ប្រា​សាក់ នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»
ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»
20, Apr 2019 , 1:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា មាន​សេចក្តី​រីករាយ​សូម​ជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា​ទាំងអស់​មេត្តា​ជ្រាបថា ប្រា​សាក់​នឹងចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 23 ខែមេសា ឆ្នាំ 2019 ខាងមុខនេះ​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ ស៊ី​ធី (​ច្រកចូល​លេខ 2)​។
 
​កម្មវិធី​នេះ​រៀបចំឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ចែករំលែក​ពី​គុណប្រយោជន៍​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជូន​សាធារណជន ព្រម​ជាមួយនឹង​កម្មវិធី​កំសាន្ត​សប្បាយៗ​ជាច្រើន រួមមាន ការដាក់​តាំង​បង្ហាញ​តាម​ស្តង់​ពិព័រណ៍ សម​ទ្ធិ​ផល​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ការលេង​ល្បែង​កំសាន្ត ការចាប់​រង្វាន់ និង​ការចែកជូន​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ចាប់ពី​ម៉ោង 11:30 នាទី​ព្រឹក រហូតដល់​ម៉ោង 8:30 យប់ ហើយ​កម្មវិធី​សប្បាយៗ​នេះ អនុញ្ញាតិ​ឱ្យ​សាធារណជន​ចូលរួម​ដោយ​សេរី​ផងដែរ​។​
 
​ជាមួយគ្នានេះដែរ សាធារណជន​អាច​អញ្ជើញ​ទស្សនា​ស្តង់​ពិព័រណ៍​ប្រា​សាក់ ទទួលបាន​នូវ​ការប្រឹក្សា​យោបល់​ពី​សេវា​ហិរញ្ញវត្ថុ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ព្រមទាំង​ចូលរួម​កម្មវិធី​កំសាន្ត​ដើម្បី​ទទួលបាន​រង្វាន់​ជាច្រើន​។ លោកអ្នក​អាច​ជួប​ជាមួយនឹង​ឌី​ជេ ណា​ណា ក្នុង​កម្មវិធី​ផ្តល់រ​ង្វាន់​អនុស្សាវរីយ៍​ពី​ប្រា​សាក់​ចាប់ពី​ម៉ោង 2:30 នាទី រហូតដល់​ម៉ោង 3:00 រសៀល​។ សូមកុំ​ភ្លេច សូម​ចូលរួម​ទាំងអស់គ្នា​! 
 
​អំពី​ប្រា​សាក់​
​ប្រា​សាក់ ជា​គ្រឹះស្ថាន​ឯកជន និង​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​កំពុងផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​រួមមាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ធនាគារ​ចល័ត សេវា​អេ​ធី​អឹម សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស  និង​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំងប្រទេស​។ 
 
​អ្វីដែល​ពិសេស​នោះ​គឺ ការបង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ ឬ ទៅ​មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ឬ ផ្ទេរប្រាក់​ទៅកាន់​អ្នក​គ្មាន​គណនី តាមរយៈ​សេវា​ធនាគារ​ចល័ត (Mobile Banking & Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ មិន​គិត​កម្រៃ​សេវា​ឡើយ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​៖ សូម​ទាក់ទង​យើងខ្ញុំ​តាម 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេ​ប​សាយ​ត៍ www.prasac.com.kh ។ 

PRASAC Joins the Event of Financial Literacy in Cambodia 
 
Phnom Penh: PRASAC, the largest financial institution in Cambodia, is pleased inform you that PRASAC will participate in the awareness event on “Financial Literacy in Cambodia” on 23 April 2019 at Aeon Mall Sen Sok City (Gate number 2).
 
This important event was organized by the National Bank of Cambodia for sharing the valuable benefits on financial literacy to public with having many entertainment programs such as exhibitions, achievements on financial literacy, winning gifts and prizes from 11:30am to 8:30pm with free participation.
 
All visitors can consult with PRASAC’s professional staff on financial services, and can earn knowledge on financial literacy at PRASAC’s booth. And you can meet with DJ Na Na and win many prizes from PRASAC during the entertainment event from 2:30pm to 3:00pm. Don’t miss this great opportunity!
 
About PRASAC
 
PRASAC is a private institution with having microfinance deposit taking institution license from the National Bank of Cambodia (NBC). PRASAC offers the market-driven financial services such as Loans, Deposits, PPWSA Bill Payment, EDC Bill Payment, Fund Transfer, Cash-by Code, Foreign Exchange, Phone Top-up, Mobile Banking, Internet Banking, ATM, Payroll service, Fast Payment, POS throughout Cambodia. 
 
Currently, PRASAC offers with free of charge on PPWSA Bill Payment, EDC Bill Payment, Fund Transfer, Cash-by Code.
 
For any inquiry, please call us at 023 999 911 or 086 999 911 or 096 9 999 911 or visit our website www.prasac.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម