ជាតិ
​លោក ប៉ា សុជាតិ​វង្ស ឡើង​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​
15, Apr 2019 , 11:57 am        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក ប៉ា សុជាតិវង្ស
រូបពីហ្វេសប៊ុករបស់លោក ប៉ា សុជាតិវង្ស
ដោយ: ថ្មីៗ
ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ តែងតាំង​លោក ប៉ា សុ​ជាតិ​វង្ស ជាទី​ប្រឹក្សា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។ សម្តេចនាយក​រដ្ឋមន្ត្រី ជា​អ្នក​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ​។​



​លោក ប៉ា សុជាតិ​វង្ស អាច​ចាត់ទុកថា​ជា​មនុស្ស​ម្នាក់​ដែល​ស្និទ្ធ​នឹង​សម្តេចនាយក​រដ្ឋមន្ត្រី​។ លោក ធ្លាប់​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ​។ បន្ទាប់មក លោក បន្តទៅ​ធ្វើជា​តំណាងរាស្ត្រ​។​

​ប៉ុន្តែ លោក  បានប្រកាស​លាលែង​ពី​តំណាងរាស្ត្រ​កាលពីពេល​ថ្មីៗ ដើម្បី​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​រាជធានី​វិញ ដែល​ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com