ជាតិ
​​​ន​យោ​បាយ​ជាតិ​
​សម្តេច ហ៊ុន សែន នាំ​ប្រតិភូ​ទៅ​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​វិថី​» លើក​ទី​២ នៅ​ប៉េកាំង​
25, Apr 2019 , 9:08 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា នេះ បាន​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ និង​កិច្ចប្រជុំ​ផ្សេងទៀត​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​។​



​ក្នុងសម័យ​ប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២​នេះ សម្តេច ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​៖ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។ បន្ទាប់មក សម្តេច​នឹង​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ «​ការជំរុញ​ការតភ្ជាប់​ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​កា​រស​ម្រើ​ន​»​។​

​សម្រាប់​កម្មវិធី​បន្តបន្ទាប់​ទៀត សម្តេច​នឹងចូលរួម​វេទិកា​ខ្សែក្រវាត់ និង​វិថី​លើក​ទី​២ ហើយ​ចូលរួម​ជាមួយ​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ផ្សេងទៀត ក្នុង​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​២០១៩​។​

​ចំពោះ​ជំនួប​ទ្វេភាគី ប្រមុខ​រដ្ឋាភិបាល​ខ្មែរ នឹង​ជួប​ដោយឡែក​ពី​គ​ញ​នា​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​, លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង​, លោក វ៉ាង ហ៊ុន​នី​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន រួមទាំង លោក លី យ៉ុង អគ្គនាយក​អង្គការ​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ និង​តំណាង​ក្រុមហ៊ុន​ចិន​មួយចំនួន​។

​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តីពី​ជំនួយ​របស់​ចិន ព្រមទាំង​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា ក៏ត្រូវ​គ្រោងទុក​ផងដែរ​។ លើសពីនេះទៅទៀត សម្តេច ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​នៅក្នុង​ពិធី​ជួប​ជាមួយ​និស្សិត និង​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​ប៉េកាំង ជាទី​ដែល​សម្តេច​នឹង​ទទួលបាន​នូវ​ការប្រគល់​គោរមងារ «​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com