បុរសម្នាក់ទៀត ត្រូវចាប់ខ្លួន ព្រោះប្រមាថនាយករដ្ឋមន្រ្តីតាមហ្វេសប៊ុក
ជាតិ
សង្គមជាតិ
បុរសម្នាក់ទៀត ត្រូវចាប់ខ្លួន ព្រោះប្រមាថនាយករដ្ឋមន្រ្តីតាមហ្វេសប៊ុក
23, Apr 2019 , 12:59 pm        
រូបភាព
លោក ស៊ូ យាន ដែលត្រូវចាប់ខ្លួន
លោក ស៊ូ យាន ដែលត្រូវចាប់ខ្លួន
ដោយ: ថ្មីៗ
បុរសម្នាក់ឈ្មោះ ស៊ូ យាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងនាំយកទៅសួរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ក្រោយពីមានបណ្តឹងថារូបគេ បានប្រមាថសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមបណ្តាញសង្គម។



ព្រះរាជអាជ្ញា បញ្ជាក់ក្នុងដីការបស់ខ្លួនថា បុរសនោះ បានរងបណ្តឹងព្រហ្មទណ្ឌពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បើតាមដីកា បុរសនោះ មានអាយុ៤៥ឆ្នាំ  នៅឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។





កន្លងមក មានបុរសម្នាក់ ត្រូវចាប់ខ្លួន ដោយសារបង្ហោះវីដេអូប្រមាថសម្តេចនាយករដ្ឋមន្ត្រីតាមហ្វេសប៊ុក និងមានស្រ្តីម្នាក់ទៀត ត្រូវចាប់ខ្លួន ដោយសារយកស្បែកជើងគប់រូបរបស់សម្តេចនាយករដ្ឋមន្ត្រី៕

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម