អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A10 និង A20 ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន និង​លក់ដាច់​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា​
23, Apr 2019 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​ថ្ងៃទី​២៣ ខែមេសា ២០១៩៖  បើ​យោងតាម​ប្រធាន​ផ្នែក​លក់ និង​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន សាម​សុង ចាប់តាំងពី​ថ្ងៃ​ដាក់​សម្ពោធ​លក់​ជា​ផ្លូវការ កាលពីដើម​ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ Samsung Galaxy A10 និង A20 គឺ​ពិតជា​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់ ដោយ​ចំនួន​ទិញ​ពី​អតិថិជន មានការ​កើនឡើង​យ៉ាងច្រើន​គួរឱ្យភ្ញាក់ផ្អើល​បំផុត​។ 

ប្រធាន​ផ្នែក​លក់ និង​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន សាម​សុង បញ្ជាក់ទៀតថា​មកទល់ពេលនេះ Samsung Galaxy A10 និង A20 ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន ស្ថិតក្នុង​តម្លៃ​សមរម្យ​បំផុត ក្នុងប្រទេស​កម្ពុជា​។


 
​បើតាម ប្រធាន​ផ្នែក​លក់ និង​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន សាម​សុង ដដែល អ្វីដែល​ធ្វើ​ឲ្យ Samsung Galaxy A10 និង A20 អាច​ទាក់ចិត្ត និង​ទទួលបាន​ប្រជាប្រិយភាព​ហួស​ពី​ការ​ស្មាន​នោះ គឺ​ដោយសារតែ​វា​មាន​រូបរាង​ស្លី​ម​ស្អាត​បែប​ស៊ីវីល័យ អេក្រង់​ពេញ​តួ កាមេរ៉ា​ច្បាស់ ទំហំ​ផ្ទុក​ធំ ថាមពល​ថ្ម​ធំ បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ និង​ប្រើ​ផ្ទៃមុខ​ដើម្បី​ដោះ​សោរ​។ ជាពិសេស​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ អម​មកជា​មួយ​តម្លៃ ដែល​អាច​ទទួលយកបាន​បើ​ធៀប​ទៅនឹង​ផលិតផល​ស្មា​ត​ហ្វូ​ន​ដទៃទៀត ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​។ ហេតុផល​ទាំងអស់​នេះហើយ ដែលជា​មូលហេតុ ទាក់​យកចិត្ត​របស់​អ្នកប្រើប្រាស់​បាន​យ៉ាងច្រើន​នោះ​។​


 
​ចំពោះ Galaxy A10 គឺមាន​តម្លៃ​ត្រឹមតែ $139 ប៉ុណ្ណោះ​។ រីឯ Galaxy A20 វិញ​គឺមាន​តម្លៃ​តែ $179 ជាមួយនឹង​ជម្រើស ៣ ពណ៌​ដ៏​ស៊ី​វិ​ល័យ​គឺ​៖​ពណ៌​ខ្មៅ ពណ៌​ខៀវ និង​ពណ៌​ក្រហម​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com