អត្ថបទពាណិជ្ជកម្ម
មាន VOOC 3.0 របស់ F11 Pro អាច​ផ្ដល់​សុវត្ថិភាព​ដល់​ប្រើប្រាស់ និង​សឹងតែ​មិនចាំបាច់​មាន Power Bank តាម​ខ្លួន​
18, Apr 2019 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​ការលក់​ចេញ​ទូរ​សព្ទ F11 Pro នៅ​ទូទាំងប្រទេស​កម្ពុជា​រួចមក យើង​សង្កេតឃើញថា​ចំណុច​ពិសេស​១ ក្នុងចំណោម​ចំណុច​ពិសេស​ជាច្រើន​របស់​ម៉ូ​ឌែ​ល​នេះ គឺ​វា​មាន បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ជំនាន់​ថ្មី VOOC 3.0  ដែល​វា​អាចជួយ​ដល់​ការ​សាក​ថ្ម​ទូរ​សព្ទ​លឿន​ជាង​បច្ចេកវិទ្យា VOOC ជំនាន់​មុន រហូតដល់​ទៅ​រយៈពេល​២០​នាទី​។ បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 នេះ មិន​ត្រឹមតែ​ជា​បច្ចេកវិទ្យា ដែល​អាច​សាក​ថ្ម​ទូរ​សព្ទ​បាន​លឿន​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ ទោះបីជា​ពួកគេ​កំពុងតែ​លេង​ហ្គេម​បណ្តើរ សាក​ថ្ម​បណ្តើរ ឬ​ដំណើរការ​កម្មវិធី​ផ្សេងៗ​ក្តី ព្រោះ​បច្ចេកវិទ្យា​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន TÜV SÜD  ដែល​វា​មាន​ស្រទាប់​ការពារ​ចំនួន​៥ ស្រទាប់​នៅ​ខាងក្នុង ដែល​ធ្វើ​ឲ្យ​អតិថិជន​រាប់រយ​លាន​នាក់ មិនអាច​បដិសេធ​ចំពោះ​ម៉ូ​ឌែ​ល​ត្រកូល F មួយ​នេះ​បានឡើយ​។
 
​ក្រុមហ៊ុន OPPO បាន​បញ្ជាក់ថា F11 Pro មិន​ត្រឹមតែ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មានកំ​ម្លាំ​ង​ថ្ម​រហូតដល់​ទៅ 4000 mAh ធំ​ជាង​ម៉ូ​ឌែ​ល​មុនៗ សាក​ថ្ម​យូរ​ប៉ុណ្ណា ក៏​មិនមាន​កម្តៅ​បណ្តាល​ឲ្យ​ក្តៅ​ដៃ​លោកអ្នក​ដែរ​។ ម្យ៉ាងទៀត ថ្ម​ដែល​សាក​ពេញ​ហើយ ជាធម្មតា​អាច​ប្រើប្រាស់​បាន​រយៈពេល 15​ម៉ោង និង 30​នាទី ហើយ​ចំពោះ​ការប្រើប្រាស់​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ គឺ​មិនអាច​កំណត់​បានទេ វា​អាស្រ័យទៅលើ​ការប្រើប្រាស់​របស់លោក​អ្នក​។​




 
​លើសពី​ទៀត បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 របស់ F11 Pro ប្រៀបដូចជា​ជំនួយការ​ដ៏​ល្អ សម្រាប់​លោកអ្នក​បាន​យ៉ាង​ទាន់ពេលវេលា និង​គ្រប់​ទីកន្លែង ដែល​អាច​ឲ្យ​លោកអ្នក​ទទួលបាន​នូវ​ភាពជោគជ័យ​ទាំង​ការងារ និង​ការទំនាក់ទំនង​ទូទៅ​ផងដែរ​។ ឧទាហរណ៍​៖ ប្រសិនបើ F11 Pro របស់លោក​អ្នក​អស់​ថ្មី ហើយ​សល់​ត្រឹមតែ​២% នៅពេលដែល​លោកអ្នក​ក្រោកពីដំណេក នោះ​លោកអ្នក​អាច​សាក​ថ្ម​ទុកចោល បន្ទាប់មក​លោកអ្នក​អាច​ចេញទៅ​ហាត់ប្រាណ​១៥​នាទី ងូតទឹក​ពេលព្រឹក រៀបចំខ្លួនប្រាណ​ទៅធ្វើ​ការ និង​បរិភោគ​អាហារ​ពេលព្រឹក​រួចរាល់ នោះ​ទូរ​សព្ទ F11 Pro របស់លោក​អ្នកនឹង​ទទួលបាន​ថ្ម​ទូរ​សព្ទ​ជិត​ពេញ​ ដែល​អាចធ្វើ​ឲ្យ​លោកអ្នក​ប្រើប្រាស់​បាន​ពេញ​មួយថ្ងៃ ដោយ​មិនចាំបាច់​ខ្វាយខ្វល់ នឹង​បញ្ហា​ទូរ​សព្ទ​អស់​ថ្ម ឬ​ត្រូវតែ​យក Power Bank តាម​ខ្លួន​រហូត​នោះទេ​។  នេះហើយ​ជា​ចំណុច​ពិសេស​មួយ ក្នុងចំណោម​ចំណុច​ពិសេស​ជាច្រើន ដែល​ធ្វើ​ឲ្យ​ទូរ​សព្ទ F11 Pro មាន​ភាព​លេចធ្លោ​ខ្លាំង និង​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ស្រុក នៅលើ​តម្លៃ​ដែល​អាច​ទទួលយកបាន​គឺ​ត្រឹមតែ 339$ ប៉ុណ្ណោះ​៕ 



(​អត្ថបទ​ពាណិជ្ជកម្ម​) 
  

© រក្សាសិទ្ធិដោយ thmeythmey.com