ចាស់ៗ​មានសង្ឃឹម​វិញ​ហើយ លំ​ហាត់ប្រាណ​នេះ​អាចជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​បាន​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចាស់ៗ​មានសង្ឃឹម​វិញ​ហើយ លំ​ហាត់ប្រាណ​នេះ​អាចជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​បាន​
20, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​ទទួលដំណឹង​ថា អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ឬ​អាច​ប្រឈម​នឹង​ការបាក់​ឆ្អឹង​យ៉ាង​ងាយ​នោះ ពិតជា​ពិបាក​នឹង​ទទួលយក​ណាស់ និង​មិន​ហ៊ាន​ចាប់ផ្តើម​ហាត់ប្រាណ​ទៀត​ទេ ព្រោះតែ​ខ្លាច​ដួល​ទៅ​បណ្តាល​ឲ្យ​បាក់ឆ្អឹង​បាន ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ការហាត់​ប្រាណ​គឺជា​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ​ហើយ​ក្នុងដំណាក់កាល​មួយ​នេះ​។


 
​បើសិនជា​អ្នក​ធ្លាប់​បាក់ឆ្អឹង​រួចហើយ វា​ពិតជា​អាច​កើតឡើង​ម្តងទៀត​នៅពេល​ហាត់ប្រាណ​។ ហេតុដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​វិធី​ហាត់ប្រាណ​ណា​ដែល​ស្រួល និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​វា​។ 
 
​ការហាត់​ប្រាណ​ពិតជា​ជួយ​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​ច្រើនណាស់​។ វា​អាចជួយ​អ្នក​ពង្រឹង​ដល់​អារម្មណ៍​នៃ​ភាព​មាន​លំនឹង ដូច្នេះ​អ្នកនឹង​មិន​ងាយ​ដួល​ដោយ​ងាយ​ឡើយ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​ការហាត់​ប្រាណ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​បាន ហើយក៏​គួរតែ​សាកល្បង​ដែរ​៖
 
•​ ​ចូរ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ដែល​អាច​ធ្វើបាន​ក្នុង​ក្លិប ឬ​ទិញ​មក​ប្រើ​ក្នុងផ្ទះ​ក៏បាន ព្រោះ​វា​មិន​តម្រូវ​ឲ្យ​អ្នកធ្វើ​ការលើកដាក់​ធ្ងន់ៗ​ឡើយ​។​
•​ ​ការហាត់​ប្រាណ​ដែល​តម្រូវ​ឲ្យ​មានការ​បត់បែន​សន្លាក់​រាងកាយ​ច្រើន​ដូចជា ការហាត់​ក្បាច់​យូ​ហ្គា នឹង​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​ធូរស្រាល​ល្អ​ផង និង​ឆ្អឹង​រឹងមាំ​ផង​។​
•​ ​ការហាត់​ប្រាណ​ដែល​ទ្រ​ទម្ងន់​ខ្លួនឯង​ដូចជា ការរត់ រាំ ដើរ និង​ហែល​ទឹក ពិតជា​ល្អ​បំផុត​សម្រាប់​ផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង និង​សាច់ដុំ​។​
 
​ជំងឺ​ពុក​ឆ្អឹង​អាចធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ​បាន​នៅពេល​អាយុ​កាន់តែច្រើន និង​ងាយ​បណ្តាល​ឲ្យ​មាន​របួស​ណាស់​។ តាមរយៈ​ការហាត់​ប្រាណ​ច្រើន​ប្រភេទ អ្នកនឹង​អាច​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​ដោយ​ខ្លួនឯង ហើយ​ចៀស​ផុតពី​ការបាក់​ឆ្អឹង​បាន​ច្រើន​បំផុត​ផងដែរ​។​ពិតណាស់ អ្នក​ត្រូវតែ​ជ្រើសរើស​ការហាត់​ប្រាណ​ណា​ដែល​ស័ក្តិសម​នឹង​អ្នកផង​។ ចូរ​ប្រាកដថា មិនត្រូវ​បង្ខំ​ខ្លួនឯង​ធ្វើ​អ្វីមួយ​ខ្លាំងក្លា​ពេក​នៅពេល​ទើបតែ​ចាប់ផ្តើម​នោះទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម