ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
អ្នកជំនាញ JICA៖ ចង់បានព័ត៌មានដែលគ្មានសម្ពាធនយោបាយ ឬទីផ្សារ ពលរដ្ឋគួរចូលរួមផ្តល់ ហិរញ្ញប្បទាន
24, Apr 2019 ,
5:37 pm
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
តូក្យូ-ជប៉ុន៖ ពាណិជ្ជកម្មមិនសមហេតុផល ឬអ្នកនយោបាយនៅពីក្រោយ...ទាំងនេះជាការរាំងស្ទះក្នុងការកសាងស្ថាប័នផ្សព្វផ្សាយឯករាជ្យពិតប្រាកដ។ លោក Keiichi Hashimoto មន្ត្រីជំនាញផ្នែកសហប្រតិបត្តិការអន្តរជាតិនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានលើកឡើងក្នុងបទបង្ហាញមួយថា ការផ្តល់ហិរញ្ញប្បទានដោយប្រជាពលរដ្ឋ និងគ្រប់គ្រងដោយប្រជាពលរដ្ឋ ជាផ្នែកមួយនៃការលើកកម្ពស់សារព័ត៌មានឯករាជ្យពិតប្រាកដ។
«ប្រសិនបើពលរដ្ឋចង់បានព័ត៌មានដែលបម្រើផលប្រយោជន៍ដល់ខ្លួនពិតប្រាកដ ពួកគេគួរមានឆន្ទៈខ្ពស់ក្នុងការចូលរួមវិភាគទានដល់ការទ្រទ្រង់បណ្តាញព័ត៌មានទាំងនោះ»។ លោក Keiichi Hashimoto បានថ្លែងបែបនេះ ក្នុងបទបង្ហាញមួយនៅទីស្នាក់ការកណ្តាល JICA នៅទីក្រុងតូក្យូ សម្រាប់ប្រតិភូកម្ពុជា៧រូប ដែលបានទៅចូលរួមសង្កេតការណ៍បោះឆ្នោតថ្នាក់មូលដ្ឋាននៅជប៉ុន។
លោក Keiichi Hashimoto ថតរូបអនុស្សារីយ៍ជាមួយប្រតិភូកម្ពុជា ដែលមកពី គ.ជ.ប ខុមហ្វ្រែល និកហ្វិក និងសារព័ត៌មានថ្មីៗ
លោក Keiichi ដែលជាអតីតអ្នកសារព័ត៌មានផងដែរនោះ បានប្រៀបធៀបថា ការកសាងប្រជាធិបតេយ្យ ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ហើយការកសាងប្រព័ន្ធផ្សព្វផ្សាយដែលបម្រើតម្រូវរបស់ពលរដ្ឋ ក៏ចាំបាច់ត្រូវមានការជួយជ្រោមជ្រែងពីសំណាក់ពលរដ្ឋផងដែរ។
អ្នកជំនាញ JICA រូបនេះ បានលើកឡើងពីគំរូទូរទស្សន៍ NHK ដែលជាបណ្តាញព័ត៌មានសាធារណៈដ៏ធំនៅប្រទេសជប៉ុន ដែលមិនត្រូវការពាណិជ្ជកម្ម និងជំនួយពីអ្នកនយោបាយ។ លោកបានបញ្ជាក់ថា៖ «ទោះបីមើល ឬមិនមើល អ្នកប្រើប្រាស់ទូរទស្សន៍នៅជប៉ុន សុទ្ធតែមានចំណែកផ្តល់វិភាគទានដើម្បីទ្រទ្រង់ដំណើរការរបស់ NHK។ តាមពិតទៅវាជាជម្រើស ពលរដ្ឋមានសិទ្ធិបដិសេធបង់ថ្លៃសេវា ហើយក៏មិនមានការពិន័យនោះដែរ ប៉ុន្តែពលរដ្ឋជប៉ុន៨០ភាគរយ មិនមានការយល់ទាស់អ្វីនោះឡើយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Keiichi បានបញ្ជាក់ថា ទំនោរនៃការបង់ថ្លៃសេវា NHK ខុសគ្នាទៅតាមខេត្ត ដោយខេត្តខ្លះមានពលរដ្ឋ១០០ភាគរយបង់ ហើយខេត្តខ្លះទៀត បង់តែ៥០ភាគរយប៉ុណ្ណោះ ប៉ុន្តែនេះជាការសម្រេចចិត្តបែបប្រជាធិបតេយ្យ។
ទាក់ទងនឹងចំណូលពីសារធារណជន លោក Keiichi បានលើកឡើងពីគំរូនៅអង់គ្លេស ដោយអ្នកប្រើប្រាស់នឹងរងពិន័យបង់ថ្លៃសេវាទូរទស្សន៍ BBC។ នៅកូរ៉េខាងត្បូង តម្លៃទស្សនាទូរទស្សន៍ភ្ជាប់ជាមួយតម្លៃអគ្គិសនី ចំណែកនៅថៃ រដ្ឋាភិបាលយកពន្ធស្រា និងបារី ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានដែលបម្រើឲ្យសាធារណជន។
ទោះជាមិនរងគំនាបពីរដ្ឋាភិបាល និងទីផ្សារក៏ដោយ ក៏ NHK មិនអាចរងផុតពីការរិះគន់នោះដែរ។ ក្រុមប្រឹក្សាភិបាល១២រូបរបស់ NHK ត្រូវបានជ្រើសរើសដោយសភាតំណាងប្រជាជន និងគណៈរដ្ឋមន្ត្រី ដែលគេគិតថា គេគិតថា ជាមនុស្សដែលស្និទ្ធនឹងរដ្ឋាភិបាល។
លោកបានគូសបញ្ជាក់ថា៖ «ទោះព័ត៌មាននៅលើអ៊ីនធ័រណិតច្រើន ប៉ុន្តែការបង្កើតព័ត៌មានស្តង់ដានៅតែជារឿងចាំបាច់។ តាមការស្ទង់មតិ NHK នៅតែជាជម្រើសល្អ ជាពិសេសការផ្តល់ព័ត៌មានទាក់ទងនឹងគ្រោះមហន្តរាយ និងការបោះឆ្នោតជាដើម»។
ប្រតិភូកម្ពុជា និងមន្ត្រី JICA ថតរូបអនុស្សារីយ៍ នៅទីស្នាក់ការ JICA ក្រុងតូក្យូ កាលពីថ្ងៃទី៩ ខែមេសា
តាមរយៈគម្រោងប្រជាធិបតេយ្យកម្មប្រព័ន្ធផ្សព្វផ្សាយ JICA បាន និងកំពុងបន្តអនុវត្តគម្រោងនៅបណ្តាប្រទេសមួយចំនួនដូចជា ប៊ូតង់ ណេប៉ាល់ ស៊ូដង់ខាងត្បូង កូសូវ៉ូ មីយ៉ាន់ម៉ា និងអ៊ុយក្រែន។ លោក Keiichi មិនផ្តល់ការសន្និដ្ឋានបែបណានោះឡើយចំពោះគម្រោងទាំងនេះ ប៉ុន្តែលោកមើលឃើញពីផលវិជ្ជមានច្រើន ជាពិសេសចំណេះដឹងលើសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បើទោះបីជាដៃគូគម្រោងមួយចំនួន ដូចជានៅកូសូរ៉ូ ធ្លាប់ទទួលរងនូវការគម្រាមកំហែងក៏ដោយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សារព័ត៌មាន
JICA
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម