ជាតិ
សង្គមជាតិ
រៀន​ជួសជុល​រថយន្ត ម៉ាស៊ីនត្រជាក់ ត​បណ្តាញ​អគ្គិសនី និង​ជំនាញ​ផ្សេងទៀត​ដោយ​ឥតគិតថ្លៃ​
20, Apr 2019 , 8:29 am        
រូបភាព
រូបភាពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃ​វិទ្យាស្ថាន​បច្ចេកទេសឧស្សាហកម្ម
រូបភាពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃ​វិទ្យាស្ថាន​បច្ចេកទេសឧស្សាហកម្ម
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​វិទ្យា​សា្ថ​នប​ច្ចេកទេស​ឧស្សាហកម្ម បានប្រកាស​ជ្រើសរើស​អ្នក​ដែល​ចង់​រៀន​ជំនាញ​បច្ចេកវិជ្ជា និង​វិជ្ជាជីវៈ​ចំនួន​៧៥​នាក់​ដោយ​ឥតគិតថ្លៃ ក្រោម​ថវិកា​កម្មវិធី​របស់​កា​រ​អភិវឌ្ឍ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៩​។



​ចំនួន​បេក្ខជន​ទាំង​៧៥​នាក់​ដែល​ក្រសួង​ការងារ​នឹង​ជ្រើសរើស​នោះ មានដូចជា អ្នក​ថែទាំ និង​ជួសជុល​រថយន្ត​១៥​នាក់​, អ្នក​ថែទាំ និង​ជួសជុល​បរិក្ខារ​ត្រជាក់​១៥​នាក់​,​អ្នក​ត​បណ្តាញ​អគ្គិសនី​១៥​នាក់​, បច្ចេកទេស​លោហៈ​បន្សារ និង​គ្រឿង​បង្គុំ​(​ផ្សារ​)១៥​នាក់ និង​អ្នកបច្ចេកទេស​គ្រប់គ្រង​យានយន្ត​១៥​នាក់​។ ក្រសួង​ការងារ បាន​អះអាងថា ការផ្តល់ជូន​វគ្គ​សិក្សា​នេះ នឹងមាន​រយៈពេល​តែ​៤​ខែ​តែប៉ុណ្ណោះ​។ 
 
​វគ្គ​សិក្សា​ដោយ​ឥតគិតថ្លៃ​នេះ​គឺ​សម្រាប់តែ​បេក្ខជន​ដែលជា​សិស្សានុសិស្ស ដែល​បោះបង់​ការសិក្សា និង​យុវជន យុវនារី កម្មករ កម្មការិនី ដែល​បាត់បង់​ការងារ គ្មាន​ការងារ​ធ្វើ​តែប៉ុណ្ណោះ​។

សម្រាប់​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​នេះ បេក្ខជន​ត្រូវតែ​ចេះ​អាន និង​ចេះ​សរសេរ​អក្សរ​ខ្មែរ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែមេសា​។ 
 
​បេក្ខជន​អាចមក​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃទី​២២ ខែមេសា រហូតដល់​ថ្ងៃទី​៣០ ខែមេសា នៅ​បន្ទប់​ផ្តល់ព័ត៌មាន អាគារ A ជាន់​ផ្ទាល់​ដី នៃ​វិទ្យា​សា្ថ​នប​ច្ចេកទេស​ឧស្សាហកម្ម​(ITI) ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។ កាលបរិច្ឆេទ​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី​០៤ ខែឧសភា និង​ចូលរៀន​នៅ​ថ្ងៃទី​០៦ ខែឧសភា​ខាងមុខនេះ​៕ 
 
 
 

Tag:
 ក្រសួង​ការងារ​
 ​បច្ចេកវិជ្ជា​
 ​យានដ្ឋាន​
 ​វិជ្ជាជីវៈ​
© រក្សាសិទ្ធិដោយ thmeythmey.com