អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ជប៉ុន ដាយ អុីឈិ ឡាយ​ហ្វ៍ បើក​ការិយាល័យ​កណ្តាល​នៅ​ភ្នំពេញ​
24, Apr 2019 , 6:14 pm        
រូបភាព
​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍  (​ខេ​ម​បូ​ឌា​) ម​.​ក បើកសម្ពោធ​ការិយាល័យ​កណ្តាល​របស់​ខ្លួន ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ Vattanac Capital ក្នុង​រាជធានី​ភ្នំពេញ​។​
 
​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍  (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០​ភាគរយ របស់​ក្រុមហ៊ុន​ដាយ អុិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង (Dai-ichi Life Group) ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន និង​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩០២​។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ គ្រុប (Dai-ichi Life Group) មាន​ប្រតិបត្តិការ ធានារ៉ាប់រង​នៅក្នុង​ប្រទេស​ចំនួន​៧ គឺ​នៅ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូណេស៊ី និង​ថៃ​។ កម្ពុជា​ជា​ប្រទេស​ទី​៨ ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍  (​ខេ​ម​បូ​ឌា​) ម​.​ក ប្រតិបត្តិការ​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន Dai-ichi Life Group​។​




 
​ដាយ​អុិឈិ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​បេសកកម្ម​ចូលរួមចំណែក​ក្នុងសង្គម និង​សហគមន៍ កម្ពុជា តាមរយៈ​ការផ្តល់ជូន​នូវ​ការធានារ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​។ ដាយ អុិឈិ ឡាយ​ហ្វ៍  (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​សមាជិក​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍  គ្រុប នឹងមាន​វត្តមាន​នៅក្បែ​រ​ប្រជាជន​កម្ពុជា និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​អស់​មួយជីវិត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Compass Advertising
© រក្សាសិទ្ធិដោយ thmeythmey.com