អត្ថបទពាណិជ្ជកម្ម
បេ​ប៊ី អោត​ឡេ​ត ផ្តល់ឱកាស​ដល់​ស្ត្រី​កំពុង​ពពោះ​១០​នាក់ ឲ្យ​ចូលរួម​សិក្ខាសាលាស្តីពី​របៀប​ថែទាំ​សុខភាព​របស់​មាតា និង​ទារក ឥតគិតថ្លៃ​
18, Apr 2019 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​បាន​ត្រៀមខ្លួន​ហើយ​ឬ​នៅ ក្នុងការ​សម្រាល​បុត្រ​? មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ សូម​គោរព​អញ្ជើញ​បណ្តា​ស្ត្រី​មានគភ៌ រហូតដល់​សម្រាល​ទាំងអស់ មក​ចូលរួម​សិក្ខាសាលា ដើម្បី​ទទួលបាន​ចំណេះ​បែប​ថ្មី ស្តីពី​របៀប​ថែទាំ​សុខភាព​របស់​មាតា និង​ទារក។ សិក្ខាសាលានេះ ​នឹង​រៀបចំ នៅ​ថ្ងៃទី​២០ ខែមេសា​នេះ នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ។​
 
ក្នុងនាមជាអ្នកឧបត្ថម្ភការរៀបចំសិក្ខាសាលនេះ បេ​ប៊ី អោត​ឡេ​ត នឹង​ផ្តល់ឱកាស​ដល់​បងប្អូន​ស្ត្រី​ដែល​ចាប់ផ្តើម​មានគភ៌ រហូតដល់​សម្រាល​ចំនួន ១០​នាក់ ឲ្យ​ចូលរួម​សិក្ខាសាលា ដើម្បី​ទទួលបាន​ចំណេះដឹង​បែប​ថ្មី ស្តីពី​របៀប ថែទាំ សុខភាព​របស់​មាតា និង​ទារក​។ នេះជាការរួមចំណែក​​​លើកកម្ពស់​ការយល់ដឹង​ពី​ការថែរក្សា​គភ៌ របស់ហាងលក់ទំនិញទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជាមួយនេះ។   

ប្រសិនបើ​បងប្អូន​មាន​ចំណាប់អារម្មណ៍ អាច​ផ្ញើ​លេខ​ទូរ​សព្ទ និង​ឈ្មោះ មកកាន់​ប្រអប់​សារ​របស់​ទំព័រ​ហ្វេ​ស ប៊ុ​ក baby outlet ។ ក្រុមការងារ​របស់​ហា​ង​បេ​ប៊ី អោត​ឡេ​ត នឹង​ទាក់ទង ឲ្យ​មក​ទទួល​សំបុត្រ​ដោយ​ឥតគិតថ្លៃ​។ សំបុត្រ​មួយ​សន្លឹក មានតម្លៃ​ស្មើ ៣០​ដុល្លារ​។ 
 
​ព័ត៌មាន​បន្ថែម សូម​អាន​នៅ​នៅក្នុង​រូបភាព​ខាងក្រោម ឬ​ទាក់ទង​តាម​លេខ​ទូរ​សព្ទ ០៧៧ ៦០ ៦០ ៩៦ ៕ 


 
 (អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com