំ តែ​មិនអាច​ទាញ​រក​ចម្លើយ​បាន​យ៉ាង​ងាយស្រួល​នោះទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com