ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ក្នុងការ​ការពារ​ខ្លួន​ក្នុងពេល​មាន​ផ្សែង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​
27, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​ដែលមាន​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ជិត​កន្លែង​រស់នៅ​របស់​អ្នក ក្នុង​បរិយាកាស​ខ្យល់​ដកដង្ហើម​នឹង​ពោរពេញ​ទៅដោយ ឧស្ម័ន​ពុល និង​កម្ទេចកម្ទី​មិនល្អ​។ ការបំពុល​នេះ​អាចធ្វើ​ឲ្យ​រលាក​ដល់​ភ្នែក និង​សួត​បាន ព្រមទាំង​ធ្វើ​ឲ្យ​ជំងឺ​ដែល​រ៉ាំរ៉ៃ​ដូចជា ជំងឺហឺត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ថែមទៀត​។ 



ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​ផ្សែង​ពុល​ដែល​បណ្តាលមកពី​ការឆេះ​ព្រៃ​ជិត​កន្លែង​រស់នៅ​៖
 
•​ ​ចូរ​តាមដាន​សេចក្តី​រាយ​ការណ៍ទាក់ទង​នឹង​គុណភាព​នៃ​បរិយាកាស​ខ្យល់​ដកដង្ហើម​
•​ ​ចូរ​បិទទ្វារ និង​បង្អួច​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​
•​ ​ចូរ​មិនត្រូវ​បង្កើន​ការបំពុល​ខ្យល់​ក្នុងផ្ទះ​ទៀត​តាមរយៈ​ការដុត​ទៀន ជក់បារី និង​បង្កាត់ភ្លើង​
•​ ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​អ្វីដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​បញ្ហា​នៃ​ការដកដង្ហើម​
•​ ​បើ​អាច​ចូរ​ទិញ​ម៉ា​សបិត​ច្រមុះ​ដែលមាន​គុណភាព​ពាក់​គ្រប់ពេល​ចេញទៅ​ខាងក្រៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com