ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​ទាំងនេះ ញ៉ាំ​ក្នុង​រដូវក្តៅ នឹង​អាច​ស្គម​បាន​
23, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អាចជួយ​អ្នក​ឲ្យ​មាន​រាង​ស្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​? 


 
1.​ ​អ្នក​អាច​ញ៉ាំ​ផ្លែ​ឪឡឹក​បាន ព្រោះ​សារធាតុ​ដែលមាន​ក្នុងនោះ​អាចជួយ​ធ្វើ​ឲ្យ​អ្នក​ងាយ​បត់ជើងតូច ថែមទាំង​អាចជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ងាយ​រំលាយ​អាហារ និង​បំបាត់​ហើម​។ ដូចនេះ ក្រោយ​ពេលដែល​អ្នក​ពិសា​រួច អ្នកនឹង​អាច​ទទួលបាន​រាង​ស្អាត​។​
 
2.​ ​អ្នក​អាច​ពិសា​ក្រូចឆ្មារ​បាន ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​វីតាមីន​សេ និង​សារធាតុ​ជាច្រើន​ទៀត ដែល​អាចជួយ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ​។ ដូចនេះ ខ្លាញ់​ដែលមាន​ក្នុង​រាងកាយ​អ្នកនឹង​អាចរំលាយ​បាន ធ្វើ​ឲ្យ​អ្នក​អាច​ស្គម​បានសម្រេច​។​
 
3.​ ​ផ្លែ​ស្រការ​នាគ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ត្រជាក់​ក្នុង​ទេ ថែមទាំង​អាចជួយ​អ្នក​ឲ្យ​ចៀស​ពី​អាកា​រៈ​ទល់លាមក​ទៀតផង​។ ជាពិសេស ក្នុងនោះ​មាន​ផ្ទុក​សារធាតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស និង​មាន​រាង​ស្អាត​ផងដែរ​។​
 
4.​ ​ផ្លែ​ប៉ោម ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​រួច អ្នកនឹង​អាច​ទទួលបាន​អារម្មណ៍​ឆ្អែត ដោយ​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ចង់​ពិសា​អ្វី​ឡើយ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ទទួលបាន​រាង​ដែល​ស្អាត​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com