ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរធ្វើដូចម្តេចទើបកុំឲ្យមេរោគរាលដាលគ្នាក្នុងកន្លែងធ្វើការ?
×
បើសិនជាអ្នកមានជំងឺ ឬអ្នកធ្វើការជាមួយគ្នាអ្នកមិនស្រួលខ្លួន យកល្អគួរតែចៀសវាងការធ្វើទំនាក់ទំនងជិតដិតជាមួយគេមួយរយៈសិនទៅ។
ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីខ្លះៗក្នុងការជួយបង្ការការរាលដាលមេរោគនៅកន្លែងធ្វើការ៖
• ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ
• ចូរចៀសវាងការធ្វើទំនាក់ទំនងជិតដិតជាមួយអ្នកដែលមានជំងឺ ឬបើអ្នកមានជំងឺ ចូរកាត់បន្ថយការទំនាក់ទំនងជាមួយអ្នកដទៃ
• បើសិនអ្នកមានជំងឺ ចូរសម្រាកនៅផ្ទះរហូតដល់ស្រួលខ្លួនសិនទៅ
• បើសិនជាត្រូវកណ្តាស ឬក្អក ចូរប្រើក្រដាស ឬកន្សែងខ្ទប់មាត់ និងច្រមុះផង
ចូរធ្វើការលាងសម្អាតដៃដោយប្រុងប្រយ័ត្ន និងទៀងទាត់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com