សង្ក្រាន្ត​កោះកែរ ទាញ​ភ្ញៀវទេសចរ​ជិត​១៤​ម៉ឺន​នាក់​
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
សង្ក្រាន្ត​កោះកែរ ទាញ​ភ្ញៀវទេសចរ​ជិត​១៤​ម៉ឺន​នាក់​
17, Apr 2019 , 11:00 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តព្រះវិហារ៖ ពលរដ្ឋទៅកម្សាន្តនៅប្រាសាទកោះកែរ ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី ២០១៩
រូបពីរដ្ឋបាលខេត្តព្រះវិហារ៖ ពលរដ្ឋទៅកម្សាន្តនៅប្រាសាទកោះកែរ ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី ២០១៩
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នា​ព្រឹត្តិការ​ណ៍ស​ង្រា្ក​ន្ត​កោះកែរ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ រយៈពេល​៣​ថ្ងៃនេះ  មាន​ភ្ញៀវទេសចរ​ជិត​១៤​ម៉ឺ​ន​នាក់ បាន​ទៅ​កម្សាន្ត​លេង នៅ​ខេត្តព្រះវិហារ​។ នេះ​បើតាម​រដ្ឋបាល​ខេត្តព្រះវិហា​រ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមេសា​។


 
​លោក  អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​បញ្ជាក់ថា តួលេខ​ភ្ញៀវទេសចរ​ទាំងនោះ មាន​ភ្ញៀវ​ជាតិ ១៣៥,៦១៤​នាក់ និង​ភ្ញៀវ​អន្តរជាតិ​៣៣៩​នាក់​។  បើតាម​លោក អ៊ុន ចាន់​ដា ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​សង្ក្រាន្ត​កោះកែរ​នេះ មិន​ត្រឹម​តែមាន​ភាពស្និទ្ធស្នាល​នោះទេ តែ​វា​ថែមទាំង​ជួយ​ថែរក្សា​កេរមរតក​ខ្មែរ ដែល​បាន​បន្សល់ទុក​ប្រាសាទបុរាណ​នេះ​។ ប្រាសាទ​កោះកែរ គ្រោង​​ដាក់​ចូល​ជា​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​ឆាប់ៗ​នេះ​។ 
 
​សូម​រម្លឹក​ដែរ​ថា កម្មវិធី​សង្ក្រាន្ត​កោះកែរ មានការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ការ​រាំកម្សាន្ត និង​ទស្សនា​ពិព័រណ៍សមិទ្ធផល​ពី​វិស័យ ក្រុង ស្រុក​នានា​ផងដែរ​៕ 

Tag:
 ភ្ញៀវទេសចរ​
 ​ស​ង្រា្ក​ន្ត​កោះកែរ​
 ​ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com