អន្តរជាតិ
ប្រទេស​ណាខ្លះ​ដែល​ធា្ល​ប់​និង​កំពុង​ស្ថិតក្រោម​«​ទណ្ឌកម្ម​»​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​?
23, Apr 2019 , 8:39 pm        
រូបភាព
ដោយ:
​ក្រុមប្រឹក្សាសន្តិសុខ គឺជា​អង្គភាព​ចំណុះ​មួយ​របស់​អង្គការសហប្រជាជាតិ ដែលមាន​សិទ្ធិ យុត្តាធិការ និង​ដែន​សមត្ថកិច្ច​លើ​បេសកកម្ម​ការងារ​ធានា​សន្តិសុខ និង​សន្តិភាព​របស់​អន្តរជាតិ​។ ក្រៅពី​សិទ្ធិ​ប្រើ​កងទ័ព អនុលោម​តាម​ជំពូក​៧ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ ក៏​ជា​អង្គភាព​តែមួយគត់ ដែលមាន​សិទ្ធិ​ចេញ​សេចក្តី​ស​ម្រ​ច​ដំណោះស្រាយ​ជា​ទណ្ឌកម្ម ដើម្បី​សម្រួល​ដល់​ការអនុវត្ត​បេសកកម្ម របស់ខ្លួន​ផងដែរ​។

 
​យោងតាម​របាយការណ៍​ឆ្នាំ​២០១៩ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គិត​ចាប់ពី​ឆ្នាំ​១៩៦៦​មក ក្រុមប្រឹក្សាសន្តិសុខ បានចេញ​សេចក្តីសម្រេច ដែលជា​ដំណោះស្រាយ​ប្រឆាំងនឹង​អង្គការ​(​ក្រុម​ជ្រុលនិយម​) និង របប​របប​ដឹកនាំ​របស់​មេដឹកនាំ​ពិភពលោក ៣០​ទណ្ឌកម្ម មកហើយ​។ 
 
​តាម​របាយការណ៍​ដដែល ទណ្ឌកម្ម​ដែល​អនុម័ត​កន្លងមក ផ្តោត​សំខាន់​លើ​ការបិទ​លំហូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម , ការហ៊ុមព័ទ្ធ​លើ​ការជួញដូរ​អាវុធ និង​ការហាម​ប្រាម​លើ​ការធ្វើដំណើរ​។ វិធានការ​ទាំងនេះ ត្រូវបាន​អនុវត្ត​ដើម្បី​គាំទ្រ​ការផ្លាស់ប្តូរ​ដោយ​សន្តិវិធី​, ប្រឆាំង​ការផ្លាស់ប្តូរ​តាម​ទម្រង់​អធម្មនុញ្ញភាព​, រឹតត្បិត​ភេរវកម្ម​, ការពារ​សិទ្ធិមនុស្ស និង​ការការពារ​ការរីក​សាយ​ភាយ​នៃ​អំពើ​ដែល​កំហែង​ដល់​សន្តិសុខ និង​សន្តិភាព​។ 
 
​ខាងក្រោម​នេះ គឺជា​របប​ដឹកនាំ និង​អង្គការ ដែល​ធ្លាប់ និង​កំពុង​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គិត​ចាប់ពី​ឆ្នាំ​១៩៦៦៖ 
 
១. អតីត​ប្រទេស Southern Rhodesia  ២. អាហ្វ្រិក​ខាងត្បូង ៣. អតីត​រដ្ឋ​យូ​ហ្គោ​ស្លា​វី ៤. ហៃ​ទី ៥. អ៊ីរ៉ាក់ ៦. អង់​ហ្គោ​ឡា ៧. រ​វ៉ាន់ដា ៨. សៀ​រ៉ា​ឡេ​អូន ៩. សូ​ម៉ាលី និង​អេ​រី​ត្រេ ១០. អេ​រី​ត្រេ និង​អេ​ត្យូ​ពី ១១. លី​បេ​រី​យ៉ា ១២. សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ១៣.  កូត​ឌឺ​វ័រ ១៤. ស៊ូដង់ ១៥. លី​បង់​១៦. កូរ៉េខាងជើង ១៧. លី​ប៊ី ១៨. ហ្គី​ណេ​ប៊ី​ស្សូ ១៩. សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ២០. យេ​ម៉ែន និង ២១. ស៊ូដង់​ខាងត្បូង ២២. ម៉ាលី​៕ 
 

Tag:
 UN
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com