អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនរ៉ាប់រងជីវិត ដាយ អុិឈិ ឡាយហ្វ៍ និងធនាគារវឌ្ឍនៈ សហការគ្នាលើយុទ្ធសាស្ត្រធានារ៉ាប់រង
× ធនាគារវឌ្ឍនៈ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ប្រកាសពីកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ នៅថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៩។
ធនាគារវឌ្ឍនៈ ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដោយមានអតិថិជនជាច្រើននៅទូទាំងប្រទេស។ កិច្ចព្រមព្រៀងនៅលើសេវាធានារ៉ាប់រង អនុញ្ញាតឱ្យផលិតផលធានារ៉ាប់រងអាយុជីវិតឈានមុខគេ របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក នឹងត្រូវបានណែនាំដល់អតិថិជនរបស់ធនាគារវឌ្ឍនៈ តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ធនាគារផងដែរ។ អតិថិជនរបស់ធនាគារវឌ្ឍនៈ នឹងទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញខាងរៀបចំផែនការហិរញ្ញវត្ថុ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែលមានទីតាំងស្ថិតនៅសាខាធនាគារវឌ្ឍនៈ។
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. និងធនាគារ វឌ្ឍនៈ នឹងបន្តគាំទ្រការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើនការយល់ដឹងជាសាធារណៈ ពីសារៈសំខាន់ នៃការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង និងការធ្វើឱ្យមានសន្តិភាព ដល់ប្រជាជនកម្ពុជា នៅពេលពួកគេកសាងអនាគតហិរញ្ញវត្ថុ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com