​ស្រុក​ខណ្ឌ​មួយចំនួន​នៅ​ភ្នំពេញ កណ្តាល និង​ព្រៃវែង ត្រូវ​ដាច់​ភ្លើង​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​២៨ ខែមេសា​
ជាតិ
សង្គមជាតិ
​ស្រុក​ខណ្ឌ​មួយចំនួន​នៅ​ភ្នំពេញ កណ្តាល និង​ព្រៃវែង ត្រូវ​ដាច់​ភ្លើង​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​២៨ ខែមេសា​
25, Apr 2019 , 6:29 am        
រូបភាព
រូបភាពពី EDC
រូបភាពពី EDC
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​បានចេញ​សេចក្តីជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​២៥ រហូតដល់​ថ្ងៃទី​២៨ ខែមេសា នៅតាម​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ព្រៃវែង នឹង​គ្មាន​អគ្គិសនី​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​។ ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ ដើម្បី​ផ្លាស់ប្តូរ និង​តម្លើង​បរិក្ខារ​ថ្មី​។

 
​លោក ប្រាំង ជលសា អគ្គនាយករង​អគ្គិសនី​កម្ពុជា បានបញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាសថា នៅ​ថ្ងៃទី​២៥ ខែមេសា ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​៥​ល្ងាច នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅ​ថ្ងៃទី​២៦ នឹង​ផ្គាក​ផ្គត់ផ្គង់​នៅ​ខណ្ឌ​សែន​សុខ​, ខណ្ឌ​ពោធិ៍​សែន​ជ័យ​,​ខណ្ឌ​កំបូល​,​ស្រុក​អង្គស្នួល​,​ស្រុក​ល្វាឯម​,​ស្រុក​ខ្សាច់កណ្តាល​,​ស្រុក​មុខកំពូល ខេត្តកណ្តាល​,​ខណ្ឌ​ជ្រោយចង្វារ និង​ស្រុក​ពារាំង ខេត្តព្រៃវែង​។ 
 
​សម្រាប់​ខណ្ឌដូនពេញ​(​សាខា​វត្ត​ធំ​),​សង្កាត់​ចោមចៅ​២, សង្កាត់​ត្រពាំង​ក្រសាំង​,​សង្កាត់​សំរោងក្រោម​,​សង្កាត់​ចោមចៅ​ទី​៣, សង្កាត់​គោក​រកា​, សង្កាត់​កំបូល​,​សង្កាត់​កន្ទោក​,​សង្កាត់​ឪឡោក​, ស្រុក​អង្គស្នួល​(​សាខា​អូរ​ដឹ​ម​) ក៏​នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ថ្ងៃទី​២៧ ខែមេសា​ផងដែរ​។ 
 
​ចំណែក​នៅ​ថ្ងៃទី​២៨ ខែមេសា​វិញ អគ្គិសនី​កម្ពុជា​ក៏​នឹង​ផ្អាក​ផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​លេខ ប​.​ត​៥៥៥ ស្ថិតនៅ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​សាខា​អូរ​ដឺ​ម​), សង្កាត់​ត្រពាំង​ក្រសាំង​, សង្កាត់​កន្ទោក សង្កាត់​កំបូល​,​សង្កាត់​ឪឡោក ក្នុង​ខណ្ឌ​កំបូល​, ឃុំ​បែក​ចាន​, ឃុំ​ឆក់​ឈើ​នាង​, ឃុំ​ពើក​, ឃុំ​សំរោង​លើ ក្នុង​ខេត្តកណ្តាល​៕
 

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com