អ្នកស្រី អ៊ុងសាន ស៊ូជី មកកម្ពុជាលើកដំបូង នៅចុងខែនេះ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី អ៊ុងសាន ស៊ូជី មកកម្ពុជាលើកដំបូង នៅចុងខែនេះ
23, Apr 2019 , 10:34 am        
រូបភាព
សម្តេច ហ៊ុន សែន ជួបអ្នកស្រី អង់សាន ស៊ូជី នៅប្រទេសប្រុយណេ នាពេលកន្លងមក
សម្តេច ហ៊ុន សែន ជួបអ្នកស្រី អង់សាន ស៊ូជី នៅប្រទេសប្រុយណេ នាពេលកន្លងមក
ដោយ: ថ្មីៗ

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា នឹងធ្វើ​ដំណើរ​មក​បំពេ​ញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​។ ការ​ថ្លែង​នេះ គឺធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង់ (NUM) នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា​។​


សម្តេចនាយក​រដ្ឋមន្ត្រី ពុំបាន​បញ្ជាក់​ពី​បំណង​របស់​អ្នកស្រី អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ក្នុងការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះទេ​។ យ៉ាងណា សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើងថា សកម្មភាព​ការទូត​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​នានា មិនមែន​ស្ថិត​តែ​លើ​គ្រប់​ខណ្ឌ​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា ក៏​ទាក់ទង​នឹង​បញ្ហា​សង្គម សេដ្ឋកិច្ច និង​សហប្រតិបត្តិការ សម្រាប់​ការអភិវឌ្ឍ​ផងដែរ​។​

​នៅ​ថ្ងៃទី​២៩ ខែមេសា គឺជា​ថ្ងៃ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ហើយនឹង​ត្រូវ​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទីនោះ​តែម្តង ដើម្បី​ជួប​អ្នកស្រី អ៊ុងសាន ស៊ូ​ជី​។ នៅ​ថ្ងៃទី​២៥ ខែមេសា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចិន ដើម្បី​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​»​។ 

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល មិនទាន់​ដឹង​ច្បាស់​ពី​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី មក​កម្ពុជា​នោះទេ ដូច្នេះ លោក មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​។ ប៉ុន្តែ លោក យល់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​អ្នកស្រី ទំនងជា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​និង​កម្ពុជា​។ 

នេះ​ជា​លើកដំបូង ដែល​អ្នកស្រី អ៊ុងសាន ស៊ូ​ជី មាន​គម្រោង​មក​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់តាំងពី​អ្នកស្រី​ជាប់ឆ្នោត​និង​ក្លាយជា​ទីប្រឹក្សា​រដ្ឋ​របស់​មី​យ៉ាន់​ម៉ា កាល​អំឡុង​ខែមេសា ឆ្នាំ​២០១៦​មក​៕​


Tag:
 ហ៊ុន សែន​
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com