តំណាង​យុវជន និង​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពី​បច្ចេកវិទ្យា​នៅ​ចិន
ជាតិ
សង្គមជាតិ
តំណាង​យុវជន និង​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពី​បច្ចេកវិទ្យា​នៅ​ចិន
17, Apr 2019 , 3:39 pm        
រូបភាព
​ភ្នំពេញ​៖ ប្រតិភូ​កម្ពុជា​ចំនួន ២០​រូប ដែលជា​តំណាង​យុវជន​មកពី​វិស័យ​ផ្សេងៗ និង​អ្នកសារព័ត៌មាន ThmeyThmey នឹងចូលរួម​វគ្គ​បណ្ដុះបណ្ដាល «2019 Cambodian Young Technicians Training Program» នៅ​ប្រទេស​ចិន រយៈពេល​២​សប្ដាហ៍​ពីថ្ងៃ​ទី ១៧-៣០ មេសា​។ វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​បច្ចេកវិទ្យា​នេះ នឹង​ផ្ដល់ឱកាស​ដល់​យុវជន​កម្ពុជា បាន​ស្វែងយល់​ពី​ស្ថានភាព និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុងប្រទេស​ចិន​។​


 
​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​ខាងលើ តំណាង​យុវជន​កម្ពុជា នឹង​ទៅ​ទស្សនា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ និង​ទីតាំង​សំខាន់ៗ​របស់​ប្រទេស​ចិន​។ ជាមួយគ្នានេះ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​បង្ហាញ​ពី​ច​រិ​ក​លក្ខណ​នៃ​របប​សង្គមនិយម​នៃ​ប្រទេស​ចិន​, ការអភិវឌ្ឍន៍​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន រួមទាំង​ដំណើរ​វិវត្តន៍​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន ក្នុង​បរិបទ​ឌីជីថល​ផងដែរ​។​វគ្គ​បណ្ដុះបណ្ដាល​ដែលមាន​រយៈពេល​២​សប្ដាហ៍​នេះ ប្រព្រឹត្តទៅ​នៅ​ខេត្ត Guangxi  ខេត្ត Zhejiang និង​ខេត្ត Shandong៕
 
 
 

Tag:
 យុវជន​
  ចិន​
  សស​យក​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម