ចូលឆ្នាំ​៖ ភ្ញៀវទេសចរ​សម្រុក​ទៅលេង​ខេត្តបាត់ដំបង និង​ស្វាយរៀង ខណៈ​សៀមរាប​នៅ​ចំណាត់ថ្នាក់​លេខ​៣
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ចូលឆ្នាំ​៖ ភ្ញៀវទេសចរ​សម្រុក​ទៅលេង​ខេត្តបាត់ដំបង និង​ស្វាយរៀង ខណៈ​សៀមរាប​នៅ​ចំណាត់ថ្នាក់​លេខ​៣
17, Apr 2019 , 1:49 pm        
រូបភាព
​ភ្នំពេញ​៖ ចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃនេះ មាន​ភ្ញៀវទេសចរ​ជាង​៤​លាន​នាក់ បាន​ទៅលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរ​នានា ទូទាំងប្រទេស ដោយ​ក្នុងនោះ​ខេត្តបាត់ដំបង និង​ស្វាយរៀង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ ខណៈ​ខេត្តសៀមរាប ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ ។​


 
​របាយការណ៍​បឋមរ​បស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ខេត្តបាត់ដំបង មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាង​៨៧​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ជាង​៨៦៩,១៨២​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​៨៥២​នាក់​។ ចំណែក​ភ្ញៀវទេសចរ ដែល​បាន​ទៅលេង​ខេត្តស្វាយរៀង​វិញ មាន​ចំនួន​៤៦៧,៥០៥​នាក់ ហើយ​ក្នុងនោះ​ភ្ញៀវ​ជាតិ​៤៦៧,៤៧៣​នាក់ និង​អន្តរជាតិ​៣២​នាក់​។ ដោយឡែក​ខេត្តសៀមរាប ដែល​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​ភ្ញៀវទេសចរ​ខ្ពស់​ជាងគេ​នោះ ទទួលបាន​ភ្ញៀវ ៣៨៦,៦៦១​នាក់​ប៉ុណ្ណោះ​។ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​៣៦០,០០០​នាក់ និង​ភ្ញៀវ​អន្តរជាតិ ២៦,៦៦១​នាក់​។​
 
​ក្រៅពី​ភ្ញៀវ​ក្នុង​តំបន់​ខាងលើនេះ របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ពី​តួលេខ​ភ្ញៀវ​ទៅលេង​តំបន់​ផ្សេង​ដែរ ក្នុងនោះ​រួមមាន កំពង់ចាម​មាន​ភ្ញៀវ ៣៣២,៦៥១​នាក់​, ព្រៃវែង ៣១៩,២៤១​នាក់ កណ្តាល ៣១៦,២៦២​នាក់​,​កំពង់ធំ  ២១៧,៥២៣​នាក់ ,​ភ្នំពេញ ២០៨,១៣៧​នាក់​,​ព្រះសីហនុ ១៩១,៤៨៦​នាក់​,​បន្ទាយមានជ័យ ១៦៥,៤៧៧​នាក់​,​កំពង់ឆ្នាំង ១៦០,៨៣៧​នាក់​,​កែប​១៤៥,៩៨០​នាក់​,​កំពត​១៣៧,១៧៤​នាក់​,​ព្រះវិហារ ១៣៥,៩៥៣​នាក់​,​ក្រចេះ​១២៣,៤៩៥​នាក់ និង​កំពង់ស្ពឺ​១១៧,៣៧៩​នាក់​។​
 
​ចំណែក​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ក្រោម​១០​ម៉ឺន​នាក់​នោះ មានដូចជា​ខេត្ត​ប៉ៃលិន ទទួលបាន​ភ្ញៀវ​ជាង ៨,២​ម៉ឺន​នាក់​,​រតនគិរី ជាង ៧,៨​ម៉ឺន​នាក់​,​តាកែវ ជាង ៥,៤​ម៉ឺន​នាក់​,​ពោធិ៍សាត់ ជាង ៤,៩​ម៉ឺន​នាក់​,​ស្ទឹងត្រែង ជាង ៤,៧​ម៉ឺន​នាក់​, កោះកុង ជាង ៣,៦​ម៉ឺន​នាក់​, ឧ​ត្ត​រ​មានជ័យ ជាង ៣,៣​ម៉ឺន​នាក់​, មណ្ឌលគិរី ជាង ២,៥​ម៉ឺន​នាក់ និង​ត្បូងឃ្មុំ ជាង ២,៣​ម៉ឺន​នាក់​។​
 
​របាយការណ៍​បឋមរ​បស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត បាន​វាយតម្លៃ​ជំហាន​ដំបូង​ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​តាម​ទីកន្លែង​ប្រារព្វ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ មាន​ចំនួន​សរុប​ប្រមាណ ៤,៧២៦,៦០២ នាក់ កើនឡើង ៦៧.០២​ភាគរយ​។ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន ៤,៦៣៩,៣៤១ នាក់ កើនឡើង ៦៦.៤០​ភាគរយ ហើយ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៨៣,១២៣ នាក់ កើនឡើង ៩៨,២៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​
 
​គួរ​បញ្ជាក់ថា ឆ្នាំនេះ គ្មាន​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្តថ្នាក់ជាតិ​ដ៏​ធំ​ដូច​ឆ្នាំមុនៗ​ឡើយ ពោលគឺ​មានតែ​ការរៀបចំ​កម្មវិធី​ស​ង្ក្រា​ន្ត​នៅតាម​បណ្ដា​ខេត្ត​នីមួយៗ ពី​សំណាក់​អាជ្ញាធរខេត្ត​គ្រប់លំដាប់​ថ្នាក់​ប៉ុណ្ណោះ​៕
 
 
 
 

Tag:
 ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​
 ​សៀមរាប​
  បាត់ដំបង​
  ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com