ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
ធុរកិច្ច​Startup នៅ​កម្ពុជា ខ្វះ​ទាំង​បរិមាណ និង​មនុស្ស​មាន​សក្ដានុពល​
21, Apr 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក​បណ្ឌិត តាំង ងួន​លី នាយក​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេ​ជោ បាន​ឲ្យ​ដឹងថា ការបង្កើត Startup នៅ​កម្ពុជា នៅមាន​ចំនួន​តិចតួច​នៅឡើយ ហើយ​មនុស្ស​មាន​សក្ដានុពល​ក្នុងការ​បង្កើត ក៏​នៅ​ខ្វះខាត​ដែរ ដែល​ទាមទារ​ពេលវេលា​ទៅខាង​មុខ​ទៀត​ដើម្បី​បំពេញបន្ថែម​លើ​ភាពខ្វះខាត​ទាំងនេះ​។ តែ​យ៉ាង​លោក​សង្កេតឃើញថា យុវជន​សព្វថ្ងៃ​កាន់តែ​ចាប់អារម្មណ៍​លើ​ការបង្កើត Startup នេះ​។ លោក​ជំរុញ​ឲ្យ​យុវជន​ពង្រឹងសមត្ថភាព​ខ្លួនឯង ស្វែងរក​គំនិត​ថ្មីៗ បង្កើត​ធុរកិច្ច​ដោះស្រាយ​របៀបរបប​រស់​នៅ​របស់​មនុស្ស ដោយ​សង្កេតមើល​ពី​និន្នាការ​សកលលោក ឬ​ក្នុង​បរិបទ​កម្ពុជា​។



​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក​បណ្ឌិត តាំង ងួន​លី នាយក​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេ​ជោ ដូចតទៅ​នេះ​៖
 
 
 
​ការបង្កើត Startup នៅ​កម្ពុជា ក៏​កាន់តែ​មានឱកាស ស្រប​នឹង​ការវិវឌ្ឍ​វិស័យ​ឌីជីថល ការគាំទ្រ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ធំៗ​ដូចជា​ក្រុមហ៊ុន​ទូរ​សព្ទ Smart ជាដើម​។ នេះ​បើតាម​លោក តាំង ងួន​លី ។ ជាមួយគ្នានេះ​លោក​ជំរុញ​ឲ្យ​សកល​វិទ្យាល័យ​នានា​ត្រូវ​រៀបចំ​កម្មវិធីសិក្សា​ទាន់​សម័យកាល​បច្ចេកវិទ្យា​ថ្មី ដែល​អាច​ឲ្យ​យុវជន​មាន​សមត្ថភាព​ដល់​ការបង្កើត TechStarup ប្រកបដោយ​នវានុវត្តន៍​។ 
 
Startup នៅ​កម្ពុជា​មកដល់​ឆ្នាំ​២០១៨ មាន​ចំនួន​ប្រមាណ ៣០០ ។ Startup មួយចំនួន​បង្កើត​ហើយ​ស្ងប់ស្ងាត់​ទៅវិញ ខ្លះទៀត​មាន​ភាព​លេចធ្លោ​ជាអាទិ៍ Bookmebus ។ របាយការណ៍​ដែល​លោក តាំង ងួន​លី លើកឡើង​នេះ​មិនបាន​បញ្ជាក់ថា Startup នៅ​កម្ពុជា​ប៉ុន្មាន​ដំណើរ ឬ​បរាជ័យ​នោះទេ ឬ​ភាគរយ​ប៉ុន្មាន​ជោគជ័យ​នោះឡើយ​? តែបើ​និយាយ​ទូទាំង​សកលលោក​វិញ គឺមាន​ចំនួន​តែ ១០​ភាគរយ​ប៉ុណ្ណោះ​ដែល​ជោគជ័យ​។ ការបង្កើត Startup ទាមទារ​ការ​ជម្នះ​ខ្លាំង ខុសពី​អាជីវកម្ម​ទូទៅ​។  ធុរកិច្ច​នេះ​ប្រភេទ​នេះ ត្រូវ​បង្កើតឡើង​ដើម្បី​សម្រួល ឬ​ផ្លាស់ប្ដូរ​របៀបរបបរ​ស់​នៅ​របស់​មនុស្ស តាមរយៈ​គំនិត​ច្នៃប្រឌិត​៕

Tag:
 តាំង ងួន​លី​
  startup
© រក្សាសិទ្ធិដោយ thmeythmey.com